សង្គ្រាមឥណ្ឌូចិនលើកទី១
សង្គ្រាមនៅឥណ្ឌូចិនរវាងសហភាពបារាំងនឹងកងកម្លាំងហូ-ជីមិញពីឆ្នាំ១៩៤៦–១៩៥៤ / From Wikipedia, the free encyclopedia
សង្គ្រាមឥណ្ឌូចិនលើកទី១ (ភាសាបារាំង៖ Guerre d’Indochine) (ក៏ត្រូវបានគេស្គាល់ដែរថាជា សង្គ្រាមបារំាងឥណ្ឌូចិន សង្គ្រាមតស៊ូប្រឆាំងបារាំង) គឺជាសង្គ្រាមដែលចាប់ផ្ទុះឡើងនៅក្នុងសហភាពឥណ្ឌូចិនចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៥៤។ ការប្រយុទ្ធចម្បាំងគ្នារវាងកងកម្លាំងបារាំងនិងចលនាតស៊ូវៀតមិញបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៤៥ មកម្លេះ។ ជម្លោះនេះមានភាគីសង្គ្រាមជាច្រើនដូចជា អង្គភាពបេសនកម្មចុងបូព៌ារបស់សហភាពឥណ្ឌូចិន, ដឹកនាំដោយបារាំង និងគាំទ្រដោយកងទ័ពជាតិវៀតណាមដែលដឹកនាំដោយព្រះចៅអធិរាជបាវ-ដាយ ប្រឆាំងនឹងចលនាវៀតមិញ[26]ដែលដឹកនាំដោយហូ ជីមិញ[27] និងកងទ័ពប្រជាជនវៀតណាមដែលដឹកនាំដោយវ៉ូ ង្វៀនវ៉ាប។[28] ការប្រយុទ្ធចម្បាំងភាគច្រើនមានទីតាំងស្ថិតនៅតំបន់តុងកឹងនៃវៀតណាមភាគខាងជើង[29] ប៉ុន្តែក៏រីករាលដាលដល់ប្រទេសទាំងមូលហើយមិនយូរប៉ុន្មានក៏បន្តរាលដាលដល់រដ្ឋជិតខាងដែលកំពុងស្ថិតនៅក្រោមអាណាព្យាបាលភាពរបស់បារាំងដូចជា ឡាវ និងកម្ពុជា។
សង្គ្រាមឥណ្ឌូចិនលើកទី១ | |||||||||
---|---|---|---|---|---|---|---|---|---|
ផ្នែកនៃសង្គ្រាមឥណ្ឌូចិន និងសង្គ្រាមត្រជាក់ | |||||||||
រូបពីឆ្វេងទៅស្តាំចុះក្រោម៖ បន្ទាប់ពីការដួលរលំនៃឌៀនបៀនភូ កងកម្លាំងឡាវបានដកថយឆ្លងកាត់ទន្លេមេគង្គចូលទៅក្នុងប្រទេសខ្លួនវិញ។ កងកុម្ម៉ង់ដូជើងទឹកបារាំងកំពុងបោះជំហានដើរឆ្លងឆ្នេរសមុទ្រនៅអាណ្ណាមក្នុងខែកក្កដា ឆ្នាំ១៩៥០។ រថក្រោះធន់ស្រាលអាមេរិកប្រភេទឆាហ្វី M២៤កំពុងបញ្ជាដោយទាហានបារាំងនៅវៀតណាម។ ទិដ្ឋភាពសន្ធិសីទទីក្រុងហ្សឺណេវនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤។ យន្ដហោះ Grumman F6F-5 Hellcat មកពី Escadrille 1F ត្រៀមចុះចតលើនាវាដឹកយន្តហោះឈ្មោះ Arromanches (R95) ដែលកំពុងធ្វើប្រតិបត្តិការនៅឈូងសមុទ្រតុងកឹង។ | |||||||||
| |||||||||
ភាគីសង្គ្រាម | |||||||||
បារាំង
គាំទ្រដោយ៖ |
សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម
ឡាវឥស្សរ៉ា (១៩៤៥–១៩៤៩)
