![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/5c/Flag_of_the_Taliban.svg/langkm-640px-Flag_of_the_Taliban.svg.png&w=640&q=50)
អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន (១៩៩៦–២០០១)
From Wikipedia, the free encyclopedia
អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន (ភាសាបាស្តូ៖ د افغانستان اسلامي امارت) ឬគេអាចសម្ដៅហៅម្យ៉ាងទៀតថា អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថានទីមួយ គឺជារដ្ឋផ្ដាច់ការនិយមឥស្លាមដែលដឹកនាំដោយចលនាតាលីបង់ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០១។ នៅកម្រិតកំពូល រដ្ឋាភិបាលតាលីបង់បានគ្រប់គ្រងប្រហែល ៩០% នៃប្រទេសអាហ្វហ្កានីស្ថាន ខណៈដែលតំបន់ដែលនៅសេសសល់នៅឯភាគឦសានត្រូវបានកាន់កាប់ដោយសម្ព័ន្ធភាពខាងជើង ដែលជាក្រុមអាជ្ញាធរបន្សល់ពីរបបចាស់ ពោលគឺ រដ្ឋឥស្លាមអាហ្វហ្កានីស្ថាន និងជាក្រុមដែលមានការទទួលស្គាល់ជាអន្តរជាតិលើរបបតាលីបង់នេះ។[5]
អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន د افغانستان اسلامي امارت
| |||||||||
---|---|---|---|---|---|---|---|---|---|
១៩៩៦–២០០១ | |||||||||
បាវចនា لا إله إلا الله، محمد رسول الله "គ្មានព្រះណាក្រៅពីអាឡោះទេ មូហាម៉ាដគឺជាទេវទូតរបស់អាឡោះ" (សាហាដា) | |||||||||
![]() | |||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | កាប៊ុល | ||||||||
ភាសាផ្លូវការ | |||||||||
សាសនា | ឥស្លាមស៊ុននី | ||||||||
រដ្ឋាភិបាល | អេមីរ៉ាតនិយមឥស្លាម ក្រោមអំណាចអត្ថាធិបតេយ្យផ្ដាច់ការ[3] | ||||||||
មេដឹកនាំកំពូល | |||||||||
▪ ១៩៩៦–២០០១ | ម៉ូហាម៉ាដ អូម៉ារ | ||||||||
នាយករដ្ឋមន្ត្រី | |||||||||
▪ ១៩៩៦–២០០១ | ម៉ូហាម៉ាដ រ៉ាបបានី | ||||||||
▪ ២០០១ (ស្ដីទី) | អាប់ឌុល កាបៀ | ||||||||
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាកំពូល (អង្គស្ថាប័នព្រឹក្សា) | ||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមស៊ីវិលអាហ្វហ្កានីស្ថាន / សង្គ្រាមប្រឆាំងភេវរកម្ម | ||||||||
▪ មូលឡា អូមារត្រូវបានប្រកាសជាមេបញ្ជាការសាសនា | ៤ មេសា ១៩៩៦ | ||||||||
▪ វាយយករដ្ឋធានីកាប៊ុល | ២៧ កញ្ញា[4] ១៩៩៦ | ||||||||
▪ ប្ដូរឈ្មោះទៅ"អេមីរ៉ាត" | ២៩ តុលា ១៩៩៧ | ||||||||
▪ បរទេសឈ្លានពាន | ៧ តុលា ២០០១ | ||||||||
▪ ការដួលរលំនៃរដ្ឋធានីកាប៊ុល | ១៣ វិច្ឆិកា ២០០១ | ||||||||
▪ ការដួលរលំនៃទីក្រុងកាន់ដាហារ | ៧ ធ្នូ ២០០១ | ||||||||
ក្រឡាផ្ទៃ | |||||||||
• ផ្ទៃសរុប | ៥៨៧៥៨០ គ.ម២ (២២៦៨៧០ ម៉ាយ ក.) | ||||||||
រូបិយវត្ថុ | អាហ្វហ្កានី | ||||||||
កូដហៅទូរសព្ទ | +៩៣ | ||||||||
កូដ ISO 3166 | AF | ||||||||
| |||||||||
ឥឡូវជាផ្នែកនៃ | អាហ្វហ្កានីស្ថាន |
បន្ទាប់ពីព្រឹត្តិការណ៍ ១១ កញ្ញា និងការប្រកាស "សង្គ្រាមលើភេរវកម្ម" ដោយសហរដ្ឋអាមេរិក មតិប្រឆាំងអន្តរជាតិចំពោះរបបតាលីបង់មួយនេះបានកើនឡើងជាលំដាប់ ខណៈដែលការទទួលស្គាល់ការទូតពីអេមីរ៉ាតអារ៉ាប់រួម និងប៉ាគីស្ថានត្រូវបានលុបចោលវិញ។ អេមីរ៉ាតឥស្លាមត្រូវលែងមានអត្ថិភាពនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០១ បន្ទាប់ពីត្រូវបានផ្ដួលរំលំដោយចលនាសម្ព័ន្ធភាពខាងជើង ដែលត្រូវបានគាំទ្រដោយក្រុមចម្រុះហៅ កងកម្លាំងជំនួយសន្តិសុខអន្តរជាតិ បង្កើតឡើងក្រោយការឈ្លានពានរបស់សហរដ្ឋអាមេរិកមកលើអាហ្វហ្កានីស្ថានកាលពីរយៈពេលពីរខែមុន។ ពួកតាលីបង់នៅតែបានបន្តហៅខ្លួនឯងថា អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាននៅក្នុងទំនាក់ទំនងផ្លូវការ[6] នៅអំឡុងពេលដែលខ្លួនឃ្លាតចេញពីអំណាចនៅចន្លោះឆ្នាំ២០០១ និងឆ្នាំ២០២១។