![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/34/China_Emblem_PLA.svg/langkm-640px-China_Emblem_PLA.svg.png&w=640&q=50)
កងទ័ពរំដោះប្រជាជន
From Wikipedia, the free encyclopedia
កងទ័ពរំដោះប្រជាជន (ក.រ.ប. ឬ PLA) គឺជាកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋប្រជាមានិតចិន និងជាស្លាបយោធារបស់បក្សកុម្មុយនីស្តចិន។[6] ក្រៅពីគណៈកម្មាការយោធាកណ្តាល និងអង្គភាពតូចៗមួយចំនួនដែលស្ថិតនៅក្រោមវា ករប ក៏មានសាខាសេវាកម្មសំខាន់ៗចំនួនប្រាំដែរគឺ កងកម្លាំងជើងគោក កងកម្លាំងជើងទឹក កងកម្លាំងជើងអាកាស កងកម្លាំងរ៉ុក្កែត និងកងកម្លាំងគាំទ្រយុទ្ធសាស្ត្រ។ អង្គភាពយោធាភាគច្រើននៅទូទាំងប្រទេសត្រូវបានចាត់បញ្ជូនទៅបញ្ជាការដ្ឋានមួយក្នុងចំណោមបញ្ជាការដ្ឋានទាំងប្រាំតាមទីតាំងភូមិសាស្ត្រ។ ករប គឺជាកម្លាំងយោធាដ៏ធំបំផុតនៅលើពិភពលោក (ដោយមិនរាប់បញ្ចូលទាំងកងយោធាប្រតិព័ន្ធ និងកម្លាំងបម្រុង) ហើយមានថវិកាការពារជាតិធំជាងគេទីពីរផងដែរ។ បច្ចុប្បន្ន វាជាកងយោធាដែលមានកម្រិតទំនើបកម្មលឿនបំផុតនៅលើលោក ហើយត្រូវបានគេចាត់ទុកថាជាមហាអំណាចយោធាដ៏មានសក្ដានុពល ទាំងការការពារនៅក្នុងតំបន់ និងសមត្ថភាពក្លាយជាមហាអំណាចសកលនាពេលអនាគត។[7][8][3][9][10][11][12]
កងទ័ពរំដោះប្រជាជន | |
---|---|
中国人民解放军 Zhōngguó Rénmín Jiěfàngjūn | |
![]() និមិត្តសញ្ញានៃកងទ័ពរំដោះប្រជាជន | |
![]() ទង់កងទ័ពរំដោះប្រជាជន តួអក្សរ "八一" គឺចង់សម្តៅទៅថ្ងៃទី១ ខែសីហា។ | |
បាវចនា | 为人民服务 ("បម្រើប្រជាជន") |
បង្កើតឡើង | 1 August 1927; 96 ឆ្នាំកន្លងទៅ (1927-០៨-01) |
ទម្រង់បច្ចុប្បន្ន | 11 November 1948; 75 ឆ្នាំកន្លងទៅ (1948-១១-11)[1] |
សាខាសេវាកម្ម |
|
ការិយាល័យកណ្តាល | ![]() |
ថ្នាក់ដឹកនាំ | |
ស្ថាប័នគ្រប់គ្រង | ![]() |
អគ្គមេបញ្ជាការ | ![]() |
រដ្ឋមន្ត្រីក្រសួងការពារជាតិ | ![]() |
ប្រធាននាយកដ្ឋានកិច្ចការនយោបាយ | ![]() |
ប្រធាននាយកដ្ឋានបុគ្គលិករួម | ![]() |
លេខាធិការនៃគណៈកម្មការត្រួតពិនិត្យវិន័យ | ![]() |
កម្លាំងមនុស្ស | |
អាយុយោធា | ២០ ឆ្នាំ |
កំណែន | លែងអនុវត្តតាំងពីឆ្នាំ១៩៤៩ |
បុគ្គលិកសកម្ម | ២,១៨៥,០០០ (២០២១)[2] (ranked ទី១) |
បុគ្គលិកបម្រុង | ១,១៧០,០០០ (២០២០)[3] |
ការចំណាយ | |
ថវិកា | ២០៩.៤ ពាន់លានដុល្លារ (២០២១)[4] (ranked 2nd) |
ភាគរយនៃផលិតផលក្នុងស្រុកសរុប | ១.៣% (២០២១)[5] |
ឧស្សាហកម្ម | |
អ្នកផ្គត់ផ្គង់ក្នុងស្រុក |
|
អ្នកផ្គត់ផ្គង់បរទេស | |
អត្ថបទទាក់ទង | |
ប្រវត្តិ | ប្រវត្តិសាស្ត្រនៃកងទ័ពរំដោះប្រជាជន ទំនើបកម្មនៃកងទ័ពរំដោះប្រជាជន សង្គ្រាមនិងសមរភូមិប្រវត្តិសាស្ត្រចិន សមរភូមិយោធា |
ចំណាត់ថ្នាក់ | ឋានន្តរស័ក្តិកងទ័ពជើងគោក ឋានន្តរស័ក្តិកងទ័ពជើងទឹក ឋានន្តរស័ក្តិកងទ័ពជើងអាកាស |