![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/7/70/Kustodiev_The_Bolshevik.jpg/640px-Kustodiev_The_Bolshevik.jpg&w=640&q=50)
បដិវត្តន៍ខែតុលា
ការបះបោររបស់ក្រុមបុលសេវិកនៅក្នុងបដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧ / From Wikipedia, the free encyclopedia
បដិវត្តន៍ខែតុលា (គេសម្តៅជាទូទៅថា៖ រដ្ឋប្រហារបុលសេវិក រដ្ឋប្រហារខែតុលា ឬ បដិវត្តន៍បុលសេវិក)[2] គឺជាបដិវត្តន៍ដែលដឹកនាំដោយមេដឹកនាំបុលសេវិកឈ្មោះវ៉្លាឌីមៀរ លេនីនដើម្បីផ្តួលរលំរដ្ឋាភិបាលសាធារណរដ្ឋរុស្ស៊ី។ បដិវត្តន៍នេះប្រព្រឹត្តិទៅដោយមានការបះបោរប្រដាប់អាវុធជាច្រើននៅទីក្រុងពេតូក្រាត (ភាគច្រើនជាកម្មករ ឬពលករ) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩១៧។
បដិវត្តន៍ខែតុលា Октябрьская революция (រុស្ស៊ី) | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃបដិវត្តន៍រុស្ស៊ីនិងបដិវត្តន៍ឆ្នាំ១៩១៧–២៣ | |||||||
![]() រូបថតថតមួយថ្ងៃក្រោយបដិវត្តន៍នៅព្រះរាជវាំងសិសិរ, ៨ វិច្ឆិកា | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
![]() ![]() ![]() ![]() |
![]() | ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
![]() ![]() ![]() ![]() |
![]() ![]() | ||||||
កម្លាំង | |||||||
កម្មការនាវាក្រហមចំនួន ១០,០០០ នាក់ ពលទាហានក្រហមប្រមាណ ២០,០០០–៣០,០០០ នាក់ កម្មករពលករមានចំនួនឥតប្រាកដ | ទាហានស្ម័គ្រចិត្តចំនួន ៥០០–១,០០០ នាក់ កងវរសេនាតូចនារីចំនួន ១,០០០ នាក់ | ||||||
សហេតុភាព និង ការខាងបង់ | |||||||
ទាហានមួយចំនួនបានទទួលរងរបួស[1] | ភាគច្រើនត្រូវជាប់ពន្ធនាគារនិងខ្លះបានរត់ចោលជួរ |
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/7/70/Kustodiev_The_Bolshevik.jpg/640px-Kustodiev_The_Bolshevik.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/c/c5/Exterminists%27_Rise_in_Power_in_Russia.png/320px-Exterminists%27_Rise_in_Power_in_Russia.png)
បដិវត្តន៍ខែតុលានេះបានដើរតាមបដិវត្តន៍ខែកុម្ភៈ ដែលធ្វើឡើងដោយពួកសាធារណរដ្ឋដើម្បីផ្តួលរលំរបបរាជានិយមផ្តាច់ការរបស់ចក្រភពរុស្ស៊ី។ ក្នុងអំឡុងពេលនោះដែរ ពួកកម្មករនៅតាមទីប្រជុំជនបានប្រមូលផ្តុំគ្នាបង្កើតចេញជាក្រុមប្រឹក្សា (សូវៀត) ដែលជាទីកន្លែងប្រជុំស្តីពីសកម្មភាពរបស់រដ្ឋាភិបាលសាធារណរដ្ឋថ្មីនេះនិងសង្កេតមើលរាល់កំហុសខុសឆ្គងនិងចំណុចខ្សោយណាមួយរបស់ពួកគេ។ បន្ទាប់ពីកិច្ចប្រជុំសភាសូវៀត, គណៈគ្រប់គ្រងថ្មីបានបើកសម័យប្រជុំលើកទី២ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសសមាជិកណាមួយនៃក្រុមបុលសេវិក, និងក្រុមឆ្វេងនិយមដូចជាក្រុមបដិវត្តន៍ឆ្វេងនិយមទៅកាន់មុខតំណែងសំខាន់ៗថ្មីក្នុងកិច្ចការងាររដ្ឋ។ ទាំងនេះបាននាំឱ្យចេញនូវការបង្កើតនៃសាធារណរដ្ឋសូវៀតរុស្ស៊ីនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩១៨, ហើយក៏ត្រូវជាថ្ងៃដែលស្តេចត្សារនិងគ្រួសារទ្រង់ត្រូវគេប្រហារជីវិតផងដែរ។
