វ្លាឌីមៀរ អ៊ីលីច លេនីន
អ្នកនយោបាយរុស្ស៊ី, និងជាអ្នករកឃើញសហភាពសូវៀត / From Wikipedia, the free encyclopedia
វ្លាឌីមៀរ អ៊ីលីច លេនីន (ជាភាសាអង់គ្លេស៖ Vladimir Ilyich Lenin, ជាភាសារុស្ស៊ី៖ Влади́мир Ильи́ч Ле́нин) មានឈ្មោះដើម វ្លាឌីមៀរ អ៊ីលីច អ៊ូលីយ៉ាណូវ (ជាភាសាអង់គ្លេស៖ Vladimir Ilyich Ulyanov, ជាភាសារុស្ស៊ី៖ Влади́мир Ильи́ч Улья́нов) ដែលត្រូវគេស្គាល់ឈ្មោះក្រៅថា V. I. Lenin និង N. Lenin (២២ មេសា [ប្រតិទិនចាស់ ១០ មេសា] ១៨៧០ – ២១ មករា ១៩២៤) កើតនៅក្រុងស៊ីមបៀរស្ក (Simbirsk) ស្ថិតនៅតាមដងទន្លេវ៉ុលហ្កា។ គាត់គឺជាអ្នកបដិវត្តរុស្ស៊ី ជាអ្នកនយោបាយ កុម្មុយនិស្ត ជាអ្នកដឹកនាំដ៏សំខាន់នៃបដិវត្តន៍ខែតុលា ជាមេដឹកនាំសាធារណរដ្ឋសង្គមនិយមសូវៀតរុស្ស៊ីទីមួយ និងពីឆ្នាំ ១៩២២ ជាមេដឹកនាំសហភាពសូវៀត។ គាត់បានជាប់ឈ្មោះនៅក្នុងទស្សនាវដ្ដីថែមស៍ (Time Magazine) នៅក្នុងចំណោមមនុស្សដ៏មានឥទ្ធិពលបំផុត ១០០ នាក់នៃសតវត្សទី២០។ គាត់បានអភិវឌ្ឍទ្រឹស្ដីម៉ាក្សនិយម ទៅជាលទ្ធិលេនីននិយម។
វ្លាឌីមៀរ លេនីន | ||
---|---|---|
លោក លេនីន នៅក្នុងអំឡុងឆ្នាំ១៩១៨ | ||
ព័ត៌មានមួយចំនួន | ||
ឈ្មោះពេញ | វ្លាឌីមៀរ អ៊ីលីច លេនីន | |
ឈ្មោះដើម | វ្លាឌីមៀរ អ៊ីលីច អ៊ូលីយ៉ាណូវ | |
កាន់អំណាច | ០៨ វិច្ឆិកា ១៩១៧ – ២១ មករា ១៩២៤ (ប្រធានក្រុមប្រឹក្សាស្នងការប្រជាជន) | |
បន្តពី | អាឡិចសង់ឌ័រ កេរ៉េនស្គី (ប្រមុខនៃរដ្ឋាភិបាលបណ្ដោះអាសន្ន) | |
បន្តដោយ | អាឡិចសេយ រីកូវ (ប្រធានក្រុមប្រឹក្សាស្នងការប្រជាជន) ហ្សូសែហ្វ ស្តាលីន ជាមេដឹកនាំកំពូល (អគ្គលេខាធិការគណបក្សកុម្មុយនីស្ត) | |
កើត | ២២ មេសា ១៨៧០ ក្រុងស៊ីមបៀរស្ក ចក្រភពរុស្ស៊ី | |
ស្លាប់ | ២១ មករា ១៩២៤ (អាយុ ៥៤ ឆ្នាំ) ហ្គ័រគី, រដ្ឋរុស្ស៊ី, សហភាពសូវៀត | |
សញ្ជាតិ | រុស្ស៊ី | |
នយោបាយ | គណបក្សបុលសេវិក | |
ឪពុក | អ៊ីលីយ៉ា នីកូឡាវិច អ៊ូលីយ៉ាណូវ | |
ម្ដាយ | ម៉ារីយ៉ា អាឡិចសង់ដ្រូវណា អ៊ូលីយ៉ាណូវ៉ា | |
ប្រពន្ធ | ណាដេស្តា គ្រុបស្កាយ៉ា | |
អាជីព | អ្នកនយោបាយ និងជាអ្នកបដិវត្ត | |
សាសនា | លទ្ធិដែលមិនជឿព្រះ (Atheism) | |
ហត្ថលេខា | ||