ពញារាមទី១
From Wikipedia, the free encyclopedia
ពញារាមទី១ (ភូមា: ပထမ ဗညားရံ, បញ្ចេញសំឡេង [pətʰəma̰ bəɲá jàɴ], អានថា:ពថម៉ាប្ញាយ៉ាន; មន: ဗညားရာံ; ១៣៩៣–១៤៤៦) គឺជាព្រះមហាក្សត្រនៃហង្សាវត្តីពគោចាប់ពីឆ្នាំ១៤២៤ ដល់ ១៤៤៦។ កាលនៅជាព្រះអង្គម្ចាស់ស្នងរាជ្យនៅឡើយ ព្រះអង្គបានបញ្ចប់សង្គ្រាមសែសិបឆ្នាំជាមួយនគរដែលជាសត្រូវនឹងនគរទ្រង់ អវៈនៅឆ្នាំ១៤២៣។ ព្រះអង្គបានឡើងសោយរាជ្យបន្ទាប់ពីបំពុលព្រះភាតារបស់ទ្រង់ព្រះបាទពញាធម្មរាជានៅឆ្នាំ១៤២៤។ ក្លាយជាក្សត្រហើយ ពញារាមបានថែរក្សានគរព្រះអង្គឱ្យស្ថិតនៅក្នុងសន្តិភាពឱ្យបានទូលំទូលាយ និងយូរអង្វែងក្នុងរយៈកាល ២០ ឆ្នាំក្នុងរជ្ជកាលរបស់ព្រះអង្គ នៅពេលនោះដែរ អវៈក៏កំពុងតែឈ្មុសឈ្មុលដើម្បីថែរក្សាទឹកដីរបស់ខ្លួនអោយនៅគង់វង្សដដែលដែរ។ ព្រះអង្គបានរិះរកគោលនយោបាយត្រីងៀតឆ្លៀតពងដើម្បីបន្តឱ្យអវៈចុះទន់ខ្សោយ ដោយជួយឱ្យមានការបះបោរនៅតោនងូប្រឆាំងនឹងអវៈរវាងឆ្នាំ១៤៣៧ និង ១៤៤២ កំឡុងពេលនោះ ព្រះអង្គក៏បានតែងតាំងព្រះរាជបុត្រារបស់ទ្រង់ធ្វើជាអនុរាជនៃតោនងូ។ នៅពេលនោះអវៈបានសញ្ជ័យតោនងូសាជាថ្មីឡើងវិញនៅឆ្នាំ១៤៤២ ព្រះអង្គក៏មិនបានតបតដោយសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងអវៈវិញអ្វីឡើយ។
ពញារាមទី១ ပထမ ဗညားရံ | |||||
---|---|---|---|---|---|
ព្រះមហាក្សត្រហង្សាវត្តី | |||||
រជ្ជកាល | ១៤២៤–១៤៤៦ | ||||
អង្គមុន | ពញាធម្មរាជា | ||||
អង្គក្រោយ | ពញាហ្វារ្យូ | ||||
ប្រសូត | រ.ខែមេសា ១៣៩៣ រ.ខែកាសុន មី.ស. ៧៥៥[1] ពគោ (បាហ្គោ) | ||||
សុគត | ១៤៤៦ (៥៣ វស្សា) មី.ស. ៨០៨[កំណត់ 1] ពគោ (បាហ្គោ) | ||||
ជាយា | សូមិនវិមលទេវី[2] | ||||
រាជបច្ឆាញាតិ | ឡេមុនធ៏ | ||||
| |||||
វង្ស | ហ្វារ្យូ | ||||
បិតា | រាជាធិរាជ | ||||
មាតា | សុធម្មមាយា | ||||
សាសនា | ពុទ្ធសាសនាថេរវាទ |
![]() |
អត្ថបទនេះមានអក្សរភូមា។ ប្រសិនបើមិនមានពុម្ពអក្សរត្រឹមត្រូវទេ នោះអ្នកអាចនឹងឃើញសញ្ញាសួរ ប្រអប់ជ្រុងៗ ឬសញ្ញាចំឡែកដទៃទៀត ជំនួសឲ្យអក្សរភូមា។ |