![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/cc/Flag_of_Laos_%25281893%25E2%2580%25931952%2529.svg/langkm-640px-Flag_of_Laos_%25281893%25E2%2580%25931952%2529.svg.png&w=640&q=50)
ឡាវក្រោមអាណាព្យាបាលបារាំង
From Wikipedia, the free encyclopedia
អាណាព្យាបាលបារាំងនៃឡាវ (ភាសាបារាំង៖ Protectorat français du Laos) គឺជារដ្ឋអាណាព្យាបាលរបស់បារាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅចន្លោះឆ្នាំ១៨៩៣ និងឆ្នាំ១៩៥៣ (និងជារដ្ឋអាយ៉ងរបស់ជប៉ុនមួយរយៈពេលខ្លីនៅក្នុងឆ្នាំ១៩៤៥)។ អាណាព្យាបាលនេះត្រូវបានបង្កើតឡើងនៅលើទឹកដីនគរហ្លួងព្រះបាង ដែលកាលនុះត្រូវជារដ្ឋចំណុះរបស់សៀម ប៉ុន្តែសៀមត្រូវប្រគល់ទឹកដីនោះទៅឱ្យបារាំងក្រោយខ្លួនបានទទួលបរាជ័យនៅក្នុងសង្គ្រាមបារាំង-សៀមនៅឆ្នាំ១៨៩៣។ ក្រោយមក រដ្ឋមួយនេះត្រូវបានគេធ្វើសមាហរណកម្មចូលទៅក្នុងសហភាពឥណ្ឌូចិន ហើយប៉ុន្មានឆ្នាំបន្តបន្ទាប់ ទឹកដីឡាវដែលនៅក្រោមចំណុះសៀមដូច នគរចម្ប៉ាស័ក្តិ និងមឿងភួន ក៏ត្រូវបានបញ្ចូលទៅក្នុងសហភាពឥណ្ឌូចិនដូចគ្នានៅឆ្នាំ១៨៩៩ និង១៩០៤ រៀងៗគ្នា។
ព្រះរាជាណាចក្រហ្លួងព្រះបាង ພຣະຣາຊອານາຈັກຫລວງພະບາງ Royaume de Luang Prabang (១៨៩៣–១៩៤៥, ១៩៤៦–១៩៤៧) ព្រះរាជាណាចក្រឡាវ ພຣະຣາຊອານາຈັກລາວ Royaume du Laos (១៩៤៥–១៩៤៦; ១៩៤៧–១៩៥៣) | |||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៨៩៣–១៩៤៥ ១៩៤៦–១៩៥៣ | |||||||||||||||||
![]() | |||||||||||||||||
រាជធានី | វៀងចន្ទន៍ (ផ្លូវការ) ហ្លួងព្រះបាង (នគរហ្លួង) | ||||||||||||||||
ភាសាទូទៅ | |||||||||||||||||
សាសនា | |||||||||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យផ្ដាច់ការក្រោមរដ្ឋបាលអាណានិគម (១៨៩៣–១៩៤៧) រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនិយមសភាក្នុងសហភាពបារាំង (១៩៤៧–១៩៥៣) | ||||||||||||||||
ព្រះមហាក្សត្រ | |||||||||||||||||
▪ ១៨៦៨–១៨៩៥ | អ៊ុន ខាំ | ||||||||||||||||
▪ ១៨៩៥–១៩០៤ | ស័ករិនទរ | ||||||||||||||||
▪ ១៩០៤–១៩៥៣ | ស្រីស្វាងវង្ស | ||||||||||||||||
រ៉េស៊ីដង់ស៊ុបពែរីយែរ | |||||||||||||||||
▪ ១៨៩៤–១៨៩៥ (ដំបូង) | អ៊ូហ្គូស្ត ប៉ាវី[ស 1] | ||||||||||||||||
▪ ១៩៥៤–១៩៥៥ (ក្រោយ) | មីឈែល ប្រេអាល់[ស 2] | ||||||||||||||||
នាយករដ្ឋមន្ត្រី | |||||||||||||||||
