From Wikipedia, the free encyclopedia
ប្រទេសអ៊ីស្រាអែល (ភាសាហេប្រឺ៖ יִשְׂרָאֵל និងភាសាអារ៉ាប់៖ إِسْرَائِيل) ដោយមានឈ្មោះជាផ្លូវការថា រដ្ឋអុីស្រាអែល គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះមានទីតាំងស្ថិតនៅច្រាំងភាគអាគ្នេយ៍នៃសមុទ្រមេឌីទែរ៉ាណេ និងច្រាំងខាងជើងនៃសមុទ្រក្រហម ហើយមានព្រំដែនគោកជាប់ជាមួយប្រទេសលីបង់នៅភាគខាងជើង ប្រទេសស៊ីរីនៅភាគឦសាន ប្រទេសហ្សកដានីនៅភាគខាងកើត និងប្រទេសអេហ្ស៊ីបនៅភាគនិរតី។ វាក៏មានព្រំដែនជាប់នឹងទឹកដីប៉ាឡេស្ទីនតាមរយៈតំបន់វ៉េសប៊ែង និងដែនជ្រោយកាសាផងដែរ។ ទីក្រុងទែលអាវីវគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងបច្ចេកវិទ្យាក្នុងប្រទេស ខណៈដែលអាសនៈរដ្ឋាភិបាលស្ថិតនៅក្នុងរដ្ឋធានីយេរូសាឡឹម ទោះជាអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើយេរូសាឡឹមប៉ែកខាងកើតមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិក៏ដោយក្តី។[22][fn 1]
מְדִינַת יִשְׂרָאֵל (ភាសាហេប្រឺ) دَوْلَة إِسْرَائِيل (ភាសាអារ៉ាប់) | |
---|---|
ភ្លេងជាតិ הַתִּקְוָה "ក្តីសង្ឃឹម" | |
ទីតាំងប្រទេសអ៊ីស្រាអែល (ក្រហម) នៅតំបន់មជ្ឈិមបូព៌ា | |
រដ្ឋធានី និង ទីក្រុងធំបំផុត | យេរូសាឡឹម (ការទទួលស្គាល់មានកំណត់)[ស 1][ស 2] 31°47′N 35°13′E |
ភាសាផ្លូវការ | ភាសាហេប្រឺ |
ភាសាទទួលស្គាល់ | ភាសាអារ៉ាប់[ស 3] |
ក្រុមជនជាតិ (ឆ្នាំ ២០១៩)[13] |
|
សាសនា (ឆ្នាំ ២០១៩)[13] |
|
រដ្ឋាភិបាល | សាធារណរដ្ឋអាស្រ័យសភាឯកភូត |
- ប្រធានាធិបតី | អ៊ីសាក់ ហឺហ្សុក |
- នាយករដ្ឋមន្ត្រី | ណាតាលី បេននែត |
- នាយករដ្ឋមន្ត្រីប្តូរវេន | យ៉ាអៀរ ឡាពីដ |
- ប្រធានសភា | មីកគី ឡេវី |
- ប្រធានតុលាការកំពូល | អេសទែរ ហាយុត |
នីតិបញ្ញត្តិ | ឃ្នេសេត |
ទទួលឯករាជ្យ បន្ទាប់ពីម៉ាន់ដាតរបស់អង់គ្លេសលើប៉ាឡេស្ទីនបានបញ្ចប់ | |
- ប្រកាសឯករាជ្យ | ១៤ ឧសភា ១៩៤៨ |
១១ ឧសភា ១៩៤៩ | |
- ច្បាប់មូលដ្ឋាន | ១៩៥៨–២០១៨ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ២០,៧៧០–២២,០៧២ គ.ម២ [a] (ទី១៤៩) |
- ផ្ទៃទឹក (%) | ២.៧១ (គិតត្រឹមឆ្នាំ២០១៥)[14] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ៩,៥០៣,៩០០[15][ទបស 1] (ទី៩៩) |
- ជំរឿន (ឆ្នាំ ២០០៨) | ៧,៤១២,២០០[16][ទបស 1] |
- ដង់ស៊ីតេ | ៤៣១ នាក់/គ.ម២ (ទី៣៥) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២០[17]) |
- សរុប | ៣៧២.៣១៤ ពាន់លានដុល្លារ[ទបស 1] (ទី៥១) |
- ក្នុងម្នាក់ | ៤០,៣៣៦ ដុល្លារ[ទបស 1] (ទី៣៤) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២០[17]) |
- សរុប | ៤១០.៥០១ ពាន់លានដុល្លារ[ទបស 1] (ទី៣១) |
- ក្នុងម្នាក់ | ៤៤,៤៧៤ ដុល្លារ[ទបស 1] (ទី១៩) |
ជីនី (២០១៨) | ៣៤.៨[ទបស 1][20] មធ្យម |
HDI (២០១៩) | ០.៩១៩[21] ខ្ពស់ណាស់ · ទី១៩ |
រូបិយវត្ថុ | ស៊ីគែលថ្មី (₪) (ILS) |
ល្វែងម៉ោង | UTC+២ (IST) |
- រដូវក្តៅ (DST) | UTC+៣ (IDT) |
ទម្រង់កាលបរិច្ឆេទ | יי-חח-שששש (AM) ថ្ងៃ-ខែ-ឆ្នាំ / dd-mm-yyyy (ស.ស) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៩៧២ |
កូដ ISO 3166 | IL |
ដែនកម្រិតខ្ពស់ | .il |
|
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.