អាស៊ីខាងកើត
From Wikipedia, the free encyclopedia
អាស៊ីខាងកើត ឬអាចហៅបានថា អាស៊ីបូព៌ា គឺជាអនុតំបន់មួយនៃអាស៊ីដែលកំណត់តាមតំបន់ភូមិសាស្រ្ត និងវប្បធម៌។[5][6] រដ្ឋប្រទេសនៅអាស៊ីខាងកើតមានដូចជា៖ សាធារណរដ្ឋប្រជាមានិតចិន ហុងកុង (តរព) ម៉ាកាវ (តរព) ជប៉ុន ម៉ុងហ្គោលី កូរ៉េខាងជើង (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ) កូរ៉េខាងត្បូង (សាធារណរដ្ឋកូរ៉េ) និងតៃវ៉ាន់ (សាធារណរដ្ឋចិន)។[7] សូមបញ្ជាក់ថា នៅអាស៊ីខាងកើតមានរដ្ឋចំនួនបួនដែលមិនទទួលស្គាល់នូវអធិបតេយ្យភាពគ្នាទៅវិញទៅមកហើយរដ្ឋទាំងនោះមាន ចិនដីគោកនឹងកោះតៃវ៉ាន់ ហើយកូរ៉េខាងជើងនឹងកូរ៉េខាងត្បូង។ ម៉ាកាវនិងហុងកុងគឺជារដ្ឋដែលមានស្វ័យភាពខ្ពស់តែត្រូវនៅក្រោមអធិបតេយ្យភាពរបស់ចិន។ អាស៊ីខាងកើតមានព្រំប្រទល់៖ ខាងជើងជាប់នឹងអាស៊ីខាងជើង ខាងត្បូងជាប់នឹងអាស៊ីអាគ្នេយ៍ ភាគនីរតីគឺជាប់នឹងអាស៊ីខាងត្បូង ខាងលិចជាប់នឹងអាស៊ីកណ្តាល ខាងកើតជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក ហើយភាគអាគ្នេយ៍ជាប់នឹងបណ្តុំកោះមីក្រូណេស៊ី។ នៅពេលខ្លះ ប្រទេសសិង្ហបុរីនិងវៀតណាមក៏ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃអាស៊ីបូព៌ាផងដែរព្រោះថារដ្ឋទាំងពីរនេះមានទំនៀមទម្លាប់ វប្បធម៌ និងពូជសាសន៍ស្រដៀងនឹងប្រជាជាតិអាស៊ីបូព៌ា។[8] លើសពីនេះទៅទៀតនោះ សិង្ហបុរីគឺជាសមាជិកនៃកូននាគទាំងបួន។[9][10]
អាស៊ីខាងកើត | |
---|---|
ភូមិភាគនៅអាស៊ី | |
រដ្ឋ[lower-alpha 1] | |
ទឹកដីអនិស្សរភាព | |
ទីក្រុងសំខាន់ៗ | បញ្ជី
|
ផ្ទៃក្រឡា[lower-alpha 2] | |
• សរុប | ១១៨៣៩០៧៤ គម2 (៤៥៧១០៩២ ម៉ាយ ការ) |
ប្រជាជន (2018)[lower-alpha 3] | |
• សរុប | ១,៦៦៦,៤៧១,៣៣០ |
• ចំណាត់ថ្នាក់ | ទី២ (នៅលើពិភពលោក) |
ប្រជានាម | អាស៊ីខាងកើត |
ល្វែងម៉ោង |
|
ផសស (មធ្យម) | $២៣ សែនកោដិ (ការប៉ាន់ស្មានឆ្នាំ២០២០)[4] |
ភាសា និងអម្បូរភាសា |
