អាល្លឺម៉ង់

From Wikipedia, the free encyclopedia

អាល្លឺម៉ង់

ប្រទេសអាល្លឺម៉ង់ (ភាសាអាល្លឺម៉ង់Deutschland) ដែលមាន​ឈ្មោះ​ជាផ្លូវការ​ថា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (អាល្លឺម៉ង់៖ Bundesrepublik Deutschland) គឺជា​ប្រទេស​មួយ​ស្ថិតនៅ​អនុតំបន់អឺរ៉ុបកណ្ដាលនៃទ្វីបអឺរ៉ុប។ អាល្លឺម៉ង់ជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទីពីរប្រចាំទ្វីបអឺរ៉ុបដោយនៅពីក្រោយតែប្រទេសរុស្ស៊ីប៉ុណ្ណោះ។ ប្រទេស​អាល្លឺម៉ង់មាន​ផ្ទៃក្រឡាសរុប ៣៥៧,០២២ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៨៣ លាននាក់។ ប្រទេស​នេះមានព្រំប្រទល់ជាប់នឹងប្រទេសដាណឺម៉ាកនៅភាគខាងជើង ប្រទេសប៉ូឡូញនិងសាធារណរដ្ឋឆេកនៅភាគខាងកើត អូទ្រីសនិងស្វីសនៅភាគខាងត្បូង ហើយបារាំង លុចសំបួរ បែលហ្សិក និងហុល្លង់នៅភាគខាងលិច។ ទីក្រុងប៊ែរឡាំងគឺជារដ្ឋធានីនិងត្រូវជាទីក្រុងធំបំផុតរបស់អាល្លឺម៉ង់ចំណែកឯមជ្ឈមណ្ឌលហិរញ្ញវត្ថុគឺនៅទីក្រុងហ្វ្រាំងហ្វឺត ហើយតំបន់ទីប្រជុំជនធំបំផុតគឺរួហរ៍

ព័ត៌មានសង្ខេប Bundesrepublik Deutschland (ភាសាអាល្លឺម៉ង់), រដ្ឋធានី និង ទីក្រុងធំបំផុត ...
សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
Bundesrepublik Deutschland (ភាសាអាល្លឺម៉ង់)
Thumb
អាល្លឺម៉ង់
Thumb
វរលញ្ឆករ
ភ្លេងជាតិ
"Deutschlandlied"
ភាសាខ្មែរ៖ "ចម្រៀងអាល្លឺម៉ង់"
Thumb
ទីតាំងប្រទេសអាល្លឺម៉ង់ (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ប៊ែរឡាំង
52°31′N 13°23′E
ភាសាផ្លូវការ
និងភាសាជាតិ
ភាសាអាល្លឺម៉ង់
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាស្រ័យសភា
- ប្រធានាធិបតី
ហ្វ្រង់-វ៉លទ័រ ស្តែនម៉េយើរ
- អធិការបតី
អូឡាហ្វ ស្ហុលស៍
នីតិបញ្ញត្តិ   
ប៊ុនដេសរ៉ាត
- សភាជាន់ទាប
ប៊ុនដេស្តាក
និម្មិតកម្ម
- បង្រួបបង្រួម
១៨ មករា ១៨៧១
៩ វិច្ឆិកា ១៩១៨
២៣ មីនា ១៩៣៣
- បែកជារដ្ឋខាងកើតនិងខាងលិច
២៣ ឧសភា ១៩៤៩
- បង្រួបបង្រួមឡើងវិញ
៣ តុលា ១៩៩០
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៣៥៧,០២២ គ.ម   (ទី៦៣)
- ផ្ទៃទឹក (%)
១.២៧ (គិតត្រឹមឆ្នាំ២០១៥)[]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
៨៣,១៩០,៥៥៦[] (ទី១៨)
- ដង់ស៊ីតេ
២៣២ នាក់/គ.ម   (ទី៥៨)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
៤.៧៤៣ ទ្រីលានដុល្លារ[] (ទី៥)
- ក្នុងម្នាក់
៥៦,៩៥៦ ដុល្លារ[] (ទី១៥)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
៤.៣១៩ ទ្រីលានដុល្លារ[] (ទី៤)
- ក្នុងម្នាក់
៥១,៨៦០ ដុល្លារ[] (ទី១៥)
ជីនី (២០១៩) ២៩.៧[]
ទាប
HDI (២០១៩) ០.៩៤៧[]
ខ្ពស់ណាស់ · ទី៦
រូបិយវត្ថុអឺរ៉ូ () (EUR)
ល្វែងម៉ោងUTC+១ (CET)
- រដូវក្តៅ (DST)
UTC+២ (CEST)
ទិសបើកបរស្តាំ
ដែនកម្រិតខ្ពស់.de
បិទ

