សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី
From Wikipedia, the free encyclopedia
សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី (អាចសរសេរកាត់៖ សសសស រុស្ស៊ី, ភាសារុស្ស៊ី៖ Российская Советская Федеративная Социалистическая Республика) ឬត្រូវបានគេស្គាល់ជាទូទៅថាសាធារណរដ្ឋសូវៀតរុស្ស៊ី[4] ឬ សូវៀតរុស្ស៊ី[5] គឺជារដ្ឋសង្គមនិយមសហព័ន្ធឯករាជ្យមួយដែលមានអត្ថិភាពពីឆ្នាំ១៩១៧ រហូតដល់ឆ្នាំ១៩២២ ហើយវាបានក្លាយជាសាធារណរដ្ឋសង្គមនិយមសូវៀតធំជាងគេរបស់សហភាពសូវៀតពីចន្លោះឆ្នាំ១៩២២ ដល់ឆ្នាំ១៩៩១។ នៅចន្លោះឆ្នាំ១៩៩០ និងឆ្នាំ១៩៩១ វាបានក្លាយជាផ្នែកអធិបតេយ្យមួយនៃសហភាពសូវៀតមុនពេលត្រូវបានរំលាយ។[6] សាធារណរដ្ឋរុស្ស៊ីត្រូវបង្កើតឡើងដោយមានអង្គតូចៗនៃសាធារណរដ្ឋស្វយ័តចំនួនដប់ប្រាំមួយ អូប្លាសស្វយ័តចំនួនប្រាំ អូគ្រូកស្វយ័តចំនួនដប់ ក្រៃចំនួនប្រាំមួយ និងអូប្លាសចំនួនសែសិប។[6] ម៉ូស្គូគឺជារដ្ឋធានីនៃ សសសស រុស្ស៊ី ហើយវាត្រូវជារដ្ឋដែលមានក្រុមជនជាតិចម្រុះច្រើនជាងគេបំផុតលើលោក។
១៩១៧–១៩១៨៖ សាធារណរដ្ឋសូវៀតរុស្ស៊ី Российская Советская Республика ១៩១៨–១៩៩១៖ សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី Российская Советская Федеративная Социалистическая Республика | |||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៩១៧–១៩៩១ | |||||||||||||||||||||||||||
បាវចនាកម្មករនៅទូទាំងពិភពលោក, ចូលយើងរួបរួមគ្នា! Пролетарии всех стран, соединяйтесь! Proletarii vsekh stran, soyedinyaytes'! | |||||||||||||||||||||||||||
ភ្លេងជាតិРабочая Марсельеза ("បទភ្លេងនៃកម្មករ") (១៩១៧–១៩១៨) Интернационал ("ចម្រៀងអន្តរជាតិ") (១៩១៨–១៩៤៤) Государственный гимн СССР ("ចម្រៀងជាតិនៃ សសសស") (១៩៤៤–១៩៩០) Патриотическая песня Patrioticheskaya pesnya ("ចម្រៀងស្នេហាជាតិ") (១៩៩០–១៩៩១) | |||||||||||||||||||||||||||
ទឹកដី សសសស រុស្ស៊ី (ក្រហម) ក្នុងសហភាពសូវៀតរវាងឆ្នាំ១៩៥៦ និងឆ្នាំ១៩៩១។ | |||||||||||||||||||||||||||
ធានី | ពេតូក្រាដ (១៩១៧–១៩១៨) ម៉ូស្គូ (១៩១៨–១៩៩១)[1] | ||||||||||||||||||||||||||
ភាសាផ្លូវការ | ភាសារុស្ស៊ី | ||||||||||||||||||||||||||
ភាសាទទួលស្គាល់ | សូមមើល ភាសានៃប្រទេសរុស្ស៊ី | ||||||||||||||||||||||||||
សាសនា | អទេវនិយមរដ្ឋ | ||||||||||||||||||||||||||
