សមុទ្រចិនខាងត្បូង គឺជាផ្នែកមួយនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលលាតសន្ឋឹងពីសិង្ហបុរី ទៅច្រកតៃវ៉ាន់ គ្របដណ្ដប់លើផ្ទៃទឹក ៣,៥លានគ.ម។ វាជាសមុទ្រធំជាងគេបន្ទាប់ពីមហាសមុទ្រទាំង៥។

ព័ត៌មានសង្ខេប ផ្ទៃទឹក, ប្រភេទ ...
សមុទ្រចិនខាងត្បូង
Thumb
ផ្ទៃទឹក ៣ ៥០០ ០០០គ.ម
ប្រភេទ សមុទ្រស្ទើរបិទ
ទីតាំង មហាសមុទ្រប៉ាស៊ីហ្វិក
ប្រទេសជាប់ជុំវិញ  កម្ពុជា
 ចិន
 ប្រ៊ុយណេ
 ម៉ាឡេស៊ី
 សិង្ហបុរី
 ឥណ្ឌូនេស៊ី
 ហ្វីលីពីន
 វៀតណាម
 ថៃ
 តៃវ៉ាន់
បិទ


ភូមិសាស្ត្រ

សមុទ្រចិនខាងត្បូងលាតសន្ធឹងពីនិរតីទៅឦសាន ដែលព្រំដែនភាគខាងត្បូងស្ថិតនៅរយៈទទឹងខាងត្បូង៣ដឺក្រេ ចន្លោះរវាងកោះស៊ូម៉ាត្រាខាងត្បូងនិងកាលីម៉ាន់តាន់ (ច្រកកាលីម៉ាតា) ហើយព្រំដែនភាគខាងជើងគឺច្រកតៃវ៉ាន់ពីចុងខាងជើងកោះតៃវ៉ាន់ទៅឆ្នេរហ្វុចៀនរបស់ចិនដីគោក។ ឈូងសមុទ្រថៃគឺជាចំនែកភាគខាងលិចរបស់សមុទ្រចិនខាងត្បូង។

រដ្ឋនិងដែនដីដែលមានព្រំដែនជាប់សមុទ្រចិនខាងត្បូងមាន ចិន ម៉ាកាវ ហុងកុង តៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា និង វៀតណាម

ទន្លេសំខាន់ៗដែលហូរចូលទៅសមុទ្រចិនខាងត្បូងមាន ទន្លេគុជ ទន្លេមីន ទន្លេជូលុង ទន្លេក្រហម ទន្លេមេគង្គ ទន្លេរ៉ាចាង ទន្លេប៉ាហាង និង ទន្លេប៉ាស៊ីហ្គ

ធនធាន

សមុទ្រចិនខាងត្បូងជាដែនទឹកដ៏សំខាន់។ វាជាដែនទឹកដ៏មមាញឹកទី២លើពិភពលោក ។ តំបន់នេះមានប្រេងកាតឆៅប្រមាណ ១,២គ.ម (៧៧០០លានបារ៉ែល) និងឧស្ម័នធម្មជាតិប្រមាណ ៧៥០០គ.ម

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.