![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/4e/Brahma_Mus%25C3%25A9e_Guimet_25971.jpg/640px-Brahma_Mus%25C3%25A9e_Guimet_25971.jpg&w=640&q=50)
បដិមា
From Wikipedia, the free encyclopedia
បដិមា (អង់គ្លេស: IconIcon ចិន: 聖像畫) បដិមា ឬប្រតិមាជាភាសាបាលី ឬសំស្រឹ្កតមានន័យថារូបប្រៀបរូបសំណាក់រូបដំណាងនរណាម្នាក់[1]។ បើតាមការពន្យល់ពីលោក ភត្តចារ្យ បដិមាមានន័យថានិមិត្តរូប ឬរូបតំណាងផងដែរ[2]។ ជាទូទៅបដិមាដែលសិល្បករខ្មែរបង្កើតឡើងច្រើនទាក់ទងនឹងសាសនាទាំងពីរគឺព្រហ្មញ និងព្រះពុទ្ធសាសនា ក៏ប៉ុន្តែក្រៅពីបុព្វហេតុពុទ្ធសាសនាគេឆ្លាក់បដិមា ដើម្បីស្នងឱ្យបុគ្គលផងគ្រាន់តែគេមិនឆ្លាក់ជាបុគ្គលសោតជាពិសេសព្រះមហាក្សត្រភ្ជាប់អាត្ម័នទៅជាមួយអាទិទេព តាមមធ្យោបាយយកព្រះនាមព្រះមហាក្សត្របូកបញ្ជូលជាមួយអាទិទេពហើយធ្វើពិធីអភិសេក ដើម្បីឱ្យក្លាយជាបដិមាបូជា។ វត្ថុតាងទាំងនេះយើងអាចដឹងតាមរយៈសិលាចារឹកដែលចារនៅលើមេទ្វារនៃប្រាសាទបានតម្កល់បដិមានោះ ហើយសិលាចារឹកនេះបដិមាហៅថា យសសរីរៈមានន័យថាកាយដែលប្រកបដោយភាពល្បីល្បាញ[3]។ នៅក្នុងចម្លាក់បដិមាខ្មែរទាំងនោះ ពោលគឺសិល្បករខ្មែរបានឆ្លាក់ជាតួអង្គអាទិទេព សត្វ និងមនុស្សជាដើម។ លក្ខណៈអាទិទេពគ្រាន់តែមានឥទ្ធិពលកំណត់នៅកម្រិតនៃការរចនា ដោយចម្លាក់ជាតួអង្គសត្វលេចឡើងនៅក្រោមទម្រង់គឺជាការបណ្តុះគំនិតបង្កើតដោយផ្ទាល់នៃសត្វពិតៗ ឬបង្ហាញពីចំណុចអស្ចារ្យខាងរបៀបរចនាបថ(តោ និងនាគ)។ បើសិនជាសត្វទាំងនោះមានលក្ខណៈនិមិត្តរូបសំខាន់គឺត្រូវបានឆ្លាក់រចនាច្រើន[4]។
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/e/e4/120_Guardian_Spirit%2C_19c%2C_Rattanakosin_%2835086893102%29.jpg/640px-120_Guardian_Spirit%2C_19c%2C_Rattanakosin_%2835086893102%29.jpg)