រដ្ឋាភិបាល | ១៩១៨–១៩៩០៖ សាធារណរដ្ឋសូវៀត សហព័ន្ធសង្គមនិយមឯកបក្សប្រកាន់លទ្ធិម៉ាក្ស–លេនីន[2] ១៩៩០–១៩៩១៖ សាធារណរដ្ឋសហព័ន្ធអាស្រ័យប្រព័ន្ធប្រធានាធិបតី[3] | ||||||||||||||||||||||||||
ប្រមុខរដ្ឋ | |||||||||||||||||||||||||||
▪ ១៩១៧ (ដំបូង) | លេហ្វ កាមីណេហ្វ | ||||||||||||||||||||||||||
▪ ១៩៩០–១៩៩១ (ក្រោយ) | បូរីស យែលស៊ីន | ||||||||||||||||||||||||||
ប្រមុខរដ្ឋាភិបាល | |||||||||||||||||||||||||||
▪ ១៩១៧–១៩២៤ (ដំបូង) | វ្លាឌីមៀរ លេនីន | ||||||||||||||||||||||||||
▪ ១៩៩០–១៩៩១ | អ៊ីវ៉ាន ស៊ីលែហ្វ | ||||||||||||||||||||||||||
▪ ១៩៩១ (ក្រោយ) | បូរីស យែលស៊ីន | ||||||||||||||||||||||||||
នីតិបញ្ញត្តិ | ១៩១៧–១៩៣៨៖ VTslK/សភានៃសូវៀត ១៩៣៨–១៩៩០៖ សភាកំពូល ១៩៩០–១៩៩១៖ សភាតំណាងប្រជាជនរុស្ស៊ី | ||||||||||||||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សតវត្សទី២០ | ||||||||||||||||||||||||||
៧ វិច្ឆិកា ១៩១៧ | |||||||||||||||||||||||||||
▪ សហភាពសូវៀតត្រូវបានប្រកាសបង្កើត | ៣០ ធ្នូ ១៩២២ | ||||||||||||||||||||||||||
▪ តំបន់គ្រីមៀត្រូវប្រគល់មកឱ្យសសស អ៊ុយក្រែន | ១៩ កុម្ភៈ ១៩៥៤ | ||||||||||||||||||||||||||
▪ ប្រកាសអធិបតេយ្យភាព | ១២ មិថុនា ១៩៩០ | ||||||||||||||||||||||||||
▪ កិច្ចព្រមព្រៀងបាឡាវេហ្សា | ១២ ធ្នូ ១៩៩១ | ||||||||||||||||||||||||||
▪ ឈ្មោះ សសសស រុស្ស៊ីត្រូវបានប្តូរមក សហព័ន្ធរុស្ស៊ី | ២៥ ធ្នូ ១៩៩១ | ||||||||||||||||||||||||||
▪ ការរំលាយចោលនៃសហភាពសូវៀត | ២៦ ធ្នូ ១៩៩១ | ||||||||||||||||||||||||||
▪ ការលុបចោលនូវទម្រង់រដ្ឋាភិបាលសូវៀត | ២៥ ធ្នូ ១៩៩៣ | ||||||||||||||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||||||||||||||
១៩៥៦ | ១៧១២៥២០០ គ.ម២ (៦៦១២១០០ ម៉ាយ ក.) | ||||||||||||||||||||||||||
ប្រជាជន | |||||||||||||||||||||||||||
▪ ១៩៨៩ | ១៤៧,៣៨៦,០០០ | ||||||||||||||||||||||||||
រូបិយវត្ថុ | រូបសូវៀត (руб) (SUR) | ||||||||||||||||||||||||||
ល្វែងម៉ោង | (UTC +២ ទៅ +១២) | ||||||||||||||||||||||||||
កូដហៅទូរសព្ទ | +៧ | ||||||||||||||||||||||||||
កូដ ISO 3166 | RU | ||||||||||||||||||||||||||
ដែនកម្រិតខ្ពស់ | .su | ||||||||||||||||||||||||||
|
