ទ្វីបអឺរ៉ុប
From Wikipedia, the free encyclopedia
អឺរ៉ុប (ពីភាសាបារាំង Europe អ៊ើរ៉ុប៉ិ៍) គឺជាទ្វីបមួយក្នុងចំណោមទ្វីបទាំង ៧ នៅលើពិភពលោក ដែលស្ថិតនៅចុងខាងលិចបំផុតនៃអឺរ៉ាស៊ី។ អឺរ៉ុប ត្រូវចែកចេញពីទ្វីបអាស៊ី ខាងកើតដោយខ្សែទឹកនៃ ជួរភ្នំអ៊ូរ៉ាល់ ទន្លេអ៊ូរ៉ាល់ សមុទ្រកាសព្យែន និង ខាងត្បូងឆៀងខាងកើតដោយជួរភ្នំកាវកាស។ ក្រៅពីនេះ ទ្វីបអឺរ៉ុប ត្រូវបានព័ទ្ធជុំវិញដោយមហាសមុទ្រអាកទិកនៅខាងជើង, មហាសមុទ្រអាត្លង់ទិកនៅខាងលិច, សមុទ្រមេឌីទែរ៉ានេនៅខាងត្បូង និង សមុទ្រខ្មៅនៅប៉ែកអាគ្នេយ៍ ព្រមទាំងផ្លូវទឹកភ្ជាប់ទៅកាន់សមុទ្រមេឌីទែរ៉ានេ។ គេនៅពុំទាន់មានការកំណត់ខណ្ឌសីមាច្បាស់លាស់សម្រាប់ទ្វីបអឺរ៉ុបនៅឡើយទេ បើយើងក្រឡេកមើលទៅសម័យកាលបុរាណដ៏យូរលង់មកហើយនោះ គឺជាអ្វីដែលជារំលោភបំពានដោយអំណាច ដូចជាពាក្យថា «ទ្វីប» (Continent) អាចតំណាងឲ្យការបែកចែកភាពខុសគ្នានូវ «វប្បធម៌និងនយោបាយ» ឬក៏លក្ខណៈរូបភូមិសាស្ត្រមួយ។
ផ្ទៃក្រឡា | 10,180,000 km2 (3,930,000 sq mi)[n] |
---|---|
ចំនួនប្រជាជន | 739,165,030[n] (2011), 3rd) |
សន្ទភាពប្រជាជន | 72.5/km2 |
ប្រជានាម | European |
ប្រទេស | 50 (list of countries) |
ភាសា | List of languages |
ល្វែងម៉ោង | UTC to UTC+6 |
អន្តរជាល ដ.ក.ច. | .eu (European Union) |
ទីក្រុងសំខាន់ៗ | List of metropolitan areas in Europe |
អឺរ៉ុប គឺជាទ្វីបតូចជាងគេទី២ បន្ទាប់ពី «អូសេអានី» ដែលមានក្រឡាផ្ទៃប្រមាណ ១០,១៨០,០០០ គីឡូម៉ែត្រការ៉េ ឬ ២% នៃផ្ទៃផែនដី និង ប្រហែល ៦.៨% នៃផ្ទៃដី។ អឺរ៉ុបមានប្រទេសប្រហែល ៥០ ដែលរុស្ស៊ីជាប្រទេសធំជាងគេទាំងផ្ទៃដី និង ប្រជាជន ចំណែក "បុរីវ៉ាទីកង់" ជារដ្ឋតូចជាងគេបង្អស់។ អឺរ៉ុប គឺជាទ្វីបដែលមានប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីអាស៊ី និង អាហ្វ្រិក ដែលមានប្រជាជន ៧៣១,០០០,០០០ ឬ ប្រហែល ១១% នៃប្រជាជនពិភពលោក។ ទោះយ៉ាងណាក៏ដោយ តាមរបាយការណ៍អង្គការសហប្រជាជាតិ ចំនួនប្រជាជននៅទ្វីបនេះ នឹងធ្លាក់មកនៅត្រឹមតែ ៧% នៅឆ្នាំ២០៥០ ដែលមានចំនួនប្រហែល ៦៥៣,០០០,០០០ ប៉ុណ្ណោះ។
អឺរ៉ុប គឺជាទីកន្លែងកំណើតនៃ«វប្បធម៌បស្ចិមលោក»។ ប្រជាជាតិអឺរ៉ុប បានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការសកលលោកចាប់ពីសតវត្សទី១៦មក ជាពិសេសការចាប់ផ្ដើមធ្វើអាណានិគម។ រហូតមកដល់សតវត្សទី១៧ និង ១៨ ជនជាតិអឺរ៉ុប បានត្រួតត្រាទ្វីបអាហ្វ្រិក និង អាមេរិក ស្ទើរតែទាំងមូល ព្រមទាំងមួយផ្នែកធំនៃទ្វីបអាស៊ី ។ សង្គ្រាមលោកលើកទី១ និង សង្គ្រាមលោកលើកទី២ បានបញ្ចប់នូវភាពនាំមុខរបស់អឺរ៉ុបនៅក្នុងកិច្ចការសកល ហើយបានធ្វើឲ្យប្រជាជាតិធំៗពីរគឺ៖ សហរដ្ឋអាមេរិក និង សហភាពសូវៀត បានលេចធ្លោឡើងជាកំពូលមហាអំណាចពិភពលោក។ សង្គ្រាមត្រជាក់រវាងកំពូលមហាអំណាចទាំងពីរ បានខណ្ឌចែកទ្វីបអឺរ៉ុបជាមួយ "វាំងននដែក" ។ ការបង្រួបបង្រួមទ្វីបអឺរ៉ុបឡើងវិញ បានអនុញ្ញាតឲ្យមានការបង្កើតឡើងនូវក្រុមប្រឹក្សាអឺរ៉ុប និង សហភាពអឺរ៉ុប នៅអឺរ៉ុបខាងលិច ហើយអង្គការទាំងពីរនេះបានពង្រីកខ្លួនទៅខាងកើតចាប់តាំងពីការដួលរលំនៃសហភាពសូវៀត នាឆ្នាំ១៩៩១។