រាជវង្សយាន
From Wikipedia, the free encyclopedia
រាជវង្សយាន (ភាសាចិន៖ 元朝, ភិងអ៊ិង៖ Yuáncháo) ឬអាចហៅថា មហាយាន[6] (ភាសាចិន៖ 大元, ភិងអ៊ិង៖ Dà Yuán និងជាភាសាម៉ុងហ្គោល៖ ᠶᠡᠬᠡ
ᠶᠤᠸᠠᠨ
ᠤᠯᠤᠰ ដែលប្រែមកចំថា "មហារដ្ឋយាន"[ស 3]) គឺជារាជវង្សចិនដែលស្ថិតនៅក្រោមឥទ្ធិពលជនជាតិម៉ុងហ្គោល និងត្រូវជារដ្ឋស្នងចម្បងពីចក្រភពម៉ុងហ្គោល។ រដ្ឋនេះមានអត្ថិភាពពីឆ្នាំ១២៧១ រហូតដល់ឆ្នាំ១៣៦៨ ដោយត្រូវបានបង្កើតឡើងដោយគូប៊ីឡៃ ខាន់ ដែលកាលនុះត្រូវជាអធិរាជទីប្រាំនៃចក្រភពម៉ុងហ្គោល។ នៅក្នុងប្រវត្តិសាស្ត្រចិន រាជវង្សយានគឺជារដ្ឋស្នងឱ្យរាជវង្សស៊ុង និងជារដ្ឋមុនកំណើតនៃរាជវង្សមិង។
មហាយាន 大元 ᠳᠠᠢ ᠦᠨ ᠤᠯᠤᠰ | |||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១២៧១–១៣៦៨ | |||||||||||||||
ខេត្តនៃរាជវង្សយាននៅក្នុងឆ្នាំ១៣៣០ (ជាឡាតាំង) | |||||||||||||||
រាជធានី | ខាន់បាលីគ (ប៉េកាំង) ស៊ាងឌូ (រាជធានីនិទាឃរដូវ) | ||||||||||||||
ភាសាទូទៅ |
| ||||||||||||||
អក្សរផ្លូវការ | អក្សរផាកប៉ា[4] | ||||||||||||||
សាសនា | ព្រះពុទ្ធសាសនា (ព្រះពុទ្ធសាសនាទីបេជាសាសនារបស់រដ្ឋ), សាសនាតេងគ្រីម៉ុងហ្គោល/សក្ការៈឋានសួគ៌ចិន, សាសនាតាវ, លទ្ធិខុងជឺ, សាសនាប្រជាប្រិយចិន, គ្រិស្តសាសនាណេស្តូរីចិន, រ៉ូម៉ាំងកាតូលិក, យូដាសាសនា, ម៉ូញីចាវ, ឥស្លាមសាសនា | ||||||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យ | ||||||||||||||
ព្រះអធិរាជ | |||||||||||||||
▪ ១២៦០–១២៩៤ | គូប៊ីឡៃ ខាន់ | ||||||||||||||
▪ ១៣៣២–១៣៦៨ | ធួហ័ន ធាមួរ | ||||||||||||||
អធិការបតី | |||||||||||||||
▪ ១២៦៤–១២៨២ | អាកម៉ាដ ហ្វាណាកាទី (អាហឺម៉ា) | ||||||||||||||
▪ ១៣៤០–១៣៥៥ | ធួធួ | ||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សម័យក្រោយតន្តី | ||||||||||||||
▪ គូប៊ីឡៃត្រូវលើកប្រកាសជាព្រះអធិរាជ | ៥ ឧសភា ១២៦០ | ||||||||||||||
▪ គូប៊ីឡៃប្រកាសឈ្មោះរាជវង្សថ្មីថា "មហាយាន" | ៥ វិច្ឆិកា ១២៧១ | ||||||||||||||
▪ សមរភូមិសៀងយ៉ាង | ១២៦៨–១២៧៣ | ||||||||||||||
▪ វាយសញ្ជ័យលើរាជវង្សស៊ុង | ៤ កុម្ភៈ ១២៧៦ | ||||||||||||||
▪ សមរភូមិយ៉ាមិន | ១៩ មីនា ១២៧៩ | ||||||||||||||
▪ ឧទ្ទាមកម្មឈ្នួតក្រហម | ១៣៥១–១៣៦៨ | ||||||||||||||
▪ ការដួលរលំនៃរាជធានីខាន់បាលីគ | ១៤ កញ្ញា ១៣៦៨ | ||||||||||||||
▪ និម្មិតកម្មនៃរាជវង្សយានខាងជើង | ១៣៦៨–១៣៨៨ | ||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||