កងទ័ពស្មាគចិត្តជប៉ុន | ||||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||||
ហ្វីលីព លេឃ្លែរ ហ្សង់-អង់ទាន វ៉ាលុយ រ៉ូជើរ ប្លេហ្សូ |
ហូ ជីមិញ, វ៉ូ ង្វៀនវ៉ាប ប៉ាម វ៉ាន់ដុង ត្រឿង ឈីង ឡេ ដ្វឹន ឡេ ឌុកថូក សុផានុវង្ស កៃសុន ផុមវិហ៉ាន សឺន ង៉ុកមិញ ទូ សាមុត | ||||||||
កម្លាំង | |||||||||
បារាំង៖ អង្គភាពបេសនកម្ម: ១៩០,០០០ ជំនួយក្នុងតំបន់: ៥៥,០០០ រដ្ឋវៀតណាម៖ ១៥០,០០០[10] សរុប៖ ~៣៩៥,០០០ |
វៀតមិញ៖ ទាហានទៀងទាត់: ១២៥,០០០ ទាហានតាមតំបន់: ៧៥,០០០ ទាហានមិនទៀតទាត់: ២៥០,០០០[11] អតីតកងទ័ពរាជាធិរាជជប៉ុនស្ម័គ្រចិត្ត: ~៥,០០០[12] សរុប: ~៤៥០,០០០ | ||||||||
សហេតុភាព និង ការខាងបង់ | |||||||||
សហភាពបារាំង៖ ស្លាប់ ៧៥,៥៨១ នាក់ (២០,៥២៤ ជាជនជាតិបារាំង)[13][14] រងរបួស ៦៤,១២៧ នាក់ ៤០,០០០ ត្រូវគេចាប់ខ្លួន រដ្ឋវៀតណាម៖ អ្នកស្លាប់និងបាត់ខ្លួនចំនួន ៥៨,៨៧៧ នាក់[15] សរុប: អ្នកស្លាប់និងបាត់ខ្លួនទាំងអស់ប្រមាណ ~១៣៤,៥០០ នាក់ |
វៀងមិញ៖ អ្នកស្លាប់និងបាត់ខ្លួបមានប្រមាណ ១៧៥,០០០ ទៅ ៣០០,០០០ នាក់ (ប៉ានស្មានដោយអ្នកប្រវត្តិវិទូលោកខាងលិច)[16][17][18][19] អ្នកស្លាប់និងបាត់ខ្លួនប្រមាណ ១៩១,៦០៥ នាក់ (តួលេខរបស់រដ្ឋាភិបាលវៀតណាម)[20] | ||||||||
អ្នកស្លាប់សរុបប្រមាណ ៤០០,០០០ ទៅ ៨៤២,៧០៧ នាក់[21][18][22] ជនស៊ីវិលប្រមាណ ១២៥,០០០ ទៅ ៤០០,០០០ នាក់ត្រូវបានស្លាប់[18][23][24][25] |
នៅឯសន្និសីទផតស៍ដាមក្នុងខែកក្កដា ឆ្នាំ១៩៤៥ នាយសេនាធិការចម្រុះបានសម្រេចថាតំបន់ឥណ្ឌូចិនភាគខាងត្បូងនៃខ្សែបន្ទាត់ទី១៦ ខាងជើងនឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជាការតំបន់អាស៊ីអាគ្នេយ៍ក្រោមការដឹកនាំរបស់ឧត្តមនារីឯកម៉ោនបាតង់។ កងទ័ពជប៉ុននៅភាគខាងត្បូងនៃខ្សែបន្ទាត់នោះក៏បានសុំចុះចាញ់ទៅលោកហើយទ័ពជប៉ុនដែលនៅភាគខាងជើងក៏សុំចុះចាញ់ទៅមេបញ្ជាការចិនឈ្មោះចាង ខាយចៀក។ នៅខែកញ្ញា ឆ្នាំ១៩៤៥ កងកម្លាំងចិនក៏វាយចូលតំបន់តុងកឹងចំណែកឯកងកម្លាំងអង់គ្លេសតូចមួយក៏បានចុះមកដល់ទីក្រុងសៃហ្គន។ ពួកចិនបានទទួលស្គាល់រដ្ឋាភិបាលវៀតណាមដែលនៅក្រោមការគ្រប់គ្រងរបស់ហូ ជីមិញ ដែលពេលនោះគឺកំពុងកាន់អំណាចនៅទីក្រុងហាណូយ។ ប៉ុន្តែអង់គ្លេសនិងបារាំងបានបដិសេដនឹងការគាំទ្រវៀតមិញដោយចិននិងអ្នកតំណាំងអាមេរិកអូអេសអេស។ នៅថ្ងៃដែលជប៉ុនបានចុះចាញ់ គឺថ្ងៃទី២ ខែកញ្ញាក្នុងទីក្រុងហាណូយ លោកហូ ជីមិញបានប្រកាសពីការបង្កើតនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (សបវ)។ សបវ បានគ្រប់គ្រងជារដ្ឋាភិបាលស៊ីវិលតែមួយគត់នៅក្នុងប្រទេសវៀតណាមបានរយៈពេលប្រហែល ២០ ថ្ងៃបន្ទាប់ពីការដាក់រាជ្យរបស់អធិរាជបាវ ដាយ។ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៤៥ ដោយបានដំណឹងពីមេបញ្ជាការអង់គ្លេសនៅសៃហ្គន កងកម្លាំងបារាំងបានផ្តួលរលំរដ្ឋាភិបាល សបវ ក្នុងតំបន់នោះហើយបានប្រកាស ការស្តារឡើងវិញនូវអាជ្ញាធរបារាំងក្នុងតំបន់កូសាំងស៊ីន។ សង្គ្រាមទ័ពព្រៃបានចាប់ផ្តើមផ្ទុះនៅជុំវិញទីក្រុងសៃហ្គនភ្លាមៗ[30] ប៉ុន្តែបារាំងបានដណ្តើមកាន់កាប់ភាគខាងត្បូងនិងខាងជើងនៃឥណ្ឌូចិនវិញបានបន្តិមម្តងៗ។ ហូ ជីមិញក៏យល់ព្រមចរចាអំពីស្ថានភាពអនាគតរបស់វៀតណាមប៉ុន្តែកិច្ចពិភាក្សាដែលធ្វើឡើងនៅប្រទេសបារាំងមិនបានបង្កើតឱ្យមានដំណោះស្រាយអ្វីនោះឡើយ។ បន្ទាប់ពីមានជម្លោះដ៏តូចមួយរយៈពេលជាងមួយឆ្នាំ សង្គ្រាមក៏បានផ្ទុះឡើងនៅខែធ្នូ ឆ្នាំ១៩៤៦ រវាងកងទ័ពបារាំងនិងវៀតមិញ ហើយបន្ទាប់មកហូ ជីមិញនិងរដ្ឋាភិបាលរបស់គាត់ក៏រត់ដំណើរការជាសម្ងាត់។ បារាំងបានព្យាយាមធ្វើឱ្យមានស្ថេរភាពនៅឥណ្ឌូចិនវិញដោយរៀបចំវាជាសហព័ន្ធនៃរដ្ឋសមាគម។ នៅឆ្នាំ១៩៤៩ បារាំងបានដាក់អតីតព្រះចៅអធិរាជបាវ ដាយអោយកាន់អំណាចជាមេដឹកនាំនៃរដ្ឋដែលទើបនឹងបង្កើតថ្មីគឺរដ្ឋវៀតណាម។
ពីរបីឆ្នាំដំបូងនៃសង្គ្រាមគឺច្រើនតែជាកុបកម្មប្រឆាំងនឹងអាណានិគមបារាំងនៅតាមតំបន់ជនបទ។ ក្នុងឆ្នាំ១៩៤៩ ជម្លោះបានប្រែទៅជាសង្គ្រាមពេញលេញរវាងកងយោធាពីរដែលបំពាក់ដោយអាវុធទំនើបដែលផ្គត់ផ្គង់ផ្តល់ដោយសហរដ្ឋអាមេរិក ចិន និងសហភាពសូវៀត។[31] ក្នុងជួរកងកម្លាំងសហភាពបារាំងមានទាហានដែលមកពីរដ្ឋអាណានិគមនៃអតីតចក្រភពទាំងមូល (មានដូចជា៖ ម៉ារ៉ុក អាល់ហ្សេរី ទុយនីស៊ី ឡាវ ខ្មែរ និងជនជាតិភាគតិចវៀតណាមមួយចំនួន) ហើយនិងទាហានអាជីពនិងអង្គភាពនៃកងកម្លាំងបរទេសបារាំង។ ការកេណ្ឌមនុស្សពីទីប្រជុំជនមកធ្វើជាទាហានត្រូវបានរដ្ឋាភិបាលហាមឃាត់ដោយសារតែខ្លាចអ្នកស្រុកកំណើត (បារាំង) របស់ខ្លួនមិនពេញចិត្ត។ សង្គ្រាមនេះត្រូវបានអ្នកឆ្វេងនិយមបារាំងហៅថា"សង្គ្រាមដ៏ថោកទាប" (la sale guerre)។[32]
