សហភាពឥណ្ឌូចិន
អតីតរដ្ឋសហព័ន្ធនៅអាស៊ីអាគ្នេយ៍ / From Wikipedia, the free encyclopedia
ឥណ្ឌូចិននៃបារាំង (បារាំង៖ Indochine française, អង់គ្លេស៖ French Indochina, វៀតណាម៖ Liên bang Đông Dương) មានឈ្មោះជាផ្លូវការថា សហភាពឥណ្ឌូចិន (បារាំង៖ Union indochinoise, វៀតណាម៖ Liên bang Đông Dương) ពីឆ្នាំ១៨៨៧ និងមានឈ្មោះថា សហព័ន្ធឥណ្ឌូចិន (បារាំង៖ Fédération indochinoise, វៀតណាម៖ Liên đoàn Đông Dương) ពីឆ្នាំ១៩៤៧, គឺជាទឹកដីអាណានិគមរបស់ចក្រភពអាណានិគមបារាំងនៅភូមិភាគអាស៊ីអាគ្នេយ៍។ ទឹកដីរបស់សហព័ន្ធនេះរួមមាន៖ តំបន់ក្នុងប្រទេសវៀតណាមទាំងបីភូមិភាគគឺ តំបន់តុងកឹង (ជើង) អណ្ណាម (កណ្តាល) និងកូសាំងស៊ីន (ត្បូង), ប្រទេសកម្ពុជា លាវ និងទឹកដីចិនមួយភាគតូចហៅថាក្វាងចូវៀន។ រដ្ឋធានីរបស់សហព័ន្ធនេះគឺទីក្រុងហាណូយ (ជារដ្ឋធានីពីឆ្នាំ១៩០២ ដល់ឆ្នាំ១៩៤៥) និងទីក្រុងសៃហ្គន (ពីឆ្នាំ១៨៨៧ ដល់ឆ្នាំ១៩០២ និងម្តងទៀតពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៥៤)។
សហភាពឥណ្ឌូចិន | |||||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៨៨៧–១៩៤៥ ១៩៤៥–១៩៥៤ | |||||||||||||||||||||||||||||||||||||||||||
ភ្លេងជាតិ | |||||||||||||||||||||||||||||||||||||||||||
ផែនទីនៃសហភាពបារាំង | |||||||||||||||||||||||||||||||||||||||||||
ធានី | |||||||||||||||||||||||||||||||||||||||||||
ភាសាទូទៅ | ភាសាបារាំង (ផ្លូវការ)
| ||||||||||||||||||||||||||||||||||||||||||
សាសនា |
| ||||||||||||||||||||||||||||||||||||||||||
រដ្ឋាភិបាល | សហព័ន្ធបារាំង | ||||||||||||||||||||||||||||||||||||||||||
ឧត្តមសេនីយ៍អភិបាល | |||||||||||||||||||||||||||||||||||||||||||
▪ ១៨៨៧-១៨៨៨ (ដំបូង) | អឺនេស កុងស្តង់ | ||||||||||||||||||||||||||||||||||||||||||
▪ ១៩៥៥-១៩៥៦ (ចុងក្រោយ) | ហេនរី ហូប៉េណត[lower-alpha 1] | ||||||||||||||||||||||||||||||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | ចក្រពត្តិនិយមថ្មី | ||||||||||||||||||||||||||||||||||||||||||
▪ យុទ្ធនាការតុងកឹង | ១៨៨៣–១៨៨៦ | ||||||||||||||||||||||||||||||||||||||||||
▪ និម្មិតកម្ម | ១៧ តុលា ១៨៨៧ | ||||||||||||||||||||||||||||||||||||||||||
▪ ការដាក់បញ្ចូលប្រទេសលាវ | ១៩ មេសា ១៨៩៩ | ||||||||||||||||||||||||||||||||||||||||||
▪ ការដាក់បញ្ចូលតំបន់ក្វាងចូវៀន (ចិន) | ៥ មករា ១៩០០ | ||||||||||||||||||||||||||||||||||||||||||
▪ ការឈ្លានពានរបស់ជប៉ុនលើសហភាពឥណ្ឌូចិន | ២២ កញ្ញា ១៩៤០ | ||||||||||||||||||||||||||||||||||||||||||
តុលា ១៩៤០–៩ ឧសភា ១៩៤១ | |||||||||||||||||||||||||||||||||||||||||||