សេដ្ឋកិច្ចរុស្ស៊ីនាសម័យនេះគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យឧស្សាហកម្ម ឧទាហរណ៍៖ ថាមពមអគ្គិសនីប្រមាណពីរភាគបីនៅក្នុងសហភាពសូវៀតគឺត្រូវបានផលិតនិងចែកចាយដោយរុស្ស៊ីទាំងអស់។ គិតត្រឹមឆ្នាំ១៩៦១ វាបានក្លាយជារដ្ឋផលិតប្រេងកាតធំបំផុតទីបីបន្ទាប់ពីបានរកឃើញប្រភពនៃប្រេងកាតនៅតំបន់វ៉ុលហ្កា-អ៊ូរ៉ាល[7] និងមហាតំបន់ស៊ីបេរីដោយស្ថិតនៅពីក្រោយតែសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីតប៉ុណ្ណោះ។[8] នៅក្នុងវិស័យអប់រំវិញ គិតត្រឹមឆ្នាំ១៩៧៤ សាធារណរដ្ឋនេះមានវិទ្យាស្ថានឧត្តមសិក្សាចំនួន ៤៧៥ ដែលផ្តល់ការអប់រំជា ៤៧ ភាសាដល់និស្សិតប្រមាណ ២៣,៤៩១,០០០ នាក់។ ឯបណ្តាញសេវាសុខភាពសាធារណៈត្រូវបានរៀបចំយ៉ាងល្អនៅតាមតំបន់នីមួយៗទូទាំងសាធារណរដ្ឋ។[6] ក្រោយឆ្នាំ១៩៨៥ គោលនយោបាយរៀបចំរចនាសម្ព័ន្ធរបស់រដ្ឋបាលលោកហ្គ័របាឆូវបានធ្វើឱ្យកើតមាននូវសេរីភាវូបនីយកម្មសេដ្ឋកិច្ចនៅរុស្ស៊ីនិងសហភាពសូវៀតទាំងមូលដែលធ្លាប់បានជាប់គាំងតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៧០ មកម្លេះក្រោមការដឹកនាំរបស់អតីតមេដឹកនាំលោក[ឡេអូនីត ប្រេស្នេវ|ប្រេស្នេវ]]។
សាធារណរដ្ឋសូវៀតរុស្ស៊ីត្រូវបានប្រកាសបង្កើតឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩១៧ (បដិវត្តន៍ខែតុលា) ជារដ្ឋអធិបតេយ្យនិងជារដ្ឋសង្គមនិយមដំបូងបង្អស់ដែលដឹកនាំដោយមនោគមវិជ្ជាកុម្មុយនីស្ត។ រដ្ឋធម្មនុញ្ញដំបូងត្រូវបានអនុម័តឡើងនៅអំឡុងឆ្នាំ១៩១៨។ ក្នុងឆ្នាំ១៩២២ សសសស រុស្ស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការបង្កើតសហភាពសូវៀត ហើយសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតក៏ចាប់មានអត្ថិភាពជាផ្លូវការតាំងពីពេលនោះមក។ រដ្ឋធម្មនុញ្ញសូវៀតឆ្នាំ១៩៧៧ បានចែងថា៖ "សហភាពសាធារណរដ្ឋគឺជារដ្ឋអធិបតេយ្យ [...] ដែលបានបង្រួបបង្រួម [...] នៅក្នុងសហភាពតែមួយ"[9] ហើយ "សាធារណរដ្ឋសហភាពនីមួយៗគឺមានសិទ្ធិអាចផ្តាច់ខ្លួនចេញពីសហភាពសូវៀតនៅពេលណាក៏បាន"។[10] នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ សភាតំណាងប្រជាជនរុស្ស៊ីបានអនុម័តនូវសេចក្តីប្រកាសស្តីពីអធិបតេយ្យភាពនៃរដ្ឋដែលធ្វើឱ្យមានការបែងចែកអំណាច និងបង្កើតបានជាសញ្ជាតិរុស្ស៊ីដោយបានថ្លែងថា សសសស រុស្ស៊ី គឺមានសិទ្ធិក្នុងការផ្តាច់ខ្លួនចេញពីសហភាពសូវៀត។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩១ លោកបូរីស យែលស៊ីនដែលបានគាំទ្រដោយចលនាកំណែទម្រង់ប្រជាធិបតេយ្យរុស្ស៊ី ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៃ សសសស រុស្ស៊ីដែលក្រោយមក មុខតំណែងនេះបានផ្លាស់មក"ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី"។
