![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/4e/Brahma_Mus%25C3%25A9e_Guimet_25971.jpg/640px-Brahma_Mus%25C3%25A9e_Guimet_25971.jpg&w=640&q=50)
ព្រះព្រហ្ម
From Wikipedia, the free encyclopedia
ព្រះព្រហ្ម (អង់គ្លេស: Lord Brahma) ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុង ព្រហ្មញ្ញ សាសនា ឬ ហិណ្ឌូ សាសនា ។ ព្រហ្ម ជាទេវៈលំដាប់ទី២ ដែលជាឬសគល់ ក្នុងការបង្កើត ព្រហ្មញ្ញសាសនា តាមរយៈការបង្កើតនៅគម្ពីរវេទបួន (4 Vedas) និង បង្កើតច្បាប់ធម្មជាតិ ទាំងអស់បូករួមទាំង សភាវៈធម្មជាតិ ទឹក ដី ភ្លើង ខ្យល់ រុក្ខជាតិ មនុស្ស និង សត្វ... ។ តាមរយៈ កំណត់ត្រាសាស្ត្រារបស់កម្ពុជា ព្រះព្រហ្ម បានចាប់កំណើតឡើងតាមរយៈទងផ្ជិតរបស់ ព្រះវិស្ណុ ដែលដុះចេញនៅពន្លកផ្កាឈូក ១ពាន់ស្រទាប់ ហើយព្រះព្រហ្ម ទ្រង់បានបង្កើតផែនដីតាមរយៈការនិមិត្មនៅស៊ុតមាសមួយ ដែលហោះអណ្ដែតនៅក្នុងចក្រវាឡ អស់១មុឺនកល្ប ស្មើនិង 4.54 × 10 ស្វ័យគុណ 9 ដោយស្មើនិង ៤ពាន់លានឆ្នាំ ហើយស៊ុតនោះទ្រង់បានបំបែកវាជាពីរផ្នែក ដោយបំណែកទី១ នៃចំហៀងខាងលើបានហោះហើរទៅជាផ្ទៃមេឃ ដោយបំណែកទី២ នៃចំហៀងខាងក្រោមបានធ្លាក់មកលំហខាងក្រោមបង្កើតបានជាផ្ទៃដី បំំណែកទាំងពីរនៃស៊ុតមានកម្លាំងទំនាញទាញគ្នាបង្កើតបានជា ផែនដី ឬ ពិភពលោកយើងនេះ ដែលមានតែធម្មជាតិ និង សត្វរស់នៅប៉ុនណោះ រាប់រយពាន់ឆ្នាំទៅមុខទៀត ក៏បង្កើតឱ្យមានសភាវៈពីរ គឺ ពួកយក្ស និង ពួកស្វា រមែងធ្វើចម្បាំងនិងគ្នាមិនចេះចប់មិនចេះហើយ បន្ទាប់មក ការវិវឌ្ឍន៍ចុងក្រោយរបស់ពួកស្វា បានក្លាយខ្លួនជាអំបូរមនុស្ស ដែលបែងចែកជា ២ភេទ ភេទប្រុស និង ភេទស្រី ដែលប្រុសហៅថាបុមៈ ស្រីហៅថាវិរជ្ជា អំបូរមនុស្សបានរួមរស់ប្រវេណីជាមួយគ្នា កាន់តែច្រើនឡើងៗ កើតជាពូជមនុស្សពាសពេញពិភពលោក ។ [1]
ព្រះព្រហ្ម | ||||
![]() | ||||
Cambodia Brahma 10th century at France museum Musée Guimet, Paris | ||||
ស្ថានលំនៅ | ឋានសួគ៌ ព្រហ្មលោក ជាន់ទី១៦ | |||
សាស្ត្រាវុធក្នុងដៃ
(បែងភាគដៃ៤) |
គម្ពីរវេទ ផ្កាឈូក ខ្សែរអង្កាំ ថូផ្កា និង ស្លាបព្រា | |||
មហេសី | ព្រះម៉ែសាវីទ្រី (Sāvitri Mantra) ព្រះម៉ែសារ៉ាវត្តី (Saraswati) | |||
មហេសីទី១ ព្រះម៉ែសាវីទ្រី |
បុត្រីទាំង៧ រួមមាន៖ ទុង្សាទេវី, គោរាគៈទេវី, រាក្យៈសាទេវី, មណ្ឌាទេវី, កិរិណីទេវី, កិមិរាទេវី, មហោទរាទេវី. | |||
មហេសីទី២ ព្រះម៉ែសារ៉ាវត្តី |
បុត្រទាំង៣ រួមមាន៖ ព្រះអគ្គី, ព្រះសម្មតរាជ, នាង សន្ធិយ៉ា. | |||
យាន្តជំនិះ | សត្វហង្ស និង ផ្កាឈូក ១០០០ ស្រទាប់ | |||
ទម្រង់ព្រះភ័ក្រ | មុខបួន | |||
ពណ៌សម្បុរ | រាង្គកាយ ពណ៌ផ្កាឈូកស្រាល |