សាធារណរដ្ឋរុស្ស៊ី
From Wikipedia, the free encyclopedia
សាធារណរដ្ឋរុស្ស៊ី (ភាសារុស្ស៊ី៖ Российская Республика) គឺជារដ្ឋមួយដែលមានអត្ថិភាពយ៉ាងខ្លីនៅអំឡុងឆ្នាំ១៩១៧។ សាធារណរដ្ឋរុស្ស៊ីបានគ្របដណ្តប់លើដែនដីស្ទើរទាំងអស់នៃអតីតចក្រភពរុស្ស៊ី ហើយវាត្រូវបានប្រកាសបង្កើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩១៧ នៅក្នុងក្រឹត្យមួយដែលបានចុះដោយអាឡិចសាន់ដឺ ឃេរិនស្គី (ប្រធានរដ្ឋមន្ត្រី) និងលោកអាឡិចសាន់ដឺ ហ្សារុតនី (មន្ត្រីក្រសួងយុត្តិធម៌)។[1]
សាធារណរដ្ឋរុស្ស៊ី Российская Республика | |||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៩១៧[lower-alpha 1] | |||||||||||||||||
ភ្លេងជាតិ Рабочая Марсельеза Rabochaya Marsel'yeza "បទភ្លេងនៃកម្មករ" Gimn Svobodnoy Rossii "ភ្លេងជាតិនៃរុស្ស៊ីសេរី" (មិនផ្លូវការ) | |||||||||||||||||
ធានី | ពេតូក្រាត | ||||||||||||||||
ភាសាទូទៅ | ភាសារុស្ស៊ី | ||||||||||||||||
រដ្ឋាភិបាល | សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ | ||||||||||||||||
ប្រធានរដ្ឋមន្ត្រី | |||||||||||||||||
▪ កញ្ញា–វិច្ឆិកា ១៩១៧ | អាឡិចសាន់ដឺ ឃេរិនស្គី[lower-alpha 2] | ||||||||||||||||
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាបណ្តោះអាសន្ន (១៩១៧) សភាធម្មនុញ្ញ[lower-alpha 3] (១៩១៨) | ||||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមលោកលើកទី១/បដិវត្តន៍រុស្ស៊ី | ||||||||||||||||
▪ បដិវត្តន៍ខែកុម្ភៈ | ៨–១៦ មីនា ១៩១៧ | ||||||||||||||||
▪ ប្រកាសជាសាធារណរដ្ឋ | ១៤ កញ្ញា ១៩១៧ | ||||||||||||||||
៧ វិច្ឆិកា ១៩១៧ | |||||||||||||||||
▪ សភាធម្មនុញ្ញ ត្រូវរំលាយ | ១៩ មករា ១៩១៨ | ||||||||||||||||
រូបិយវត្ថុ | លុយរូប | ||||||||||||||||
|
ក្រោយពីបានឡើងកាន់កាប់អំណាច បក្សបុលសេវិកបានសម្តៅលើឈ្មោះប្រទេសរុស្ស៊ីថាជាសាធារណរដ្ឋរុស្ស៊ីដដែររហូតទាន់តែឈ្មោះ"សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី"ត្រូវបានអនុម័តឡើងជាផ្លូវការ។ នៅអំឡុងឆ្នាំ១៩១៨ ក្រុមសាធារណរដ្ឋបានព្យាយាមបង្កើតសាធារណរដ្ឋរុស្ស៊ីឡើងវិញដោយលើកនេះមានឈ្មោះថា"សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យរុស្ស៊ី" ប៉ុន្តែត្រូវបានទទួលបរាជ័យ។ កិច្ចសម្រេចនេះត្រូវបានធ្វើឡើងដោយសភាធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ីរួមហើយថែមទាំងបានអនុម័តរដ្ឋធម្មនុញ្ញថ្មីផងដែរក៏ប៉ុន្តែវាមិនត្រូវបានអនុវត្តទេព្រោះសភាត្រូវបានរំលាយនៅថ្ងៃដដែរនោះហើយម៉្យាងទៀត ទឹកដីរុស្ស៊ីភាគច្រើនគឺកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សបុលសេវិក។