អាកាសយានដ្ឋាន ដុង ហ៊យ
From Wikipedia, the free encyclopedia
អាកាសយានដ្ឋាន ដុង ហ៊យ (នៅភាសាវៀតណាម Cảng hàng không Đồng Hới ឬ Sân bay Đồng Hới) គឺជា អាកាសយានដ្ឋានមួយ ដែលមានទីតាំង នៅក្នុងឃុំ ឡក នីញ ចំងាយ៦គីឡូម៉ែត នៃភាគខាងជើង ពីទីក្រុង ដុង ហ៊យ ដែលជាទីក្រុងធំនៃខេត្ត ឃ្វង ប៉ីញ ដែលជាខេត្ត នៅប្រទេសវៀតណាមខាងជើង ដែលមានចំងាយ៥០០គីឡូម៉ែត ពីទីក្រុង ហាណូយ ប៉ែកអាគ្នេយ៍ ។
អាកាសយានដ្ឋាននេះ មានទំហំដី ១៧៣ហិចតានៅឈូងសមុទ្រចិនខាងត្បូង ។ ពួកអាណានិគមបារាំង បានសាងសង់អាកាសយានដ្ឋាននេះនៅ ក្នុងទសវត្សទី៣០ ដើម្បីជួយសង្រ្គាមលើកទីមួយនៅឥណ្ឌូចិន ហើយនិង វៀតណាមខាងជើង បានរៀបចំវាជាថ្មីនៅទសវត្សទី៥០ សម្រាប់សង្គ្រាមវៀតណាម ។[1]