ឡាវ
From Wikipedia, the free encyclopedia
ប្រទេសលាវ ឬ ឡាវ ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ភាសាលាវ៖ ສາທາລະນະລັດປະຊາທິປະໄຕປະຊາຊົນລາວ) គឺជារដ្ឋសង្គមនិយមមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសលាវមានព្រំប្រទល់ជាប់ជាមួយប្រទេសចិននិងមីយ៉ាន់ម៉ា (ភូមា) នៅទិសពាយព្យ វៀតណាមនៅទិសខាងកើត ខាងត្បូងជាប់កម្ពុជា និងខាងលិចជាប់ជាមួយប្រទេសថៃ។ ប្រទេសនេះគឺគ្មានព្រំដែនជាប់សមុទ្រទេ។[8] វៀងច័ន្ទន៍គឺជារដ្ឋធានី និងទីក្រុងធំបំផុតនៃឡាវ។
ສາທາລະນະລັດ ປະຊາທິປະໄຕ ປະຊາຊົນລາວ | |
---|---|
បាវចនា "ສັນຕິພາບ ເອກະລາດ ປະຊາທິປະໄຕ ເອກະພາບ ວັດທະນະຖາວອນ" ភាសាខ្មែរ៖ "សន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ ឯកភាព និងវឌ្ឍនភាព" | |
ទីតាំងប្រទេសឡាវ (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | វៀងច័ន្ទន៍ 17°58′N 102°36′E |
ភាសាផ្លូវការ | ភាសាលាវ |
ភាសាទទួលស្គាល់ | ភាសាបារាំង[1] |
ភាសានិយាយ |
|
ក្រុមជនជាតិ (ឆ្នាំ ២០១៥[2]) | បញ្ជីជនជាតិ
|
សាសនា | ៦៦.០% ព្រះពុទ្ធសាសនា ៣០.៧% សាសនាប្រជាប្រិយតៃ ១.៥% គ្រិស្តសាសនា ០.១% ឥស្លាមសាសនា ១.៧% សាសនាផ្សេងៗទៀត[3] |
រដ្ឋាភិបាល | សាធារណរដ្ឋសង្គមនិយមឯកភូត រដ្ឋឯកបក្សប្រកាន់លទ្ធិម៉ាក្ស–លេនីន |
ថងលូន ស៊ីស៊ូលីត | |
ផានខាំ វិផាវ៉ាន | |
ប៊ុនថង ជីតម៉ានី ប៉ានី យ៉ាថរទូ | |
សៃសុមផន ផុមវិហាន | |
នីតិបញ្ញត្តិ | រដ្ឋសភាជាតិ |
និម្មិតកម្ម | |
១៧០៧–១៧៧៨ | |
- រដ្ឋចំណុះរបស់សៀម | ១៧៧៨–១៨៩៣ |
១៨៩៣–១៩៥៣ | |
១១ ឧសភា ១៩៤៧ | |
២២ តុលា ១៩៥៣ | |
២ ធ្នូ ១៩៧៥ | |
១៤ សីហា ១៩៩១ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ២៣៧,៩៥៥ គ.ម២ (៨២) |
- ផ្ទៃទឹក (%) | ២ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០១៩) | ៧,១២៣,២០៥ (ទី១០៥) |
- ជំរឿន (ឆ្នាំ ២០១៥) | ៦,៤៩២,២២៨[4] |
- ដង់ស៊ីតេ | ២៦.៧ នាក់/គ.ម២ (ទី១៥១) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ៥៨.៣២៩ ពាន់លានដុល្លារ [5] |
- ក្នុងម្នាក់ | ៨,៤៥៨ ដុល្លារ[5] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ២០.១៥៣ ពាន់លានដុល្លារ[5] |
- ក្នុងម្នាក់ | ២,៦៧០ ដុល្លារ[5] (ទី១៣១) |
ជីនី (២០១២) | ៣៦.៤[6] មធ្យម |
HDI (២០១៨) | ០.៦០៤[7] មធ្យម · ១៤០ |
រូបិយវត្ថុ | គីប (₭) (LAK) |
ល្វែងម៉ោង | UTC+៧ (ICT) |
ទម្រង់កាលបរិច្ឆេទ | dmy |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៨៥៦ |
កូដ ISO 3166 | LA |
ដែនកម្រិតខ្ពស់ | .la |
| |
អត្ថបទនេះមានអត្ថាក្សរលាវ។ ប្រសិនបើមិនមានពុម្ពអក្សរត្រឹមត្រូវទេ នោះអ្នកអាចនឹងឃើញសញ្ញាសួរ ប្រអប់ជ្រុងៗ ឬសញ្ញាចំឡែកដទៃទៀត ជំនួសឲ្យអក្សរលាវ។ |
ប្រទេសលាវមានប្រវត្តិសាស្ត្រតមកពីរាជាណាចក្រឡាងសាង (រាជអាណាចក្រលានជាង គឺរាជាណាចក្រដំរី ១ លាន) ដែលចាប់កំណើតឡើងនៅគ្រិស្តសតវត្សរ៍ទី ១៤ ដល់ គ្រិស្តសតវត្សរ៍ទី ១៨។ ពីចុងសតវត្សទី១៨ ដល់ចុងសតវត្សទី១៩ ប្រទេសឡាវស្ថិតនៅក្រោមការត្រួត្រារបស់សៀម មុននឹងក្លាយជាផ្នែកមួយនៃសហភាពឥណ្ឌូចិនបារាំង បន្ទាប់ពីឆ្លងកាត់របបអាណាព្យាបាលបារាំងរួចមក ប្រទេសលាវបានទទួលឯករាជ្យនៅឆ្នាំ១៩៤៩។ បន្ទាប់មក សង្គ្រាមស៊ីវិលបានបន្តរហូតដល់ឆ្នាំ១៩៧៥ នៅពេលចលនារបស់កុំម៉ុយនីសប៉ៈថេតឡាវឡើងកាន់កាប់អំណាច។ នៅឆ្នាំ១៩៧៥ បក្សកុម្មុយនិស្តឡាវ(ប៉ៈថេតឡាវ)ឡើងកាន់កាប់អំណាចដោយបញ្ចប់របបរាជាធិតេយ្យឡាវដែលមានចំណាស់ជាង ៦សតវត្សន៍ ។ សហគ្រាសឯកជនកើនឡើងជាលំដាប់តាំងពីមានកំណែទម្រង់សេដ្ឋកិច្ចនៅទសវត្សរ៍ ៩០។ បច្ចុប្បន្ន ប្រទេសលាវស្ថិតនៅក្នុងចំណោមប្រទេសអន់ថយផ្នែកសេដ្ឋកិច្ចក៏ដូចជាផ្នែកនយោបាយ។ កំណើនសេដ្ឋកិច្ចលាវមាន ៧,២% នៅឆ្នាំ ២០០៦។ សេដ្ចកិច្ចពឹងផ្អែកលើវិស័យកសិកម្ម ដោយប្រជាជនប្រមាណ ៨០% ជាកសិករ។ ប្រទេសលាវមានជនជាតិភាគតិចចម្រុះ ដែលក្នុងនោះ ៧០% ជាជនជាតិលាវ។ ប្រទេសឡាវ គឺជាប្រទេសតែមួយគត់ដែលគ្មានព្រំំដែនជាប់និងសមុទ្រ ដែលបិទជិតដោយប្រទេសជិតខាងរបស់ខ្លួនគ្នានឆ្នេរសមុទ្រសម្បូរភ្នំនិងខ្ពង់រាប ខ្សត់ទំនាប ។ ប្រទេសឡាវស្ថិតនៅក្រោមឥទ្ធិពលអាកាធាតុត្រូពិចមូសុងក្តៅសើម ទឹកហូរស្រោចស្រពដោយទន្លេមេគង្គតែមួយ និងសម្បូរដោយជួរទឹក ។ប្រទេសឡាវ ប្រកាន់យករបបគ្រប់គ្រងនយោបាយតាមបែបសង្គមនិយម តែរបបសេដ្ឋកិច្ចបែបទីផ្សារសេរី មានទំនាក់ទំនងនយោបាយសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយនឹងប្រទេសវៀតណាម និងជាប្រទេសសមាជិកនៃអង្គការអាស៊ាន(១៩៩៧)ផងដែរ ។