កុលសម្ព័ន្ធចឺម៉ានិកជាច្រើនបាននាំគ្នាមកតាងទីលំនៅនៅតំបន់ភាគខាងជើងនៃទឹកដីអាល្លឺម៉ង់សព្វថ្ងៃតាំងពីសម័យបុរាណកាលមកម្លេះ។ តំបន់នេះត្រូវបានគេហៅតាមឈ្មោះក្រុមកុលសម្ព័ន្ធទាំងនោះដែរថាចឺម៉ានីហើយវាត្រូវបានកត់ត្រាទុកក្នុងឯកសារប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ ១០០ មុន គ.ស. ឯណោះ។ នៅអំឡុងសតវត្សទី១០ ទឹកដីអាល្លឺម៉ង់ត្រូវបានគ្របដណ្តប់ដោយនគរតូចធំដែលជាផ្នែកនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋ។ នៅដើមសតវត្សទី១៩ ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានរំលាយចោលដែលជាលទ្ធផលនៃសង្រ្គាមណាប៉ូឡេអូនិកហើយសហព័ន្ធអាល្លឺម៉ង់ក៏ត្រូវបានបង្កើតឡើង។ នៅក្នុងឆ្នាំ១៨៧១ រដ្ឋអាល្លឺម៉ង់ទាំងអស់បានបង្រួបបង្រួមគ្នាឡើងក្លាយជាប្រទេសជាតិរួមមួយហៅថាចក្រភពអាល្លឺម៉ង់ដោយមានព្រុសជាអ្នកដឹកនាំ។ នៅក្រោយសង្គ្រាមលោកលើកទី១ និងបដិវត្តន៍អាល្លឺម៉ង់ឆ្នាំ១៩១៨–១៩១៩ ប្រទេសមួយនេះបានក្លាយជាសាធារណរដ្ឋដែលគេតែងនិយមស្គាល់ថាសាធារណរដ្ឋវ៉ៃម៉ា។ នៅឆ្នាំ១៩៣៣ ប្រទេសអាល្លឺម៉ង់បានធ្លាក់នៅក្រោមរបបផ្តាច់ការនិយមមួយដែលមានបក្សណាស៊ីជាក្បាលដឹកនាំ ប៉ុន្មានឆ្នាំក្រោយមកសង្គ្រាមលោកលើកទី២ ក៏បានផ្ទុះឡើងដែលបង្កឱ្យកើតមានហាយនភាពនៅស្ទើរគ្រប់ផ្នែកនៃទ្វីបអឺរ៉ុប។ បន្ទាប់ពីសង្គ្រាមលោកបានបញ្ចប់ អាល្លឺម៉ង់ត្រូវធ្លាក់ក្រោមការត្រួតត្រាដោយក្រុមសម្ព័ន្ធមិត្តអស់មួយរយៈពេលខ្លីមុនពេលត្រូវបានបែងចែកជារដ្ឋចំនួនពីរដាច់ពីគ្នាគឺសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលគេតែងនិយមហៅថាអាល្លឺម៉ង់ខាងលិច និងសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ដែលគេតែងនិយមហៅថាអាល្លឺម៉ង់ខាងកើត។ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់គឺជាសមាជិកស្ថាបនិកនៃសហគមន៍សេដ្ឋកិច្ចអឺរ៉ុបហើយនិងសហភាពអឺរ៉ុបខណៈដែលសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់បានក្លាយជារដ្ឋកុម្មុយនិស្តប្លុកខាងលិចនិងជាសមាជិកនៃកតិកាសញ្ញាវ៉ាសូរី។ បន្ទាប់ពីការដួលរលំនៃលទ្ធិកុម្មុយនិស្តនៅឆ្នាំ១៩៨៩–៩០ រដ្ឋអាល្លឺម៉ង់ទាំងពីរក៏បានបង្រួបបង្រួមគ្នាឡើងវិញនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៩០ ដោយក្លាយជាសាធារណរដ្ឋសហព័ន្ធអាស្រ័យសភារហូតមកដល់សព្វថ្ងៃ។