១៣១០[5] | ១១០០០០០០ គ.ម២ (៤២០០០០០ ម៉ាយ ក.) | ||||||||||||||
រូបិយវត្ថុ | ឈីវឆាវ | ||||||||||||||
|
ថ្វីបើជេនហ្គិស ខាន់បានឡើងគ្រងរាជ្យជាខាហ្កាននៅក្នុងឆ្នាំ១២០៦ មែន ប៉ុន្តែគោរម្យងារខាហ្កាននេះត្រូវបានប្រជាជនចិនចាត់ទុកថាមានអំណាច និងនាមស្មើនឹងព្រះអធិរាជហាន[8] ហើយកាលនុះផងដែរ ចក្រភពម៉ុងហ្គោលនៅគ្រប់គ្រងទឹកដីភាគខាងជើងនៃប្រទេសចិននៅឡើយ។ ដល់ឆ្នាំ១២៧៩ ទើបគូប៊ីឡៃ ខាន់បានប្រកាសជាផ្លូវការនូវរាជវង្សថ្មីតាមប្រពៃណីទំនៀមទម្លាប់ហាន[9] ក្រោយពីចក្រភពម៉ុងហ្គោលបានវាយលេបត្របាក់សំណល់រាជវង្សស៊ុងរបស់ចិននៅតំបន់ភាគខាងត្បូង។ ដែនអាណាចក្ររបស់ព្រះរាជាគូប៊ីឡៃថ្មីនេះគឺមានទម្លាប់ដឹកនាំខុសពីខាន់ចក្រផ្សេងៗទៀត (ខាន់ចក្រផ្សេងៗបានចាប់ផ្តើមលេចឡើងជាលទ្ធផលនៃការបែកចក្រភពម៉ុងហ្គោល) និងមានវិសាលភាពគ្រប់គ្រងតែលើទឹកដីចិន បូករួមទាំងតំបន់ជុំវិញខ្លះៗប៉ុណ្ណោះ[10] ហើយវាត្រូវជារាជវង្សចិនដំបូងដែលមិនស្ថាបនាដោយជនជាតិហាន។[11]:312[12] នៅក្នុងឆ្នាំ១៣៦៨ បន្ទាប់ពីវាយចាញ់កងកម្លាំងនៃរាជវង្សមិង ថ្នាក់ដឹកនាំម៉ុងហ្គោលបានរត់ភៀសខ្លួនទៅតំបន់ខ្ពង់រាបនៃទឹកដីកំណើតខ្លួនវិញ (ម៉ុងហ្គោលី) ហើយក៏បន្តគ្រប់គ្រងក្រោមឈ្មោះ យានខាងជើង រហូតដល់ឆ្នាំ១៦៣៥ នៅពេលដែលពួកគេបានចុះចាញ់នឹងរាជវង្សជីនក្រោយ (ដែលក្រោយមកបានវិវត្តទៅជារាជវង្សឈីង)។
បន្ទាប់ពីចក្រភពម៉ុងហ្គោលបានបែកចែងពីគ្នា រាជវង្សយានបានក្លាយជាខាន់ចក្រមួយដែលគ្រប់គ្រងដោយអ្នកស្នងរាជសម្បត្តិបន្តពីមហាខាន់មឹងគឿ។ រាជវង្សយាននេះត្រូវបានស្ថាបនាឡើងដោយគូប៊ីឡៃ ខាន់ ប៉ុន្តែព្រះអង្គបានជ្រើសយកជីតាខ្លួនគឺ ជេនហ្គិស ខាន់ ជាព្រះស្ថាបនិកផ្លូវការនៃរាជវង្ស ហើយតាំងនាមតាមប្រាសាទថា ថៃហ៊្សូ។ នៅក្នុងព្រះរាជបញ្ញត្តិដែលមានចំណងជើងថា សេចក្តីប្រកាសនៃនាមព្រះរាជវង្ស ដែលបានចេញនៅឆ្នាំ១២៧១[13] គូប៊ីឡៃបានប្រកាសឈ្មោះនៃរាជវង្សថ្មីថា មហាយាន ហើយបានអះអាងថារាជវង្សខ្លួនគឺបានស្នងបន្តពីអតីតរាជវង្សចិនពីសម័យព្រះរាជាបី និងអធិរាជប្រាំ រហូតដល់រាជវង្សថាង។[13] ព្រះចៅអធិរាជយានខ្លះបានរៀនចេះស្ទាត់ជំនាញភាសាចិន ឯខ្លះទៀតបានបន្តប្រើតែភាសាម៉ុងហ្គោលដើម និងអក្សរផាកប៉ាប៉ុណ្ណោះ។[14]
គូប៊ីឡៃក្នុងនាមជាខាហ្កាន ឬមហាខាន់នៃចក្រភពម៉ុងហ្គោលពីឆ្នាំ១២៦០ បានអះអាងថាខ្លួនមានអំណាចកំពូលស្រោបលើរដ្ឋស្នងចក្រភពម៉ុងហ្គោលផ្សេងទៀតដូចជា៖ ឆាហ្កាតៃ ហ្វូងមាស និងអ៊ីលខាណាត មុនពេលត្រូវប្រកាសជាព្រះអធិរាជចិននៅក្នុងឆ្នាំ១២៧១។ ដោយហេតុនេះ ពេលខ្លះរាជវង្សយានត្រូវបានគេហៅថា អាណាចក្រនៃមហាខាន់។[15][16]