From Wikipedia, the free encyclopedia
ទីក្រុងស៊ាងហៃ ឬអាចសរសេរបានថា សៀងហៃ (ភាសាចិន៖ 上海) គឺទីក្រុងមួយក្នុងចំណោមទីក្រុងរដ្ឋបាលផ្ទាល់ទាំងបួននៃសាធារណរដ្ឋប្រជាមានិតចិន។ ទីក្រុងនេះមានទីតាំងស្ថិតនៅលើភាគខាងត្បូងមាត់ទន្លេយ៉ង់សេដោយមានទន្លេហ័ងពូហូរកាត់វា។ ជាមួយនឹងចំនួនប្រជាជនចំនួន ២៤.៨៧ លាននាក់នៅក្នុងឆ្នាំ២០២០ ស៊ាងហៃគឺជាតំបន់ទីប្រជុំជនដែលមានប្រជាជនច្រើនបំផុតនៅប្រទេសចិន ហើយក៏ជាទីក្រុងដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកផងដែរ។ លើសពីនេះ វាគឺជាទីក្រុងតែមួយគត់នៅអាស៊ីបូព៌ាដែលមានផលិតផលក្នុងស្រុកសរុប (GDP) ធំជាងរដ្ឋធានីប្រទេស។ ក្រុងស៊ាងហៃជាមជ្ឈមណ្ឌលសកលសម្រាប់វិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច ស្រាវជ្រាវ អប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ផលិតកម្ម ទេសចរណ៍ វប្បធម៌ និងដឹកជញ្ជូន ហើយកំពង់ផែទីក្រុងស៊ាងហៃគឺជាកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតនៅលើពិភពលោក។
ស៊ាងហៃ 上海市 | |
---|---|
ទីក្រុង | |
ពីលើចុះក្រោម និងពីឆ្វេងទៅស្តាំ៖ អគារខ្ពស់ៗនៃតំបន់លីចាស៊ុយ, អគារ HSBC, សួនច្បារយូ, វិថីណានជិង, អ៊ិចស្ពូអាស៊ីស (មុខ) និងសារមន្ទីរសិល្បៈចិន (ក្រោយ), និងស្ពានមួយលើទន្លេពូហ៊ួយតាង។ | |
ទីតាំងនៃទីក្រុងស៊ាងហៃ (ក្រហម) នៅលើផែនទីប្រទេសចិន | |
ប្រទេស | ចិន |
តំបន់ | ចិនខាងកើត |
ក្រុមប្រឹក្សាទីប្រជុំជន | សមាជប្រជាជនទីក្រុងស៊ាងហៃ |
បំណែងចែករដ្ឋបាល - កម្រិតប្រទេស - កម្រិត សង្កាត់ | ១៦ ស្រុក ២១០ សង្កាត់និងអនុស្រុក |
រដ្ឋាភិបាល | |
• ប្រភេទ | ទីក្រុង |
• លេខាធិការ បកច | លី ឈាង |
• ប្រធានសមាជ | ជាំង ច័រឈិង |
• អភិបាលក្រុង | កុង ចិង |
• ប្រធានក្រុង សបនបច | ដុង យុនហ៊ូ[1] |
• តំណាងរាស្ត្រសមាជជាតិប្រជាជន | ៥៨ អ្នក |
ផ្ទៃក្រឡា[2][3][4] | |
• ទីក្រុងរួម | ៦៣៤១ គម2 (២៤៤៨ ម៉ាយ ការ) |
• ទឹក | ៦៩៧ គម2 (២៦៩ ម៉ាយ ការ) |
• Urban (2018)[5] | ៤.០១ គម2 (១៥៥០ ម៉ាយ ការ) |
រយៈកំពស់[6] | ៤ m (១៣ ft) |
កម្ពស់ខ្ពស់បំផុត | ១១៨ m (៣៨៧ ft) |
ប្រជាជន (២០២០)[7] | |
• ទីក្រុងរួម | ២៤,៨៧០,៨៩៥ |
• ចំណាត់ថ្នាក់ | លំដាប់ទីមួយនៅក្នុងប្រទេសចិន |
• សន្ទភាព | ០.០០៣៩/km2 (០.០១០/sq mi) |
ល្វែងម៉ោង | CST (ម.ស.ស.+០៨:០០) |
កូដប្រៃសណីយ៍ | 200000–202100 |
ក្រមផ្ទៃដាល | ២១ |
ក្រមអ.ម.អ. ៣១៦៦ | CN-SH |
GDP | ២០២១[8] |
- សរុប | ¥៤.៣២ សែនកោដិ $៦៨០ ពាន់លាន (មធ្យម)[9] $១.០៣៥ សែនកោដិ (យអទ)[10][11] |
- ក្នុងម្នាក់ | ¥១៧៣,៦៩៧ $២៧,៣៤២ (មធ្យម)[12] $៤១,៦២៤ (យអទ)[13] |
- កំណើន | ៨.១% |
HDI (២០១៩) | ០.៨៧៣[14] (ទី២]) – ខ្ពស់ណាស់ |
គេហទំព័រ | shanghai.gov.cn (ជាភាសាចិន) english.shanghai.gov.cn/nw46669/index.html (ជាភាសាអង់គ្លេស) |
ដោយដើមឡើយជាភូមិនេសាទ និងភូមិទីផ្សារ ក្រុងស៊ាងហៃបានកើនរីកចម្រើនមានសារៈសំខាន់នៅក្នុងអំឡុងសតវត្សទី១៩ ដោយសារតែកំណើនពាណិជ្ជកម្មក្នុងស្រុកនិងក្រៅប្រទេស និងទីតាំងកំពង់ផែដ៏អំណោយផលរបស់វា។ ទីក្រុងនេះបានក្លាយជាកំពង់ផែសន្ធិសញ្ញាមួយក្នុងចំណោមកំពង់ផែចំនួនប្រាំទៀតដែលបង្ខំឱ្យបើកធ្វើពាណិជ្ជកម្មជាមួយរដ្ឋមហាអំណាចអឺរ៉ុបបន្ទាប់ពីចិនបានចាញ់សង្គ្រាមអាភៀនលើកទី១។ កិច្ចព្រមព្រៀងអន្តរជាតិស៊ាងហៃ និងកិច្ចសម្បទានបារាំងស៊ាងហៃត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ក្រោយ។ បន្ទាប់មក ទីក្រុងនេះបានឆ្លងកាត់ការរីកចម្រើនដោយក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុចម្បងប្រចាំទ្វីបអាស៊ីនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ ក្នុងអំឡុងសង្គ្រាមចិន-ជប៉ុនលើកទី២ ទីក្រុងនេះគឺជាទីតាំងចម្បងនៃឆាកសមរភូមិប្រយុទ្ធទីក្រុងស៊ាងហៃ។ បន្ទាប់ពីសង្រ្គាមបានបញ្ចប់រួមជាមួយនឹងពួកកុម្មុយនីស្តឡើងកាន់កាប់ចិនដីគោកនៅក្នុងឆ្នាំ១៩៤៩ ពាណិជ្ជកម្មនៃទីក្រុងនេះត្រូវបានកំណត់តែចំពោះប្រទេសសង្គមនិយមផ្សេងទៀតប៉ុណ្ណោះដែលជាហេតុបណ្តាលឱ្យឥទ្ធិពលសកលរបស់ក្រុងស៊ាងហៃធ្លាក់ចុះ។
នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីមានកំណែទម្រង់សេដ្ឋកិច្ចដែលធ្វើឡើងដោយប្រធានាធិបតីតេង សៀវពីងនាមួយទសវត្សរ៍មុន ទីក្រុងស៊ាងហៃបានទទួលការអភិវឌ្ឍឡើងវិញយ៉ាងឆាប់រហ័ស ជាពិសេសគឺនៅតំបន់ពូដុងថ្មីដែលវិស័យហិរញ្ញវត្ថុ និងការវិនិយោគបរទេសបានរីកចម្រើនឡើងជារៀងរាល់ថ្ងៃ។ ចាប់តាំងពីពេលនោះមក ទីក្រុងនេះបានលេចចេញជាមជ្ឈមណ្ឌលសម្រាប់ពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិសារជាថ្មី។ សព្វថ្ងៃ វាជាម្ចាស់ផ្ទះនៃផ្សារភាគហ៊ុនស៊ាងហៃដែលត្រូវជាផ្សារភាគហ៊ុនធំបំផុតមួយនៅលើពិភពលោកបើគិតតាមមូលធនប័ត្រទីផ្សារ ហើយវាក៏ជាម្ចាស់ផ្ទះនៃតំបន់ពាណិជ្ជកម្មសេរីស៊ាងហៃផងដែរ ដែលជាតំបន់ពាណិជ្ជកម្មសេរីដំបូងគេនៅចិនដីគោក។ គិតត្រឹមឆ្នាំ២០២០ ទីក្រុងស៊ាងហៃត្រូវបានចាត់ថ្នាក់ជាទីក្រុង អាល់ហ្វា+ (ឬជាឡាតាំង៖ Alpha+ ពោលគឺលំដាប់ទីមួយនៅលើពិភពលោក) ដោយសកលភាវូបនីយកម្ម និងបណ្តាញស្រាវជ្រាវទីក្រុងពិភពលោក ហើយបានជាប់ចំណាត់ថ្នាក់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រកួតប្រជែង និងធំជាងគេលំដាប់ទីបីនៅលើពិភពលោកដោយនៅពីក្រោយទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ នេះបើយោងតាមសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកល។[15] ស៊ាងហៃមានបណ្តាញរថភ្លើងក្រោមដីធំជាងគេបង្អស់ប្រើប្រៀបធៀបទៅទីក្រុងផ្សេងៗលើពិភពលោក មានមហាសេដ្ឋីខ្ទង់ប៊ីលានច្រើនបំផុតទីប្រាំមួយ អគារខ្ពស់ៗច្រើនបំផុតទីប្រាំ និងមានទិន្នផលស្រាវជ្រាវវិទ្យាសាស្ត្រធំបំផុតទីប្រាំ។ ស៊ាងហៃមានស្ថាប័នអប់រំដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតរួមមាន៖ សាកលវិទ្យាល័យហ៊្វូដាន សាកលវិទ្យាល័យស៊ាងហៃចាវធុង សាកលវិទ្យាល័យតុងជី សាកលវិទ្យាល័យន័រម៉ាល់ចិនខាងកើត សាកលវិទ្យាល័យស៊ាងហៃ សាកលវិទ្យាល័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចស៊ាងហៃ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនខាងកើត។ល។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.