សង្គ្រាមផ្ទៃក្នុងចិន
From Wikipedia, the free encyclopedia
សង្គ្រាមផ្ទៃក្នុងចិន ឬ សង្គ្រាមស៊ីវិលចិន គឺជាជម្លោះសង្គ្រាមស៊ីវិលមួយដែលបានផ្ទុះឡើងនៅលើទឹកដីប្រទេសចិន។ វាគឺជាសង្គ្រាមរវាងសាធារណរដ្ឋចិនដែលដឹកនាំដោយគណបក្សគួមីនតាងប្រយុទ្ធប្រឆាំងនឹងគណបក្សកុម្មុយនិស្តចិនដោយបានចាប់ផ្តើមដំបូងនៅឆ្នាំ១៩២៧ ហើយបានបញ្ចប់ទៅវិញនៅឆ្នាំ១៩៤៩។ សង្គ្រាមនេះត្រូវបានបែងចែកជាពីរវគ្គរួមជាមួយនឹងរយៈពេលចន្លោះសង្គ្រាមមួយ៖ វគ្គទីមួយគឺចាប់ផ្តើមពីខែសីហា ឆ្នាំ១៩២៧ រហូតដល់ឆ្នាំ១៩៣៧ បន្ទាប់ពីសម្ព័ន្ធភាព គ.ម.ត–គ.ក.ចបានបែកបាក់។ រយៈពេលចន្លោះសង្គ្រាមគឺបានអូសបន្លាយចាប់ពីឆ្នាំ១៩៣៧ រហូតដល់ឆ្នាំ១៩៤៥ ជាពេលដែលចិនបានបង្រួបបង្រួមគ្នាប្រយុទ្ធប្រឆាំងតទល់នឹងការឈ្លានពានរបស់ចក្រភពជប៉ុន។ ក្រោយពីជប៉ុនបានទទួលចុះចាញ់ សង្គ្រាមស៊ីវិលក៏បានបន្ត (វគ្គទីបី៖ ១៩៤៥–១៩៤៩) ដោយលើកនេះ ពួកកុម្មុយនិស្តគឺជាអ្នកសម្រេចនូវជោគវាសនានៃសង្គ្រាមនិងប្រជាជាតិចិនទាំងមូល, រយៈពេលនេះត្រូវបានគេស្គាល់ផងដែរថា បដិវត្តន៍កុម្មុយនិស្តចិន។
សង្គ្រាមស៊ីវិលចិន 國共內戰 / 国共内战 | |||||||||
---|---|---|---|---|---|---|---|---|---|
ផ្នែកនៃសម័យចន្លោះសង្គ្រាម សង្គ្រាមលោកលើកទី២ សង្គ្រាមត្រជាក់ (ចាប់ពីឆ្នាំ១៩៤៧ មក) និងជម្លោះឆ្លងសមុទ្រ (ពីឆ្នាំ១៩៤៩ មក) | |||||||||
រូបពីលើចុះក្រោមនិងពីស្តាំទៅឆ្វេង៖ ទាហានកុម្មុយនិស្តនៅក្នុងសមរភូមិស៊ីពីង, ទាហានមូស្លីម ក.ប.ជ.; លោកម៉ៅសេទុងនៅអំឡុងទស្សវត្ត១៩៣០, លោកចាង កាយចៀកកំពុងត្រួតពិនិត្យមើលទ័ព, ឧត្តមសេនីយ៍គ.ក.ច. លោកស៊ូ យូកំពុងត្រួតពិនិត្យមើលទ័ពក្រោយយុទ្ធនាការម៉េងលាំងគូ | |||||||||
| |||||||||
ភាគីសង្គ្រាម | |||||||||
១៩២៧–១៩៣៧ សាធារណរដ្ឋចិន
អាល្លឺម៉ង់
|
១៩២៧–១៩៣៧ បក្សកុម្មុយនិស្តចិន
រដ្ឋាភិបាលប្រជាមានិតហ្វូជាន (១៩៣៣–១៩៣៤) គាំទ្រដោយ៖
| ||||||||
១៩៤៦–១៩៤៩ សាធារណរដ្ឋចិន
|
១៩៤៦–១៩៤៩ បក្សកុម្មុយនិស្តចិន
សាធារណរដ្ឋតួកគីស្ថានបូព៌ា (១៩៤៤–១៩៤៦)
| ||||||||
១៩៤៩–១៩៦១ សាធារណរដ្ឋចិន
|
១៩៤៩–១៩៦១ សាធារណរដ្ឋប្រជាមានិតចិន គាំទ្រដោយ៖
| ||||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||||
ចាង កាយចៀក (អង្គនាយកនៃគណបក្សគួមីនតាង) បៃ ឆុងស៊ី ឆិន ចេង លី ស៊ុងរេន យាង ស៊ីសាន ហឺ យីងឈីន និងមានមេដឹកនាំជាច្រើនទៀត |
ម៉ៅ សេទុង (ប្រធានគណបក្សកុម្មុយនិស្តចិន) ហ្សូ ឌឿ ប៉េង ឌឿហូយ លីន ប៊ាវ លីវ បូឆេង ហឺ ឡុង និងមានមេដឹកនាំជាច្រើនទៀត | ||||||||
កម្លាំង | |||||||||
៤,៣០០,០០០ (មិថុនា ១៩៤៦)[2][3] | ៣,៨០០,០០០ (កក្កដា ១៩៤៥)[4] | ||||||||
សហេតុភាព និង ការខាងបង់ | |||||||||
ប្រមាណ ១.៥ លាននាក់ (១៩៤៨–១៩៤៩)[5] | ប្រមាណ ២៥០,០០០ នាក់ (១៩៤៨–១៩៤៩)[5] | ||||||||
នៅឆ្នាំ១៩៤៩ ពួកកុម្មុយនិស្តបានឡើងត្រួតត្រាចិនដីគោកនិងបង្កើតចេញជាសាធារណរដ្ឋប្រជាមានិតចិនចំណែកឯថ្នាក់ដឹកនាំគួមីនតាងនៃសាធារណរដ្ឋចិនវិញត្រូវបង្ខំខ្លួនដកថយរត់ទៅកោះតៃវ៉ាន់។[8] មិនយូរប៉ុន្មាន រដ្ឋទាំងពីរក៏ប្រឈមមុខផ្នែកនយោបាយនិងយោធាឥតឈប់ឈរនៅឯច្រកសមុទ្រតៃវ៉ាន់ដោយភាគីនីមួយៗបានអះអាងថាខ្លួនគេគឺជារដ្ឋាភិបាលស្របច្បាប់នៃប្រជាជាតិចិនរួម។ រហូតមកដល់សព្វថ្ងៃ គេមិនដែលឃើញមានការចុះហត្ថលេខាលើយុទ្ធសន្តិភាពឬសន្ធិសញ្ញាសន្តិភាពអ្វីនោះឡើយដោយភាគីទាំងពីរដូច្នេះហើយបានជាប្រវត្តិវិទូមានសំណួរចោទសួរជាច្រើនដងថា តើសង្គ្រាមនេះបានបញ្ចប់ដោយស្របច្បាប់ឬនៅ ឬក៏គ្រាន់តែជាការបញ្ឈប់មួយរយៈសិន?។[9]