អូស្ត្រាលី

From Wikipedia, the free encyclopedia

អូស្ត្រាលី

ប្រទេសអូស្ត្រាលី (ភាសាអង់គ្លេស៖ Australia) ដោយមានឈ្មោះជាផ្លូវការថា សហធនរដ្ឋអូស្ត្រាលី (ភាសាអង់គ្លេស៖ Commonwealth of Australia) គឺជាប្រទេសមួយដែលគ្របដណ្តប់លើទ្វីបអូស្ត្រាលីមួយភាគធំ បូករួមជាមួយកោះតាស្មានី និងកោះ​តូចៗជាច្រើនទៀត។[១១] ជាមួយក្រឡាផ្ទៃសរុប ៧,៦១៧,៩៣០ គីឡូម៉ែត្រការ៉េ[១២] អូស្ត្រាលីគឺជាប្រទេសធំបំផុតប្រចាំទ្វីបអូសេអានី បើគិតតាមទំហំផ្ទៃដី និងជាប្រទេសធំបំផុតទីប្រាំមួយនៅលើពិភពលោក។ អូស្ត្រាលីគឺជាទ្វីបដែលមានអាយុកាលចំណាស់ជាងគេ[១៣]បូករួមជាមួយនឹងផ្ទៃដីរាបស្មើបំផុត[១៤] និងស្ងួតបំផុត[១៥][១៦] ដោយមានដីជីជាតិកម្រិតទាបខ្លាំង។[១៧][១៨] វាជាប្រទេសដ៏ធំទូលាយមួយ ហើយទំហំរបស់វាបានផ្តល់នូវទេសភាព និងអាកាសធាតុដ៏សម្បូរបែប ដែលមានវាលខ្សាច់នៅភាគកណ្តាល ព្រៃត្រូពិចនៅភាគខាងជើង-កើត និងតំបន់ជួរភ្នំនៅភាគត្បូង-កើត។ អូស្ត្រាលី​ជា​ប្រទេស​មហាសមុទ្រ និង​ជា​ប្រទេស​ធំ​ជាងគេ​ក្នុង​លោក​លំដាប់​ទី​៦ និង​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​, ឥណ្ឌូ​ណេ​ស៊ី ប្រទេស​ទី​ម័​រ​ខាងកើត​នៅ​ភាគ​ខាងជើង​។ ជាប់​កោះ​សូ​ឡូ​ម៉ូ​ន និង​ប្រទេស​ដែន​កោះ​វ៉ា​នូ​ទូ នៅ​ភាគ​ឦសាន និង​ជាប់​ប្រទេស​នូ​វែ​សេ​ឡង់​ភាគ​អាគ្នេយ៍ ។