▪ ១៩៤១–១៩៤៥ (ដំបូង) | ផេតសារាជ | ||||||||||||||||
▪ ១៩៥១–១៩៥៣ (ក្រោយ) | សុវណ្ណភូមា | ||||||||||||||||
នីតិបញ្ញត្តិ | គ្មាន (អាស្រ័យព្រះរាជក្រឹត្យ) (ត្រឹមឆ្នាំ១៩៤៧) សភាតំណាងរាស្ត្រ (ពីឆ្នាំ១៩៤៧) | ||||||||||||||||
• សភាជាន់ខ្ពស់ | ទីប្រឹក្សាព្រះមហាក្សត្រ (ពីឆ្នាំ១៩៤៧) | ||||||||||||||||
• សភាជាន់ទាប | រដ្ឋសភា (ពីឆ្នាំ១៩៤៧) | ||||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | ចក្រពត្តិនិយមថ្មី | ||||||||||||||||
▪ អាណាព្យាបាលត្រូវបានបង្កើតឡើង | ៣ តុលា ១៨៩៣ | ||||||||||||||||
▪ បញ្ចូលជាផ្នែកនៃសហភាពឥណ្ឌូចិន | ១៩ មេសា ១៨៩៩ | ||||||||||||||||
▪ នគរចម្ប៉ាស័ក្ដិត្រូវបានកាត់ចូល | ២២ វិច្ឆិកា ១៩០៤ | ||||||||||||||||
▪ ក្លាយជារដ្ឋអាយ៉ងរបស់ជប៉ុន | ៨ មេសា ១៩៤៥ | ||||||||||||||||
▪ រដ្ឋាភិបាលឡាវឥស្សរៈ | ១២ តុលា ១៩៤៥ | ||||||||||||||||
▪ ស្តារអាណានិគមកិច្ចឡើងវិញ | ២៤ មេសា ១៩៤៦ | ||||||||||||||||
១១ ឧសភា ១៩៤៧ | |||||||||||||||||
▪ ប្រកាសឯករាជ្យ | ២២ តុលា ១៩៥៣ | ||||||||||||||||
២១ កក្កដា ១៩៥៤ | |||||||||||||||||
រូបិយវត្ថុ | ភៀសត៍ (Piastre) | ||||||||||||||||
|
អំណាចគ្រប់គ្រងនៅក្នុងរបបអាណាព្យាបាលភាពនៃនគរហ្លួងព្រះបាងគឺមិនស្ថិតនៅក្នុងដៃព្រះមហាក្សត្រដូចដែលបានចែងនោះឡើយ តែជាក់ស្តែង អំណាចគឺស្ថិតនៅក្រោមអគ្គទេសាភិបាលបារាំងក្នុងស្រុក។ ចំណែកឯទឹកដីឡាវដែលបារាំងបានកាត់បញ្ចូលជាបន្តបន្ទាប់គឺសុទ្ធតែស្ថិតនៅក្រោមកម្មសិទ្ធិរបស់បារាំងផ្ទាល់ទាំងស្រុង។ នៅចុងសង្គ្រាមលោកលើកទី២ ពោលគឺនៅក្នុងឆ្នាំ១៩៤៥ ឡាវបានប្រកាសឯករាជ្យភាពក្រោមការកាន់កាប់របស់ជប៉ុនបានមួយរយៈពេលខ្លី។ ក៏ប៉ុន្តែ បន្ទាប់ពីជប៉ុនបានសុំចុះចាញ់សង្គ្រាមលោក បារាំងក៏បានវិលត្រឡប់មកស្តារការគ្រប់គ្រងរបស់ខ្លួនឡើងវិញនៅលើប្រទេសឡាវ។ អាណាព្យាបាលថ្មីរបស់បារាំងត្រូវបានប្រឆាំងដោយចលនាឡាវឥស្សរៈ ហើយនៅក្នុងឆ្នាំ១៩៤៧ នគរទាំងបីក៏ត្រូវបានបង្រួបបង្រួមគ្នាក្លាយជាព្រះរាជាណាចក្រឡាវក្រោមសហភាពបារាំង។ ទីបំផុត ឡាវបានទទួលឯករាជ្យពេញលេញបន្ទាប់ពីសន្ធិសញ្ញាបារាំង-ឡាវត្រូវបានចុះនៅក្នុងឆ្នាំ១៩៥៣ អំឡុងពេលដែលសង្គ្រាមឥណ្ឌូចិនលើកទី១ ជិតឈានចូលដល់ទីបញ្ចប់។ បន្ទាប់មកនៅឆ្នាំ១៩៥៤ សហភាពឥណ្ឌូចិនក៏ត្រូវបានរំលាយនៅក្នុងសន្ធិសីទទីក្រុងហ្សឺណែវ ដែលជាវគ្គបិទបញ្ចប់នូវអាណានិគមកិច្ចបារាំងនៅលើទឹកដីប្រទេសឡាវ ក៏ដូចជាឥណ្ឌូចិនទាំងមូល។