បដិវត្តនេះត្រូវបានដឹកនាំដោយក្រុមបុលសេវិក, ដែលពួកគេបានប្រើកម្លាំងឥទ្ធិពលពួកគេនៅក្នុងទីប្រឹក្សាក្រុងពេត្រូក្រាតដើម្បីត្រៀមកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋរុស្ស៊ី។ កងកម្លាំងទាហានក្រហមដែលទទួលបញ្ជាពីគណៈកម្មាធិការបដិវត្តន៍យោធាបានចាប់ផ្តើមដណ្តើមកាន់កាប់អគារមួយចំនួនរបស់រដ្ឋាភិបាលនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩១៧។ នៅថ្ងៃបន្ទាប់, ព្រះរាជវាំងវីនធឺរ(ដែលជាទីអាសនៈរបស់រដ្ឋាភិបាលបណ្តុះអាសន្នក្នុងក្រុងពេត្រូក្រាត, ដែលធ្លាប់ជារដ្ឋធានីនៃរុស្ស៊ី)ត្រូវបានធ្លាក់មកនៅក្នុងដៃរបស់ពួកបុលសេវិក។
ពាក្យស្លោកនៃបដិវត្តន៍ខែតុលាគឺ"រាល់អំណាចទាំងអស់ទៅឱ្យសូវៀត—All Power to the Soviets", ដែលមានន័យថាគ្រប់អំណាចទាំងអស់ត្រូវប្រគល់ទៅឱ្យក្រុមប្រឹក្សាជាប់ឆ្នោតតាមបែបលឹទ្ធិប្រជាធិបតេយ្យ។
ការបោះឆ្នោតសភាធម្មនុញ្ញត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩១៧។ ផ្ទុយពីសម្លេងឆ្នោតនៅក្នុង(សភា)សូវៀត, ក្រុមបុលសេវិកឈ្នះបានតែ១៧៥អាសនៈប៉ុណ្ណោះនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិដែលសរុបមាន៧១៥អាសនៈ, ចំណែកគណបក្សបដិវត្តន៍សង្គមនិយម(SR)វិញបានយកឆ្នះលើក្រុមបុលសេវិកដោយដណ្តើមកៅអីបានចំនួន៣៧០អាសនៈឯណោះ, ក៏ប៉ុន្តែ SR នាពេលនោះលែងជាគណបក្សរួមតែមួយទៀតហើយ, ដោយសមាជិកឆ្វេងនិយមរបស់ SR មួយចំនួនធំបានទៅចងសម្ព័ន្ធភាពជាមួយក្រុមបុលសេវិកដែលចំណងនេះចាប់ផ្តើមដំណើរការពីខែតុលា ឆ្នាំ១៩១៧ ដល់ខែមីនា ឆ្នាំ១៩១៨។ កិច្ចប្រជុំសមាជសភាធម្មនុញ្ញត្រូវបានប្រព្រឹត្តិធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩១៧, ប៉ុន្តែត្រូវបានពន្យាដល់ថ្ងៃទី៥ ខែមករា ឆ្នាំ១៩១៨ វិញដោយសារតែក្រុមសភាមិនទាន់បានប្រមូលផ្តុំបានគ្រប់គ្នា។ នៅថ្ងៃដំបូងនិងត្រូវជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំនេះ, ក្រុមសភាធម្មនុញ្ញបានប៉ះទង្គិចឈ្លោះគ្នាជាមួយនឹងពួកសូវៀតដោយក្រុមសភាបានច្រានចោលនូវក្រឹត្យរបស់សូវៀតស្តីពីកិច្ចសន្តិភាពនិងរឿងដីធ្លីដែលជាលទ្ធផលបានបណ្តាលឱ្យសភាធម្មនុញ្ញត្រូវរំលាយចោលតាមបញ្ជារបស់សភាសូវៀតនៅថ្ងៃបន្ទាប់។[3]
បដិវត្តន៍ខែតុលាមិនត្រូវបានគេស្គាល់ជាសកលទេ, ដោយសារតែមានព្រឹត្តិការណ៍ធំៗជាច្រើនបានកើតឡើងបន្ទាប់ពីបដិវត្តនេះគឺសង្គ្រាមស៊ីវិលរុស្ស៊ី(១៩១៧-២២)និងការបង្កបង្កើតនៃសហភាពសូវៀតក្នុងឆ្នាំ១៩២២។