From Wikipedia, the free encyclopedia
ប្រទេសប៉ូឡូញ (ភាសាប៉ូឡូញ៖ Polska, ប្រកបថា "ប៉ូល–ស្កា") ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប៉ូឡូញ គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្តាល។ ប្រទេសនេះមានខេត្តរដ្ឋបាលចំនួន ១៦ និងបានគ្របដណ្តប់លើផ្ទៃដីចំនួន ៣១២,៦៩៦ គម២។ វាមានចំនួនប្រជាជនជាង ៣៨ លាននាក់ ហើយជារដ្ឋសមាជិកនៃសហភាពអឺរ៉ុបដែលមានប្រជាជនច្រើនជាងគេបំផុតទីប្រាំ។ ប៉ូឡូញមានរដ្ឋធានីឈ្មោះថា វ៉ាសូរី។
Rzeczpospolita Polska (ភាសាប៉ូឡូញ) | |
---|---|
ភ្លេងជាតិ "Mazurek Dąbrowskiego" "ប៉ូឡូញមិនទាន់បាត់បង់ទៅទេ" | |
ទីតាំងប្រទេសប៉ូឡូញនៅក្នុងសហភាពអឺរ៉ុប | |
រដ្ឋធានី និង ទីក្រុងធំបំផុត | វ៉ាសូរី 52°13′N 21°02′E |
ភាសាផ្លូវការ | ភាសាប៉ូឡូញ[1] |
ក្រុមជនជាតិ |
|
សាសនា (ឆ្នាំ ២០១៩[4]) |
|
រដ្ឋាភិបាល | សាធារណរដ្ឋអាស្រ័យសភាឯកភូត |
- ប្រធានាធិបតី | អង់ដ្រីយ ឌូដា |
- នាយករដ្ឋមន្ត្រី | ម៉ាតេអ៊ូស ម៉ូរ៉ាវីកគី |
នីតិបញ្ញត្តិ | រដ្ឋសភា |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | សេម |
និម្មិតកម្ម | |
១៤ មេសា ៩៦៦ | |
- ព្រះរាជាណាចក្រប៉ូឡូញ | ១៨ មេសា ១០២៥ |
- សហធនរដ្ឋប៉ូឡូញ–លីទុយអានី | ១ កក្កដា ១៥៦៩ |
- ការបែងចែកប៉ូឡូញ | ២៤ តុលា ១៧៩៥ |
- សាធារណរដ្ឋទីពីរ | ១១ វិច្ឆិកា ១៩១៨ |
- រដ្ឋាភិបាលនិរទេស | ១៧ កញ្ញា ១៩៣៩ |
- សាធារណរដ្ឋប្រជាមានិត | ១៩ កុម្ភៈ ១៩៤៧ |
- សាធារណរដ្ឋទីបី | ៣១ ធ្នូ ១៩៨៩[6] |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣១២,៦៩៦ គ.ម២ [7] (ទី៦៩) |
- ផ្ទៃទឹក (%) | ១.៤៨ (គិតត្រឹមឆ្នាំ២០១៥)[8] |
ប្រជាជន | |
- ជំរឿន (ឆ្នាំ ២០២១) | ៣៨,១៧៩,៨០០[9] (ទី៣៨) |
- ដង់ស៊ីតេ | ១២៣ នាក់/គ.ម២ (ទី៨៣) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១.៥២៥ ទ្រីលានដុល្លារ[10] (ទី១៩) |
- ក្នុងម្នាក់ | ៤០,៣៤១ ដុល្លារ[10] (ទី៣៩) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៧២០ ពាន់លានដុល្លារ[10] (ទី២២) |
- ក្នុងម្នាក់ | ១៩,០៥៦ ដុល្លារ[10] (ទី៤៤) |
ជីនី (២០១៩) | ២៨.៥[11] ទាប |
HDI (២០១៩) | ០.៨៨០[12] ខ្ពស់ណាស់ · ទី៣៥ |
រូបិយវត្ថុ | ស្លូទី (PLN) |
ល្វែងម៉ោង | UTC+១ (CET) |
- រដូវក្តៅ (DST) | UTC+២ (CEST) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៤៨ |
ដែនកម្រិតខ្ពស់ | .pl |
ប្រទេសប៉ូឡូញមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសអាល្លឺម៉ង់ ខាងត្បូងជាប់នឹងសាធារណរដ្ឋឆែក និងប្រទេសស្លូវ៉ាគី ភាគខាងកើតជាប់នឹងប្រទេសអ៊ុយក្រែន បេឡារុស និងលីទុយអានី ហើយនិងខាងជើងជាប់នឹងសមុទ្របាល់ទិក និងអូប្លាសកាលីនីនក្រាដរបស់ប្រទេសរុស្ស៊ី។[13]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.