ពញាហ្វារ្យូ
From Wikipedia, the free encyclopedia
Script error: No such module "SDcat".
ព័ត៌មានសង្ខេប ពញាហ្វារ្យូ ဗညားဗရူး, ព្រះមហាក្សត្រនៃហង្សាវត្តី ...
ពញាហ្វារ្យូ ဗညားဗရူး | |
---|---|
ព្រះមហាក្សត្រនៃហង្សាវត្តី | |
រជ្ជកាល | ១៤៤៦–១៤៥១ |
អង្គមុន | ពញារាមទី១ |
អង្គក្រោយ | ពញាចាន់ |
ប្រសូត | រ. ១៤១៨ បារគូ (បាហ្គោ) |
សុគត | ៣០ ឧសភា ១៤៥១ ១៥ កើត ខែណាយ៉ុន មី.ស. ៨១៣[កំណត់ 1] បារគូ |
វង្ស | ហ្វារ្យូ |
បិតា | ពញាព្យេ |
មាតា | ឝ៊ីនចៅពូ |
សាសនា | ពុទ្ធសាសនាថេរវាទ |
បិទ
អត្ថបទនេះមានអក្សរភូមា។ ប្រសិនបើមិនមានពុម្ពអក្សរត្រឹមត្រូវទេ នោះអ្នកអាចនឹងឃើញសញ្ញាសួរ ប្រអប់ជ្រុងៗ ឬសញ្ញាចំឡែកដទៃទៀត ជំនួសឲ្យអក្សរភូមា។ |
ពញាហ្វារ្យូ (ភូមា: ဗညားဗရူး, បញ្ចេញសំឡេង [bəɲá bəjú] អានថា:ប្ញាប៊្យូ; មន: ဗညားဗရောဝ်; រ. ១៤១៨–១៤៥១) គឺជាព្រះមហាក្សត្រទី១២នៃនគរហង្សាវត្តីនៅភូមាចាប់ពីឆ្នាំ១៤៤៦ ដល់ ១៤៥១។ ព្រះអង្គត្រូវជាព្រះភាគិនេយ្យ និងត្រូវជាព្រះរាជបុត្រចិញ្ចឹមនៃព្រះបាទពញារាមទី១ ដែលក្រោយមក ទ្រង់ក៏បានឡើងសោយរាជ្យនៅហង្សាវត្តីជំនួសព្រះអង្គ។ ក្សត្រអង្គនេះត្រូវបានគេស្គាល់ដោយការគ្រប់គ្រងប្រកាន់ក្បួនច្បាប់យ៉ាងតឹងរឹង។ ព្រះអង្គតាមដឹងមកថា ទ្រង់ចូលចិត្តធ្វើដំណើរជុំវិញព្រះនគរដោយតែងព្រះកាយជារាស្ត្រសាមញ្ញដើម្បីសង្កេតរាជកិច្ចផ្ទាល់ព្រះហស្ថ ហើយទ្រង់កាត់ក្ដីប្រកបដោយយុត្តិធម៌ ទោះបីថាជនល្មើសទាំងនោះបានប្រព្រឹត្តិកំហុសតូចតាចប៉ុនណាក៏ដោយ។ ពញាហ្វារ្យូត្រូវបានធ្វើគតដោយព្រះភាតាអយ្យកោមួយរបស់ព្រះអង្គ គឺពញាចាន់ ព្រះបុត្រានៃព្រះបាទពញាធម្មរាជា នៅឆ្នាំ១៤៥១។[1]