![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/d7/Desktop_computer_clipart_-_Yellow_theme.svg/langkm-640px-Desktop_computer_clipart_-_Yellow_theme.svg.png&w=640&q=50)
កុំព្យូទ័រ
From Wikipedia, the free encyclopedia
{{Redirect4|បច្ចេកវិទ្យាគណនូបករណ៍|ប្រព័ន្ធគណនូបករណ៍|ក្រុមហ៊ុន|បច្ចេកវិទ្យាគណនូបករណ៍ចំកាត់។ ចំពោះការប្រើប្រាស់ផ្សេងទៀត សូមមើល គណនូបករណ៍ (អសង្ស័យកម្ម) និង [[ប្រព័ន្ធគណនូបករណ៍អ្នកប្រើប្រាស់:Vandymeas (អង្ស័យកម្ម)]]}}
អត្ថបទនេះត្រូវការបកប្រែទៅជាភាសាខ្មែរ។ អត្ថបទនេះត្រូវបានសរសេរជាភាសាផ្សេង ដែលមិនមែនជាភាសាខ្មែរ។ បើសិនជាអត្ថបទទុកសម្រាប់អ្នកអានមកពី សហគមន៍នៃភាសាមួយនេះ វាគួរតែចែកចាយទៅវិគីភីឌាជាភាសានោះ។ សូមមើល បញ្ជីនៃគម្រោងវិគីភីឌាទាំងអស់។ សូមមើល ច្រកចូលអត្ថបទនេះ លើក្រុមទំព័រដែលត្រូវការបំណកប្រែទៅជាភាសាខ្មែរ ដើម្បីពិភាក្សា ។ ប្រសិនបើ អត្ថបទមិនត្រូវបានសរសេរជាភាសាខ្មែរឡើងវិញទេ ក្នុងរយៈពេលពីរសប្ដាហ៍ទៀត អត្ថបទនឹងត្រូវចុះបញ្ជីដើម្បីលុបចោល និង/ឬ ប្ដូរវាទៅកាន់វិគីភីឌាជាភាសាដើមរបស់វាវិញ ។ បើសិនជាលោកអ្នក គ្រាន់តែចង់បិទស្លាកទំព័រនេះត្រូវការបំណកប្រែ សូមបញ្ចូល {{អាទេស.:ត្រូវការបកប្រែ | ទំ. = កុំព្យូទ័រ | ភាសា = មិនស្គាល់ | ផ្ដល់យោបល់ = }} ~~~~ ទៅខាងក្រោម នៃផ្នែក នៃក្រុមទំព័រនេះត្រូវការបំណកប្រែទៅជាភាសាខ្មែរ ។ |
គណនូបករណ៍ (អសអ: ['keək-neək-nuː-pak'kɑ]) ឬ កុំព្យូទ័រ (អសអ: ['kom-pjuː-təːɨ]) គឺជាឧបករណ៍ ដែលអាចបំពេញតាមតម្រូវការប្រើប្រាស់គ្រប់យ៉ាងមួយប្រភេទ ដែលអាចសរសេរកម្មវិធីដើម្បីដឹកនាំនូវសំណុំប្រតិបត្តិកម្មខាងនព្វន្ត ឬ តក្កៈដោយស្វ័យប្រវត្តិ។ គណនូបករណ៍អាចដោះស្រាយបញ្ហាជាច្រើន ដោយហេតុថា លំដាប់លំដោយនៃប្រត្តិបត្ដិការ អាចត្រូវបានគេកែប្រែដោយងាយស្រួល។ វាជាម៉ាស៊ីនម៉្យាងដែលអាចផ្លាស់ប្ដូរព័ត៌មានយ៉ាងល្អ និងជាក់លាក់ជាទីបំផុតដោយយោងទៅតាមរូបមន្ដ និងច្បាប់ត្រឹមត្រូវ។ កុំព្យូទ័របាន ស្ថិតនៅជាមួយមនុស្សតាំងពីយូរយារណាស់មកហើយ។ កុំព្យូទ័រកាលពីមុនមានទំហំធំ និងមានការប្រើប្រាស់បានតិចតួច ក៏ប៉ុន្ដែកុំព្យូទ័រនាពេលបច្ចុប្បន្ន នេះវិញ មានការកែប្រែជាច្រើនយ៉ាង និងកាន់តែមានភាពងាយស្រួលជាងមុន។ គេបានកែប្រែទំហំ រូបរាង និងគុណប្រយោជន៏ ដែលធ្វើឱ្យការប្រើប្រាស់ កាន់តែមានភាពងាយស្រួលជាងមុន ព្រមទាំងចូលរួមបម្រើពិភពលោកកាន់តែបានច្រើន។ រហូតមកដល់ពេលបច្ចុប្បន្ននេះ កុំព្យូទ័របានក្លាយទៅជាឧបករណ៌ដ៏អស្ចារ្យ និងមានតម្លៃសម្រាប់មនុស្សទូទៅ។ កុំព្យូទ័រអាចធ្វើអ្វីៗគ្រប់យ៉ាង ដែលនរណាម្នាក់ចង់ អោយវាធ្វើ កុំព្យូទ័រអាចដោះស្រាយគណិតវិទ្យា ពីព្រោះអ្នកសរសេរកម្មវិធី បានប្រាប់កុំព្យូទ័រពីរបៀបដោះស្រាយ គណិតវិទ្យា ដោយហេតុនេះហើយ កុំព្យូទ័រមានភាពរហ័ស លឿន ទំនើប អាចដោះស្រាយបញ្ហាគណិតរាប់លានក្នុងមួយវិនាទីបាន។ កុំព្យូទ័រអាចគ្រប់គ្រងរោងចក្រជាច្រើន ដែលពី មុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រង តែពេលនេះគេបានប្រើកុំព្យូទ័រដើម្បីគ្រប់គ្រង វាមានភាពងាយស្រូល និងប្រសើរជាងមុនឆ្ងាយណាស់។
ជាធម្មតា គណនូបករណ៍មួយ យ៉ាងហោចណាស់ក៏មានវត្ថុធាតុដំណើរការមួយដែរ ជាពិសេស Central Processing Unit (CPU) និងទម្រង់ខ្លះទៀតនៃអង្គចងចាំ(Memory)។ វត្ថុធាតុដំណើរការនេះធ្វើប្រតិបត្តិកម្មនព្វន្តនិងតក្កៈ ហើយការដាក់តម្រៀបជាបន្តបន្ទាប់គ្នា និង អង្គត្រួតពិនិត្យអាចកែប្រែលំដាប់នៃប្រតិបត្តិកម្មអាស្រ័យលើព័ត៌មានដែលបានផ្ទុក។ គ្រឿងឧបករណ៍បរិមណ្ឌល អនុញ្ញាតឱ្យព័ត៌មានទាញយកបានពីប្រភពខាងក្រៅ និងជាលទ្ធផលនៃប្រតិបត្តិកម្មថតទុកព័ត៌មាន និង ទាញយកមកប្រើវិញ។
ក្នុងសង្គ្រាមលោកលើកទី២ គណនូបករណ៍អនុរូបដែលជាគ្រឿងយន្តត្រូវប្រើដើម្បកិច្ចអនុវត្តខាងយោធាឯកទេសកម្ម។ កំឡុងពេលនោះ គណនូបករណ៍ខ្ទង់លេខបែបអស្យាណូលើកដំបូងត្រូវបានអភិវឌ្ឍឡើង។ ដើមឡើយគណនូបករណ៍ទាំងនោះមានទំហំធំប៉ុនបន្ទប់ធំមួយ ប្រើអស់ថាមពលច្រើនស្មើនឹងគណនូបករណ៍ផ្ទាល់ខ្លួន (គ.ផ.) ទំនើបច្រើនរាប់រយដង។[1]
គណនូបករណ៍ទំនើបពឹងផ្អែកទៅលើបរិថបសមាហរ័ណរាប់លានដល់រាប់រយកោដដង ដែលមានសមត្ថភាពច្រើនជាងគ្រឿងយន្តកាលពីមុនៗ ហើយនិងបំពេញមុខងារនៅត្រង់កន្លែងទំនេរជាផ្នែកតូចៗ។ [2] គណនូបករណ៍ធម្មតាតូចល្មមត្រូវទៅនឹងគ្រឿងឧបករណ៍ចល័ត និងគណនូបករណ៍ចល័តអាចបញ្ចូលថាមពលបានដោយថ្មតូចៗ។ គណនូបករណ៍ផ្ទាល់ខ្លួនក្នុងទម្រង់ផ្សេងៗគឺជានិមិត្តសញ្ញានៃយុគព័ត៌មាន ហើយក៏ជាអ្វីដែលធ្វើឱ្យមនុស្សភាគច្រើនគិតដល់ “គណនូបករណ៍។” យ៉ាងណាក៏ដោយ គណនូបករណ៍បានបង្កប់ខ្លួនដែលគេឃើញមាននៅក្នុងគ្រឿងឧបករណ៍ជាច្រើនចាប់ពីម៉ាញ៉េ MP3រហូតដល់យន្តហោះប្រឆាំងយន្តហោះ និងចាប់ពី ប្រដាប់ក្មេងលេងរហូតដល់រូបយន្តឧស្សាហកម្មដែលឃើញមានភាគច្រើនបំផុត។
![](http://upload.wikimedia.org/wikipedia/commons/thumb/d/d7/Desktop_computer_clipart_-_Yellow_theme.svg/150px-Desktop_computer_clipart_-_Yellow_theme.svg.png)