យុទ្ធសាស្ត្រនៃការរុញច្រានពួកវៀតមិញចូលទៅក្នុងមូលដ្ឋានទ័ពការពារនៅតាមតំបន់ជនបទ (ខាងជើងប្រទេសវៀតណាម) នៅក្នុងសមរភូមិណាសានគឺមានប្រសឹទ្ធភាពយ៉ាងខ្លាំងសម្រាប់បារាំង។ ទោះជាយ៉ាងណា មូលដ្ឋាននោះមានសភាពខ្សោយដោយសារខ្វះបេតុងនិងដែកការពារ។ ការខិតខំប្រឹងប្រែងរបស់បារាំងក៏កាន់តែមានភាពលំបាកដែរដោយសារតែរថក្រោះរបស់ពួកគេមិនអាចដំណើរការរត់កាត់ព្រៃដ៏ក្រាស់បាន ការខ្វះកងកម្លាំងជើងអាកាស និងទ័ពខ្លួនភាគច្រើនជាជនបរទេសដែលបានកេណ្ឌពីរដ្ឋអាណានិគមខ្លួន។ វ៉ូ ង្វៀនវ៉ាបក៏បានបញ្ចេញយុទ្ធសាស្រ្តប្រកបដោយប្រសឹទ្ធភាពជាច្រើនដូចជា៖ បាញ់កាំភ្លើងធំឱ្យចំតំបន់ទាហានរបស់បារាំង ប្រើកាំភ្លើងធំបាញ់ទម្លាក់យន្តហោះបារាំងដើម្បីបង្អាក់ការផ្គត់ផ្គង់គ្រឿងសព្វាវុធនិងស្បៀងទៅដល់ទាហានជើងគោកបារាំង និងកេណ្ឌបានទាហានទៀងទាត់ជាច្រើននាក់បន្ថែមទៀតព្រោះដោយសារតែវៀតមិញត្រូវបានប្រជាជនវៀតណាមជាច្រើនគាំទ្រ ទោះបីត្រូវតែលះបង់ជីវិតរបស់ពួកគេក៏ដោយ។ ការបង្ហាត់បង្រៀនយុទ្ធសាស្រ្តទ័ពព្រៃដោយចិន ជាមួយនឹងការផ្គត់ផ្គង់អាវុធនិងសម្ភារៈធ្វើសឹកសង្គ្រាមដោយសហភាពសូវៀត បានធ្វើឱ្យវៀតមិញក្លាយជាចលនាតស៊ូមួយដែលបារាំងមិនអាចនឹងងាយយកឈ្នះបាន។ ទីបំផុត វៀតមិញក៏បានយកឈ្នះលើបារាំងវិញនៅក្នុងសមរភូមិឌៀនបៀនភូ។[33]
នៅឯសន្និសីទអន្តរជាតិក្រុងហ្សឺណែវ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤ រដ្ឋាភិបាលសង្គមនិយមរបស់បារាំងថ្មីនិងវៀតមិញបានធ្វើកិច្ចព្រមព្រៀងមួយដែលធ្វើឱ្យវៀតមិញមានសឹទ្ធិគ្រប់គ្រងវៀតណាមភាគខាងជើងនៅលើខ្សែស្របទី១៧។ ចំណែកឯខាងត្បូងវិញគឺស្ថិតនៅក្រោមការដឹកនាំរបស់បាវ-ដាយ ដោយកិច្ចព្រមព្រៀងខាងលើនេះមិនត្រូវបានទទួលស្គាល់ដោយរដ្ឋវៀតណាមនិងសហរដ្ឋអាមេរិកឡើយ។ មួយឆ្នាំក្រោយមក បាវ-ដាយក៏ត្រូវបានទម្លាក់ពីអំណាចដោយនាយករដ្ឋមន្រ្តីរបស់ព្រះអង្គគឺលោកង៉ូ ឌិនយៀមហើយក៏បង្កើតរដ្ឋថ្មីមួយទៀតមានឈ្មោះថាសាធារណរដ្ឋវៀតណាម។ ក្រោយមក ក៏មានកុបកម្មដឹកនាំដោយយួនខាងជើងប្រឆាំងនឹងរដ្ឋាភិបាលរបស់ឌិនយៀម។ ជម្លោះកុបកម្មរវាងប្រទេសទាំងពីរក៏បានប្រែក្លាយទៅជាសង្គ្រាមបង្ហូរឈាមគ្នាដែលគេស្គាល់ថា"សង្គ្រាមវៀតណាម" (១៩៥៥–១៩៧៥)។