បច្ចុប្បន្ន អាល្លឺម៉ង់គឺជាប្រទេសមហាអំណាចមួយដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីមួយប្រចាំទ្វីបអឺរ៉ុបនិងសេដ្ឋកិច្ចធំបំផុតទីបួននៅលើពិភពលោក (គិតជាមធ្យម) និងនៅលំដាប់ទីប្រាំ (យអទ)។ ក្នុងនាមជាប្រទេសនាំមុខក្នុងវិស័យឧស្សាហកម្មផ្សេងៗរួមជាមួយនឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផង អាល្លឺម៉ង់គឺជាប្រទេសនាំចូលនិងនាំចេញទំនិញធំជាងគេលំដាប់ទីបីនៅលើពិភពលោក។ លើសពីនេះ អាល្លឺម៉ង់គឺជាប្រទេសអភិវឌ្ឍដែលជាប់លំដាប់ថ្នាក់យ៉ាងខ្ពស់នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សដោយវាបានផ្តល់ប្រជាជនខ្លួននូវសន្តិសុខសង្គម ប្រព័ន្ធថែទាំសុខភាពសកល ការការពារបរិស្ថាន និងការអប់រំនៅឯសាកលវិទ្យាល័យដោយឥតគិតថ្លៃ។ អាល្លឺម៉ង់គឺជាសមាជិកនៃអង្គការសហប្រជាជាតិ អង្គការណាតូ ហ្សេ៧ ហ្សេ២០ និង OECD។ល។ ប្រទេសនេះមានតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូច្រើនបំផុតទីបួន

ឈ្មោះ

ប្រវត្តិសាស្ត្រ

តំបន់​ដែល​មាន​ឈ្មោះ​ថា "Germania" ត្រូវ​បាន​រស់នៅ​ដោយ​ជនជាតិអាល្លឺម៉ង់​ជាច្រើន ដែល​គេ​បាន​ស្គាល់និង​កត់ត្រា​ក្នុង​ឯកសារ​នៅ​មុន​គ.ស. ១០០ ​។ នៅ​សតវត្សទី១០ ទឹកដី​អាល្លឺម៉ង់បាន​បង្កើត​ជា​ចំណុចកណ្ដាល​នៃចក្រភពរ៉ូមពិសិដ្ឋ (Holy Roman Empire) រហូតដល់​ឆ្នាំ​១៨០៦ ​។ ក្នុងកំឡុង​សតវត្សទី១៦ ភាគខាងជើង​អាល្លឺម៉ង់បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​នៃ​ការធ្វើកំណែទម្រង់​លទ្ធិប្រូតេស្តង់​ ។ ប្រទេស​អាល្លឺម៉ង់សម័យទំនើប​នេះ​ដែរ ​ត្រូវ​បាន​ធ្វើការ​បង្រួបបង្រួម​ជាលើកដំបូង ដោយ​ជ័យជម្នះ​ក្នុង​សង្គ្រាមបារាំង-ព្រុសឆ្នាំ១៨៧១​ ។ នៅ​ឆ្នាំ​១៩៤៩ (ក្រោយ​សង្គ្រាមលោកលើកទី២) អាល្លឺម៉ង់​ត្រូវ​បាន​បែងចែក​ទៅជា​រដ្ឋ​ពីរ​គឺ​៖ អាល្លឺម៉ង់ខាងកើត និង អាល្លឺម៉ង់ខាងលិច តាមរយៈ​ខ្សែបន្ទាត់​ដែល​គ្រប់គ្រង​ដោយ​ពួក​សម្ព័ន្ធមិត្ត (សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សាធារណរដ្ឋបារាំង និង សហភាព​សូវៀត)។ រដ្ឋ​ទាំងពីរ​នេះ ត្រូវ​បាន​បង្រួបបង្រួម​សាជាថ្មី​នៅ​ឆ្នាំ​១៩៩០ ​។ អាល្លឺម៉ង់ខាងលិច បាន​ចូល​ជា​សមាជិក "សហគមន៍អឺរ៉ុប" (EC) នៅ​ឆ្នាំ​១៩៥៧ ដែល​ក្រោយមក​បាន​ក្លាយទៅជា "សហភាពអឺរ៉ុប" (EU) នៅ​ឆ្នាំ​១៩៩៣ ​។ អាល្លឺម៉ង់ក៏​ជា​ផ្នែក​មួយ​នៃ​តំបន់គ្មានព្រំដែនសិនហ្គេន (Shengen Zone) និងបាន​ដាក់​ឲ្យ​ចរាចរ​រូបិយប័ណ្ណអឺរ៉ូ នៅ​ឆ្នាំ​១៩៩៩​ ។

ភូមិសាស្ដ្រ

Thumb
ផែនទីព្រំប្រទល់ប្រទេសអាល្លឺម៉ង់

ប្រទេស​នេះ មាន​ព្រំប្រទល់ ខាងជើង​ជាប់នឹង​សមុទ្រខាងជើង ប្រទេស​ដាណឺម៉ាក និង​សមុទ្របាលទិក, ខាងកើត​ជាប់នឹង ប្រទេស​ប៉ូឡូញ និង​សាធារណរដ្ឋឆេក, ខាងត្បូង​ជាប់នឹង ប្រទេស​អូទ្រីស និង​ស្វីស, និង ខាងលិច​ជាប់នឹង ប្រទេស​បារាំង លុចហ្សំប៊ួរ បែលហ្សិក និង ហុឡង់ដ៍​។

សេដ្ឋកិច្ច

អាល្លឺម៉ង់ គឺជា​មហាអំណាចសេដ្ឋកិច្ច​មួយ​ដ៏​សំខាន់ ជាមួយ​ផលទុនជាតិសរុប (GDP) ទី៣ (ឬ ទី៤) និង អំណាចទិញ (PPP) ទី៥ លើ​ពិភពលោក​។ អាល្លឺម៉ង់ គឺជា​អ្នកនាំចេញ​ផលិតផល​ធំជាងគេ​ទី១ និង​នាំចូល​ធំជាងគេ​ទី២​។ ក្នុង​រយៈពេល​ជាក់លាក់​មួយ អាល្លឺម៉ង់​បាន​រក្សាទុក​ថវិកាបម្រុង​ច្រើនជាង​ទី២ នៅខណៈដែល​ការចំណាយ​លើ​វិស័យយោធា​ស្ថិតនៅ​លំដាប់​ទី៦ នៅលើ​ពិភពលោក​។ អាល្លឺម៉ង់ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​អ្នកឈានមុខ​ជាច្រើន​ផ្នែក លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិជ្ជា​។

នយោបាយ

ប្រជាសាស្ត្រ

វប្បធម៌

មើលផងដែរ

ឯកសារយោង

Wikiwand - on

Seamless Wikipedia browsing. On steroids.