ការប៉ុនប៉ងធ្វើរដ្ឋប្រហារនាខែសីហានៃឆ្នាំ១៩៩១ រួមជាមួយនឹងការបាត់ខ្លួនរបស់លោកប្រធានាធិបតីមីខាអ៊ីល ហ្គ័របាឆូវមួយរយៈបានធ្វើឱ្យកើតមាននូវភាពវឹកវរចលាចលនៅទូទាំងសហភាពសូវៀត។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩១ ប្រមុខនៃប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារុសបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងបាឡាវេហ្សា។ កិច្ចព្រមព្រៀងនេះបានប្រកាសរំលាយសហភាពសូវៀត (ពោលគឺបោះចោលនូវសន្ធិសញ្ញាឆ្នាំ១៩២២ ស្តីពីការបង្កើតសហភាពសូវៀត) ហើយបានមកបង្កើតសហគមន៍នៃរដ្ឋឯករាជ្យវិញដែលជាសហព័ន្ធដ៏ផុយស្រួយមួយ។ នៅថ្ងៃទី១២ ខែធ្នូ កិច្ចព្រមព្រៀងនោះត្រូវបានធ្វើសច្ចាប័នដោយសភាសូវៀតកំពូលហើយជាលទ្ធផល សន្ធិសញ្ញាបង្កើតសហភាពសូវៀតឆ្នាំ១៩២២ ក៏លែងមានប្រសិទ្ធិភាព ចំណែកឯរុស្ស៊ីក៏បានប្រកាសឯករាជ្យចេញពីសហភាពសូវៀតដោយខ្លួនឯងនិងសាធារណរដ្ឋសង្គមនិយមសូវៀតដទៃទៀត។
នៅថ្ងៃទី២៥ ខែធ្នូ ក្រោយពីលោកហ្គ័របាឆូវបានលាលែងពីតំណែងជាប្រធានាធិបតី (រួមទាំងតំណែងជាលេខាបក្សកុម្មុយនីស្តនៃសហភាពសូវៀតផង) សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីក៏បានប្តូរឈ្មោះមកជាសហព័ន្ធរុស្ស៊ីភ្លាម។[11] នៅថ្ងៃបន្ទាប់ ក្រោយពីគេបានបញ្ចុះទង់ក្រហមសូវៀតនៅលើកំពូលអគារគ្រែមលីនក្នុងទីក្រុងម៉ូស្គូ អត្ថិភាពនៃសហភាពសូវៀតក៏បានចូលមកដល់ទីបញ្ចប់ដោយវាត្រូវរំលាយដោយសភានៃសញ្ជាតិសូវៀតនៅថ្ងៃទី២៦ ខែធ្នូ។ ក្រោយពីការរំលាយបានចប់សព្វគ្រប់ហើយ រដ្ឋាភិបាលរុស្ស៊ីថ្មីបានប្រកាសថាខ្លួននឹងទទួលយកសិទ្ធិនិងកាតព្វកិច្ចតបន្តពីរដ្ឋាភិបាលបស្ចឹមសូវៀតដែលទើបនឹងរំលាយ ហើយសិទ្ធិនិងកាតព្វកិច្ចទាំងនោះរួមមាន៖ សមាជិកភាពនៃអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខជាដើម ប៉ុន្តែពួកគេមិនបានរាប់បញ្ចូលបំណុលនិងទ្រព្យសម្បត្តិបរទេសរបស់សហភាពសូវៀតនោះទេ។
រដ្ឋធម្មនុញ្ញ សសសស រុស្ស៊ីនៃឆ្នាំ១៩៧៨ ត្រូវបានធ្វើវិសោធនកម្មជាច្រើនលើកច្រើនដងដើម្បីឆ្លុះបញ្ចាំងពីបម្លាស់ប្តូរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ទ្រព្យសម្បត្តិឯកជន និងសេដ្ឋកិច្ចទីផ្សារ។ រដ្ឋធម្មនុញ្ញថ្មីនៃប្រទេសរុស្ស៊ីដែលចូលជាធរមាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៣ បានលុបចោលទាំងស្រុងនូវទម្រង់រដ្ឋាភិបាលសូវៀតនិងជំនួសមកវិញនូវប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម។