ប្រវត្តិសាស្ត្រវៀតណាម
From Wikipedia, the free encyclopedia
ប្រវត្តិសាស្ត្រវៀតណាមចាប់ផ្ដើមជាង២៧០០ឆ្នាំកន្លងមកហើយ ។ ជាយូណាស់មកហើយទំនាក់ទំនងអន្តរជាតិជាប្រវត្តិសាស្រ្តដ៏សំខាន់បំផុត របស់ប្រទេសវៀតណាមគឺប្រទេសចិន។[1] បុរេប្រវត្តិវៀតណាមបានបញ្ចូលបន្ថែម នូវរឿងព្រេងមួយតំណាលអំពីនគរមួយឈ្មោះថា វ៉ាន ឡាង (Van Lang) (២៨៥៨–២៧៨៧ម.ស.) ដែលរាប់បញ្ចូលនូវអ្វីដែលឥលូវជាតំបន់ស្វយ័តគ័ងស៊ី និងខេត្តគ័ងតុងប្រទេសចិន ក៏ដូចជាមានភាគខាងជើងប្រទេសវៀតណាមដែរ ។[2] ក្រោយមកទៀត រាជវង្សបន្តបន្ទាប់ នៅស្រុកចិនបានកាន់កាប់វៀតណាម ដោយផ្ទាល់អស់ជាច្រើនសម័យកាលចាប់ ពីឆ្នាំ ២០៧ ម.គ.រហូតដល់៩៣៨ គ.ស.ពេលនោះវៀតណាមបានទទួលឯករាជ្យមកវិញ ។ [2] វៀតណាមនៅតែជារដ្ឋចំណុះមួយរបស់ចិន ដែលជាប្រទេសជិតខាងដ៏ធំជាងគេ អស់រយះពេលជាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រប្រទេស ក៏ប៉ន្តែបានរុញច្រានចេញ នូវការលុកលុយរបស់ចិនហើយ ដូចគ្នានេះដែរ ក៏មានការលុកលុយបីដងដោយសំណាក់ពួកម៉ុងហ្គោលរវាងឆ្នាំ ១២៥៥ និង១២៨៥ទៀត ។[3] ព្រះចៅអធិរាជ ថ្រាន ញ៉ាន តុង (Trần Nhân Tông) ក្រោយមកបានព្រមមកធ្វើជារដ្ឋចំណុះរាជវង្សយានតាមផ្លូវទូតដើម្បីចៀសវាងជម្លោះតទៅទៀត ។ តំណាក់កាលឯករាជ្យបណ្ដោះអាសន្នបានបញ្ចប់ក្នុងពាក់កណ្ដាល ដល់ចុងសតវត្សទី១៩ នៅពេលដែលប្រទេសត្រូវបានដាក់ក្រោមអាណានិគមបារាំង (សូមមើលបារាំងឥណ្ឌូចិន) ។ កំឡុងសង្គ្រាមលោកលើកទី២ ចក្រពត្តិជប៉ុនបានបណ្ដេញពួកបារាំងចេញដើម្បីកាន់កាប់ប្រទេសវៀតណាមវិញ ថែមទាំងពួកគេឃាត់បង្ខាំងរដ្ឋបាលគ្រប់គ្រង របស់បារាំងកំឡុងការកាន់កាប់របស់ពួកគេទៀត ។ បន្ទាប់ពីសង្គ្រាម បារាំងបានព្យាយាមបង្កើតការកាន់កាប់អាណានិគមឡើងវិញក៏ប៉ុន្តែជាចុងក្រោយបានបរាជ័យក្នុងសង្គ្រាមឥណ្ឌូចិនលើកទីមួយ ។ កិច្ចព្រមព្រៀងក្រុងសឺណែវ បានបែងចែកប្រទេសជាពីរដោយមានកិច្ចសន្យាក្នុងការបោះឆ្នោតប្រជាមតិដើម្បីបង្រួបបង្រួមប្រទេសឡើងវិញ ។
ប្រវត្តិសាស្ត្រ នៃ វៀតណាម | ![]() | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
|
ក៏ប៉ុន្តែផ្ទុយមកវិញការបង្រួមបង្រួមដោយសន្តិភាពទៅ ជាការបែងចែកដែលដឹកនាំប្រទេសធ្លាក់ចូលសង្គ្រាមវៀតណាមទៅវិញ ។ រយះពេលនេះដែរ សាធារណរដ្ឋប្រជាមានិតចិន និងសហភាពសូវៀតបានគាំទ្រពួកភាគខាងជើងខណៈនោះដែរ សហរដ្ឋអាមេរិកបានគាំទ្រពួកភាគខាងត្បូង ។ បន្ទាប់ពីមរណភាពប្រជាជនវៀតណាមរាប់លាននាក់ សង្គ្រាមបានបញ្ចប់ជាមួយនឹងការធ្លាក់ក្រុងសៃហ្កនទៅពួកភាគខាងជើងក្នុងខែ មេសា ឆ្នាំ ១៩៧៥ ។ វៀតណាមបានបង្រួបបង្រួមគ្នាឡើងវិញ ហើយរងទុកដោយសម្ពាធខាងក្រៅបន្ថែមទៀត និងនៅដាច់ឃ្លាតឆ្ងាយពីអន្តរជាតិ ដោយសារតែសង្គ្រាមត្រជាក់កំពុងបន្ត និងការឈ្លានពានរបស់វៀតណាមនៅកម្ពុជា ។ ក្នុងឆ្នាំ១៩៨៦ បក្សកុម្មុយនិស្តវៀតណាមបានផ្លាស់ប្ដូរនយោបាយសេដ្ឋកិច្ចរបស់ប្រទេស និងចាប់ផ្ដើមកំណែទម្រង់វិស័យឯកជនស្រដៀងទៅ នឹងអ្វីក្នុងប្រទេសចិនដែរ ។ តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ ១៩៨០ វៀតណាមពេញចិត្តការលូតលាស់សេដ្ឋកិច្ចដ៏ច្រើនគួរសមដែរ និងការចុះថយនូវសម្ពាធនយោបាយខ្លះ ទោះបីជារបាយការណ៍អំពើពុករលួយបានកើនឡើងផងដែរក៏ដោយ ។