មីយ៉ាន់ម៉ា
From Wikipedia, the free encyclopedia
ប្រទេសមីយ៉ាន់ម៉ា ឬ ភូមា (ភាសាភូមា៖ မြန်မာ), មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា គឺជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍។ ប្រទេសមីយ៉ាន់ម៉ាមានព្រំប្រទល់ជាប់នឹងប្រទេសបង់ក្លាដែសនិងឥណ្ឌានៅទិសពាយព្យ ប្រទេសចិននៅទិសឥសាន្ត ប្រទេសឡាវនិងថៃនៅទិសខាងកើតនិងអាគ្នេយ៍ រីឯទិសខាងត្បូងនិងនិរតីវិញគឺជាប់នឹងសមុទ្រអង់ដាម៉ង់និងឈូងសមុទ្របេងហ្កាល់។ មីយ៉ាន់ម៉ាគឺជាប្រទេសធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ដីគោកនិងជាប្រទេសធំបំផុតទី ១០ នៅលើទ្វីបអាស៊ី។ គិតត្រឹមឆ្នាំ២០១៧ ប្រទេសនេះមានចំនួនប្រជាជនប្រមាណ ៥៤ លាននាក់។[4] រដ្ឋធានីនៃមីយ៉ាន់ម៉ាគឺណៃពិដោ រីឯទីក្រុងធំបំផុតគឺយ៉ាំងហ្គូន (អាចប្រកបបានថា"រ៉ង់-ហ្គូន")។[2]
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (ភាសាភូមា) | |
---|---|
ទីតាំងប្រទេសមីយ៉ាន់ម៉ា (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | នេពយីដោ 19°45′N 96°6′E |
ទីក្រុងធំបំផុត | យ៉ាំងហ្គូន |
ភាសាផ្លូវការ | ភាសាភូមា |
ភាសាប្រចាំតំបន់ | ភាសាកាឈីន • ភាសាការិន • ភាសាមន • ភាសាឈីន • ភាសាសាន |
ក្រុមជនជាតិ | |
សាសនា |
|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋអាស្រ័យសភាឯករាជ្យក្រោមអំណាចយោធា |
ម្យីន ស្វេ (ស្តីទី) | |
មីន អ៊ុងឡាំង | |
សូ វីន | |
នីតិបញ្ញត្តិ | សភានៃសហភាព |
សភានៃសញ្ជាតិ | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
និម្មិតកម្ម | |
- នគរបាកាន | ២៣ ធ្នូ ៨៤៩ |
១៦ តុលា ១៥១០ | |
២៩ កុម្ភៈ ១៧៥២ | |
១ មករា ១៨៨៦ | |
៤ មករា ១៩៤៨ | |
២ មីនា ១៩៦២ | |
- ប្តូរឈ្មោះពី"ភូមា" មក "មីយ៉ាន់ម៉ា" | ១៨ មិថុនា ១៩៨៩ |
៣០ មីនា ២០១១ | |
១ កុម្ភៈ ២០២១ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៦៧៦,៥៧៨ គ.ម២ (ទី៣៩) |
- ផ្ទៃទឹក (%) | ៣.០៦ |
ប្រជាជន | |
- ជំរឿន (ឆ្នាំ ២០១៧) | ៥៣,៥៨២,៨៥៥ (២០១៧)[4] (ទី២៦) |
- ដង់ស៊ីតេ | ៧៦ នាក់/គ.ម២ (ទី១២៥) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ២៥៨ ពាន់លានដុល្លារ[5] (ទី៦៣) |
- ក្នុងម្នាក់ | ៤,៨៣០ ដុល្លារ[5] (ទី១៤២) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៧៨ ពាន់លានដុល្លារ[5] (ទី៧១) |
- ក្នុងម្នាក់ | ១,៤២២ ដុល្លារ[5] (ទី១៦០) |
ជីនី (២០១៧) | ៣០.៧[6] មធ្យម |
HDI (២០១៩) | ០.៥៨៣[7] មធ្យម · ទី១៤៧ |
រូបិយវត្ថុ | ចាត់ (K) (MMK) |
ល្វែងម៉ោង | UTC+០៦:៣០ (MMT) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៩៥ |
កូដ ISO 3166 | MM |
ដែនកម្រិតខ្ពស់ | .mm |
ចាប់តាំងពីបានទទួលឯករាជ្យពីអង់គ្លេសមក ប្រទេសមីយ៉ាន់ម៉ាបានប្រឈមជាមួយនឹងជម្លោះជនជាតិភាគតិចដែលបានរីករាលដាលពាសពេញផ្ទៃប្រទេសរហូតមកដល់បច្ចុប្បន្ន។ អង្គការសហប្រជាជាតិជាមួយនឹងអង្គការពិភពលោកជាច្រើនទៀតបានរាយការណ៍ពីបទរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាថាមានកម្រិតខ្ពស់ដោយសារតែជម្លោះផ្ទៃក្នុងកំពុងកើតមាន។[8] នៅឆ្នាំ២០១១ របបយោធាត្រូវបានគេរំលាយចោលជាផ្លូវការបន្ទាប់ពីមានការប្រកាសលទ្ធផលនៃការបោះឆ្នោតសកលប្រទេសមីយ៉ាន់ម៉ាឆ្នាំ២០១០ ហើយរដ្ឋាភិបាលស៊ីវិលក៏ត្រូវបានចាត់តាំង។ ទាំងនេះរួមជាមួយការដោះលែងលោកស្រីអង់សាន ស៊ូជីនិងអ្នកទោសនយោបាយមួយចំនួនទៀតបានធ្វើឱ្យសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាមានសភាពកាន់តែប្រសើរជាងមុនហើយទំនាក់ទំនងបរទេស ពាណិជ្ជកម្ម និងសេដ្ឋកិច្ចបានទទួលការអភិវឌ្ឍន៍និងរីកចម្រើនខ្ពស់។[9] នៅក្នុងការបោះឆ្នោតឆ្នាំ២០១៥ គណបក្សលោកស្រីអង់សាន ស៊ូជីបានកាន់កាប់អាសនៈភាគច្រើននៅក្នុងសភាទាំងពីរថ្នាក់។ ទោះជាយ៉ាងណា កម្លាំងយោធាភូមានូវតែមានឥទ្ធិពលនៅលើឆាកនយោបាយមីយ៉ាន់ម៉ាជានិច្ច។ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បក្សកាន់អំណាចគឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានថ្លែងការថា លោកស្រីអង់សាន ស៊ូជីរួមជាមួយនឹងឥស្សរជនមួយចំនួនទៀតត្រូវបានកងកម្លាំងយោធាមីយ៉ាន់ម៉ាចាប់ខ្លួននៅអំឡុងពេលរដ្ឋប្រហារ។[10] នៅថ្ងៃដដែរនេះ ពួកយោធាបានប្រកាសថាខ្លួននឹងឡើងកាន់កាប់ប្រទេសមីយ៉ាន់ម៉ាជំនួសរដ្ឋាភិបាលស៊ីវិលរយៈពេលពេញមួយឆ្នាំ។[11]