ព័ត៌មានសង្ខេប Commonwealth of Australia (ភាសាអង់គ្លេស), រាជធានី ...
សហធនរដ្ឋអូស្ត្រាលី
Commonwealth of Australia (ភាសាអង់គ្លេស)
Thumb
ទង់ជាតិ
Thumb
វរលញ្ឆករ
ភ្លេងជាតិ
"Advance Australia Fair"[ស ១]
("ដំណើរយុត្តិធម៌នៃអូស្ត្រាលី")
Thumb
ទីតាំងប្រទេសអូស្ត្រាលី (ក្រហម) នៅលើភូគោល បូករួមជាមួយទឹកដីទាមទារនៅតំបន់អង់តាកទិក (ឆ្នូតក្រហម)
រាជធានីកង់បេរ៉ា
35°18′29″S 149°07′28″E
ទីក្រុងធំបំផុតស៊ីដនីយ៏
ភាសាផ្លូវការមិនមានក្នុងកម្រិតសហព័ន្ធ
ភាសាជាតិភាសាអង់គ្លេស[ស ២]
សាសនា
(ឆ្នាំ ២០១៦)[]
  • ៥២.១% គ្រិស្តសាសនា
  • ៣០.១% គ្មានជំនឿសាសនា
  • ២.៦% ឥស្លាមសាសនា
  • ២.៤% ព្រះពុទ្ធសាសនា
  • ១.៩% ហិណ្ឌូសាសនា
  • ០.៥% ស៊ីគសាសនា
  • ០.៤% យូដាសាសនា
  • ០.៤% សាសនាផ្សេងៗទៀត[ស ៣]
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអាស្រ័យសភាសហព័ន្ធ
- ព្រះមហាក្សត្រិយានី
ឆាលស៍ទី ៣
- អង្គទេសាភិបាល
សាម ម៉ូស្ទីន
- នាយករដ្ឋមន្ត្រី
អាន់តូនី អាល់បានីស
នីតិបញ្ញត្តិរដ្ឋសភា
ព្រឹទ្ធសភា
- សភាជាន់ទាប
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យពី 
- សហព័ន្ធ និងរដ្ឋធម្មនុញ្ញ
១ មករា ១៩០១
- លក្ខន្តិកៈនៃច្បាប់អនុម័តវេសត៍មីនស្ទើរ
៩ តុលា ១៩៤២ (ដោយចាប់អនុវត្តពី
៣ កញ្ញា ១៩៣៩)
- ច្បាប់អូស្ត្រាលី
៣ មីនា ១៩៨៦
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៧,៦៩២,០២៤ គ.ម   (ទី៦)
- ផ្ទៃទឹក (%)
១.៧៩ (គិតត្រឹមឆ្នាំ២០១៥)[]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
២៥,៩៨៨,៩០០[] (ទី៥៣)
- ជំរឿន (ឆ្នាំ ២០១៦)
២៣,៤០១,៨៩២[]
- ដង់ស៊ីតេ
៣.៤ នាក់/គ.ម   (ទី១៩២)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
១.៦០៥ ទ្រីលានដុល្លារ[] (ទី១៨)
- ក្នុងម្នាក់
៦១,៩៤១ ដុល្លារ[] (ទី២១)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
១.៧៤៨ ទ្រីលានដុល្លារ[] (ទី១៣)
- ក្នុងម្នាក់
៦៧,៤៦៤ ដុល្លារ[] (ទី១១)
ជីនី (២០១៨) ៣២.៦[]
មធ្យម · ទី១៦
HDI (២០១៩) ០.៩៤៤[]
ខ្ពស់ណាស់ · ទី៨
រូបិយវត្ថុដុល្លារអូស្ត្រាលី ($) (AUD)
ល្វែងម៉ោងUTC+៨, +៩.៥, +១០ (ច្រើនទម្រង់[ស ៤])
- រដូវក្តៅ (DST)
UTC+៨, +៩.៥, +១០
+១០.៥, +១១
(ច្រើនទម្រង់[ស ៤])
ទម្រង់កាលបរិច្ឆេទdd/mm/yyyy
yyyy-mm-dd[១០]
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+៦១
កូដ ISO 3166AU
ដែនកម្រិតខ្ពស់.au
បិទ