តំបន់អាស៊ីខាងកើតគឺជាកន្លែងកំណើតនៃប្រទេសចិនបុរាណនិងអរិយធម៌ដ៏ចំណាស់របស់វា។ អាស៊ីខាងកើតមិនត្រឹមតែជាកន្លែងកំណើតនៃអរិយធម៌ចិនតែមួយនោះទេ វាក៏ជាកន្លែងកំណើតនៃអរិយធម៌ច្រើនទៀតផងដែរដូចជា ប្រទេសកូរ៉េសម័យបុរាណ ជប៉ុនសម័យបុរាណ និងចក្រភពម៉ុងកូលជាដើម។[11][12] អស់រយៈពេលជាងរាប់ពាន់ឆ្នាំមកហើយ ប្រទេសចិនបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើអាស៊ីបូព៌ានិងប្រទេសជិតខាងព្រោះថាចិនគឺជារដ្ឋដែលមានអរិយធម៌ឈានមុខគេនៅក្នុងតំបន់នេះ។[13][14][15] តាមប្រវត្តិសាស្រ្ត សង្គមនៅអាស៊ីបូព៌ាបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីអរិយធម៌ចិន វាក្យស័ព្ទនិងអក្សរនៅតំបន់អាស៊ីខាងកើតគឺសុទ្ធតែកើតចេញពីអក្សរចិនបុរាណទាំងអស់។ ប្រតិទិនចិនគឺជាផ្នែកមួយនៃវប្បធម៌អាស៊ីខាងកើតហើយជាឫសគល់នៃប្រតិទិនអាស៊ីបូព៌ាជាទូទៅ។ សាសនាធំៗនៅអាស៊ីខាងកើតមានដូចជា ព្រះពុទ្ធសាសនា (ភាគច្រើនគឺមហាយាន[16]) ខុងជឺសាសនា និងតាវសាសនាជាដើម។ សាសនាប្រជាប្រិយចិនគឺមាននៅចិនដីគោក ហុងកុង ម៉ាកាវ និងតៃវ៉ាន់ ព្រះពុទ្ធសាសនានិងស៊ីនតូសាសនាគឺនិយមនៅប្រទេសជប៉ុន រីឯសាសនាគ្រិស្ត ព្រះពុទ្ធសាសនានិងស៊ីនតូសាសនាគឺមាននៅប្រទេសកូរ៉េ។[17][18][19] សាសនាតេងហ្គឺនិងព្រះពុទ្ធសាសនាទីបេជាទូទៅត្រូវបានគោរពប្រកាន់ដោយជនជាតិម៉ុងកូលនិងជនជាតិទីបេ ចំណែកឯសាសនាសាម៉ាវិញដែលបានរីករាលដាលដល់ភាគខាងជើងនៃប្រទេសចិន សព្វថ្ងៃត្រូវបានប្រជាជនភាគតិចចិនមួយចំនួនគោរពសាសនានេះ ជាពិសេសគឺជនជាតិម៉ាន់ជូ។[20] ភាសាធំៗនៅអាស៊ីខាងកើតមាន៖ ចិនកុកងឺ ភាសាជប៉ុន និងភាសាកូរ៉េ។ ក្រុមជនជាតិធំៗនៅអាស៊ីខាងកើតមាន៖ ជនជាតិហាន ជនជាតិយ៉ាម៉ាតូ និងជនជាតិកូរ៉េ។ អាស៊ីបូព៌ាមានជនជាតិភាគតិចចំនួន ៧៦ ក្រុមដែលត្រូវបានទទួលស្គាល់ជាផ្លូវការ។ ៥៥ ក្រុមមានដើមកំណើតនៅចិន ១៦ ក្រុមមាននៅលើកោះតៃវ៉ាន់ មួយក្រុមនៅលើកោះហុកកៃដូ (ប្រទេសជប៉ុន) និង ៤ ក្រុមទៀតនៅម៉ុងហ្គោលី។
ប្រជាជនអាស៊ីខាងកើតមានប្រមាណ ១,៧ ពាន់លាននាក់ដែលស្មើនឹង ៣៨% នៃប្រជាជនសរុបនៅទ្វីបអាស៊ី និង ២២% នៃចំនួនប្រជាជនសរុបលើពិភពលោក។[21][22][23] ភូមិភាគអាស៊ីបូព៌ាគឺជាម្ចាស់ផ្ទះនៃទីក្រុងធំៗនៅលើពិភពលោកដូចជា៖ ទីក្រុងប៉េកាំង ហុងកុង សេអ៊ូល ស៊ាងហៃ តៃប៉ិ និងតូក្យូ...។
ប្រជាជាតិអាស៊ីបូព៌ាមានសេដ្ឋកិច្ចដ៏ធំទូលាយនិងរីកចម្រើនបំផុតនៅលើពិភពលោកដូចជា៖ ចិនដីគោក ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងម៉ាកាវ។[24]