▪ ការរំលាយចោលជាលើកដំបូង | ៩ មីនា ១៩៤៥ | ||||||||||||||||||||||||||||||||||||||||||
▪ ការបង្កើតឡើងវិញ | ២២ កញ្ញា ១៩៤៥ | ||||||||||||||||||||||||||||||||||||||||||
▪ ការរំលាយចោលជាលើកទីពីរ | ២១ កក្កដា ១៩៥៤ | ||||||||||||||||||||||||||||||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||||||||||||||||||||||||||||||
១៩៣៥ | ៧៣៧០០០ គ.ម២ (២៨៥០០០ ម៉ាយ ក.) | ||||||||||||||||||||||||||||||||||||||||||
ប្រជាជន | |||||||||||||||||||||||||||||||||||||||||||
▪ ១៩៣៥ | ២១,៥៩៩,៥៨២ | ||||||||||||||||||||||||||||||||||||||||||
រូបិយវត្ថុ | French Indochinese piastre | ||||||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||||||
ឥឡូវជាផ្នែកនៃ |
បារាំងបានកាត់យកទឹកដីកូសាំងស៊ីននៅឆ្នាំ១៨៦២ និងបង្កើតអាណាព្យាបាលភាពនៅកម្ពុជាក្នុងឆ្នាំ១៨៦៣។ បន្ទាប់ពីបារាំងបានកាន់កាប់តំបន់ភាគខាងជើងវៀតណាមតាមរយៈយុទ្ធនាការតុងកឹង ពួកគេក៏សម្រេចចិត្ដដាក់បញ្ចូលទឹកដីអាណានិគមខ្លួនទាំងប៉ុន្មាននៅអាស៊ីអាគ្នេយ៍ជាសហភាពតែមួយនៅឆ្នាំ១៨៨៧។ ក្រោមការគ្រប់គ្រងរបស់បារាំង ធនធានជាច្រើននៅឥណ្ឌូចិនត្រូវបានពួកគេរឹបអូសយកទុកជាផលប្រយោជន៍ខ្លួនប៉ុន្តែគេឃើញថាវិស័យអប់រំនិងសុខភាពមានការរីកចម្រើនខ្លាំងជាមុន។ ដោយសារការគ្រប់គ្រងបែបកេងប្រវ័ញ្ចរបស់បារាំងនេះហើយដែលជាហេតុធ្វើឱ្យកើតមានការបះបោរជាបន្តបន្ទាប់គ្នានៅទូទាំងឥណ្ឌូចិន។ បន្ទាប់ពីបារាំងត្រូវបានផ្តួលរលំនៅក្នុងសង្គ្រាមលោកលើកទី២ អាណានិគមឥណ្ឌូចិនក៏ធ្លាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវីចឈីហើយក្រោយបន្តិចមកក៏ស្ថិតនៅក្រោមការត្រួតត្រារបស់ចក្រភពជប៉ុនរហូតដល់ខែមីនា ឆ្នាំ១៩៤៥។ ក្រោយពីជប៉ុនបានទទួលចុះចាញ់ បក្សពួកកុម្មុយនិស្តមួយក្រុមដែលគេស្គាល់ថាវៀតមិញដែលមានការដឹកដោយលោកហូ ជីមិញបានប្រកាសឯករាជ្យឱ្យវៀតណាមតែមិនយូរប៉ុន្មាន ពួកបារាំងក៏បានត្រឡប់មកគ្រប់គ្រងជ្រោយឥណ្ឌូចិនវិញ។ ដោយការប៉ះទង្គិចគ្នាបែបនេះ សង្គ្រាមឯករាជ្យមួយដែលគេស្គាល់ថាសង្គ្រាមឥណ្ឌូចិនលើកទី១ បានផ្ទុះឡើងនៅចុងឆ្នាំ១៩៤៦ រវាងពួកបារាំងនិងកងកម្លាំងវៀតមិញ។
ដើម្បីប្រឆាំងនឹងក្រុងកុម្មុយនិស្តវៀតមិញ បារាំងក៏បានប្រកាសបង្កើតរដ្ឋមួយនៅឆ្នាំ១៩៤៩ ដែលគេស្គាល់ថារដ្ឋវៀតណាមដោយមានការដឹកនាំពីអតីតអធិរាជព្រះចៅបាវ ដាយ។ កិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមវៀតណាមដោយបារាំងត្រូវបានទទួលបរាជ័យ។ ព្រះរាជាណាចក្រលាវនិងព្រះរាជាណាចក្រកម្ពុជាបានប្រកាសឯករាជ្យរៀងៗខ្លួននៅថ្ងៃទី២២ ខែតុលា និងថ្ងៃទី៩ ខែវិច្ឆិកានៃឆ្នាំ១៩៥៣។ បន្ទាប់ពីសន្ធិសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤បានចុះ ប្រទេសវៀតណាមក៏ត្រូវបានបែងចែកជាពីរចំណែកឯបារាំងក៏បានដកខ្លួនចេញពីឥណ្ឌូចិន, របបអាណានិគមបារាំងនៅឥណ្ឌូចិនត្រូវបានបញ្ចប់នៅឆ្នាំនោះ។