ជនជាតិដើមអូស្ត្រាលីបានមកតាំងទីលំនៅលើមហាទឹកដីនេះចាប់តាំងពី ៦៥,០០០ ឆ្នាំមុនម៉្លេះ ហើយជនជាតិអឺរ៉ុបវិញបានមកតាំងលំនៅនៅដើមសតវត្សទី១៧​។ បន្ទាប់ពីមិនទាក់ទងជាមួយភ្ញៀវអ្នកនេសាទ​ដែលជាអ្នកជិតខាង (ភាគខាងជើង) អ្នករុករកជនជាតិ​ហុល្លង់ក៏បានរកគំហើញនៅឆ្នាំ១៦០៦​ ភាគខាងជើងមួយចំហៀងនៃប្រទេស​អូស្ត្រាលីត្រូវបានដណ្ដើមយកដោយប្រ​ទេស អង់គ្លេស។ ក្នុង​ឆ្នាំ១៧៧០ ហើយជា​ពិសេស ដឹក នាំទំនេញចេញចូលប្រទេស​ក្រោមអាណានិគមភាគច្រើនសស្ថិតនៅតំបន់ញ៉ូវសោតវែល ​ដែលត្រូវបាន​គេរកឃើញនៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ១៧៨៨ ដែលជាទីកន្លែងដែលមានចំនួនប្រជាជនកើន​ឡើងជាលំដាប់។ បន្ទាប់ពីបានរកឃើញទ្វីបនេះ រដ្ឋាភិបាលអាណានិគមក៏ត្រូវបានបង្កើតឡើងនៅអំឡុងសតវត្សទី១៩។​ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩០១ សហព័ន្ធអាណា​និគមចំនួន ៦ បានបង្កើតចេញជាសហធនរដ្ឋអូស្ត្រាលីចាប់តាំងពី​ពេលនោះ​មក ហើយប្រទេសអូស្រ្តាលីបានថែរក្សា​ប្រព័ន្ធន​យោបាយលទ្ធិ​ប្រជាធិបតយ្យ​សេរី​និយម​យ៉ាង​ល្អខ្ជាប់ខ្លួន។ ចំនួនប្រជាជន ២២ លាននាក់ ប្រមាណជា ៦០% ដែលមានភាគច្រើនមានដើមកំណើតមកពីទ្វីបអឺរ៉ុប។ ទីក្រុងនៃរដ្ឋមួយចំនួនមានដូចជា៖ ស៊ីដនីយ៍ ម៉ែលប៉ន ប៊្រីសបេន ផឹត អេដេលេដ និងទីក្រុងជាតិមួយគឺ កង់បេរ៉ា (រាជធានីរបស់ប្រទេស)។

អូស្ត្រាលីគឺជាប្រទេសដ៏រីកចម្រើន និងអភិវឌ្ឍន៍មួយ ជាមួយវប្បធម៌សង្គមមួយ។ វាមានចំណាត់ថ្នាក់ខ្ពស់ បើប្រៀបធៀបទៅនឹងប្រទេសនានានៅលើសកលលោក ដូចជាការអភិវឌ្ឍធនធានមនុស្ស ជីវិតរស់នៅ​ ការថែរក្សាសុខភាព ការអប់រំ អាយុកាលមធ្យម សេដ្ឋកិច្ចសេរី ហើយនិងការពារអ្នកសេរីនិយមស៊ីវិលនិងច្បាប់នយោបាយ។ ទីក្រុងនៃប្រទេសអូស្ត្រាលីមានចំណាតថ្នាក់ខ្ពស់បំផុត​ដោយសារ មានវាបានចូលរួមចំណែកនៃវប្បធម៌ និងគុណភាពរបស់ប្រជាជនផងដែរ។ ប្រទេសអូស្ត្រាលីបានក្លាយជាសមាជិកអង្ការសហប្រជាជាតិ ជី ២០ អង្គការពាណិជ្ជកម្មពិភពលោក។ល។

មើលផងដែរ

កំណត់សម្គាល់

  1. ព្រះរាជភ្លេងរបស់ប្រទេសអូស្ត្រាលីគឺ "God Save the Queen" ហើយគេប្រគំលេងភ្លេងនេះនៅចំពោះមុខសមាជិកនៃរាជវង្សអង់គ្លេសណាមួយនៅពេលពួកគេមានវត្តមាននៅអូស្ត្រាលី។ នៅក្នុងបរិបទផ្សេង ភ្លេងជាតិអូស្ត្រាលី "Advance Australia Fair" នឹងលេង។[]
  2. ភាសាអង់គ្លេសមិនមានឋានៈផ្លូវការនោះទេ (de jure)។[]
  3. សាសនាគឺជាសំណួរស្រេចចិត្តនៅលើជំរឿន ដូច្នេះភាគរយសម្រាប់សាសនានីមួយៗមិនបន្ថែមរហូតដល់ ១០០% ទេ។[]
  4. មានទម្រង់តូចផ្សេងៗពីគ្នាពីតំបន់ម៉ោងមូលដ្ឋានចំនួនបី សូមមើល ម៉ោងនៅអូស្ត្រាលី

ឯកសាយោង

Wikiwand - on

Seamless Wikipedia browsing. On steroids.