បេណេឌីកទី១៦
From Wikipedia, the free encyclopedia
សម្ដេចប៉ាបឧបយុវរាជបេណេឌីកទី១៦ គឺជាសម្ដេចប៉ាបទី២៦៥ នៃព្រះសហគមន៍កាតូលិក ពីថ្ងៃទី១៩ខែមេសាឆ្នាំ២០០៥ ដល់ថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០១៣។
បេណេឌីកទី១៦ | |
---|---|
សម្ដេចប៉ាបបេណេឌីកទី១៦ ឆ្នាំ២០១៣ | |
Enthroned | ថ្ងៃទី១៩ខែមេសាឆ្នាំ២០០៥ |
Reign ended | ងៃទី២៨ខែកុម្ភះឆ្នាំ២០១៣ |
Predecessor | សម្ដេចប៉ាបយ៉ូហានប៉ូលទី២ |
Successor | សម្ដេចប៉ាបហ្វ្រង់សូ័រ |
Orders | |
Ordination | ថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៥១ |
Personal details | |
Birth name | យ៉ូសែប រ៉ាតហ្សីហឺ្គ |
Born | ភូមិម៉ាកតាឡាម រដ្ឋប៉ាវ៉ារៀ ប្រទេសអាល្លឺម៉ង់ |
Nationality | ប្រទេសអាល្លឺម៉ង់ |
Motto | Cooperatores veritatis (រួមគ្នាសំរាប់ការពិត)[1] |
Signature | |
Coat of arms |
ព្រះនាមប្រសូតរបស់សម្ដេចប៉ាបជា លោកយ៉ូសែប រ៉ាតហ្សីហឺ្គ។
សម្តេចប៉ាបកើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩២៧ នៅភូមិម៉ាកតាឡាម រដ្ឋប៉ាវ៉ារៀ ប្រទេសអាល្លឺម៉ង់។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៥១ លោកត្រូវបានតែងតាំងជាបូជាចារ្យ។
ព្រះអង្គជាគ្រូបង្រៀនទេវវិទ្យាល័យ នៅវិទ្យាល័យទស្សនះវីជ្ជា និងទេវវិទ្យា «ហ្រ្វេស៊ិង» (Fresing)។
ព្រះអង្គបង្រៀននៅទីក្រុងបន ក្នុងឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៣។
ក្នុងឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៦ ព្រះអង្គបង្រៀននៅ សកលវិទ្យាល័យ «ធូបីងជិន» (Tübingen)។
ឆ្នាំ១៩៦៩ ព្រះអង្គបង្រៀន ទស្សនះវិជ្ជា និងទេវវិទ្យា នៅវិទ្យាល័យ «រ៉ាធីសបូន» (Ratisbonne)។
នៅក្នុងមហាសន្និបាតវ៉ាទីកង់ទី២ (ឆ្នាំ១៩៦២) ព្រះអង្គបានតែតាំងជាទី ប្រឹក្សារបស់ លោកអភិបាលដ៍ឧត្តុង្គឧត្តមនៃភូមិភាគ «កូលន៍» (Köln)។
ថ្ងៃទី២៥ ខែមិនា ឆ្នាំ១៩៧៧ សម្តេចប៉ាបប៉ូលទី៦ បានតែងតាំងព្រះអង្គ ជាអភិបាលដ៍ឧត្តុង្គឧត្តម ប្រចាំនៅភូមិភាគ «មុយនិច» (Munich) និងភូមិភាគ «ហ្រេ្វស៊ិង»។
ថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៧៧ សម្ដេចប៉ាបប៉ូលទី៦ បានតែងតាំងព្រះអង្គជា អគ្គអភិបាល។
ក្នុងថ្ងៃទី២៥ ខែវិច្ជកា ឆ្នាំ១៩៨១ សម្ដេចប៉ាបយ៉ូហានប៉ូលទី២ បានតែងតាំងព្រះអង្គ ជាប្រធានក្រសួងនៃ លទ្ធិជំនឿនៅទីក្រុងរ៉ូម។
នៅថ្ងៃទី១៩ខែមេសាឆ្នាំ២០០៥ ព្រះអង្គត្រូវបានជាសម្តេចប៉ាប និងបានជ្រើសរើសព្រះនាម «បេណេឌីក» (ដូចសម្តេចប៉ាប បេណេឌីកទី១៥ ក្នុងឆ្នាំ១៩១៤ ដល់ឆ្នាំ១៩២២)។
នៅថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០១៣ ព្រះអង្គដាក់រាជ្យ និងយាងទៅវត្ត។
ថ្ងៃទី១១ កុម្ភៈ ២០១៣ សម្ដេចប៉ាបបេណេឌីកបានប្រកាសផ្សព្វផ្សាយពីការលះបង់សឹទ្ធរបស់ព្រះអង្គក្នុងសម្ដីជាភាសាឡាតាំងមុនកាឌីណ័ល(សមណសក្តិក្នុងគ្រឹះសាសនា)ហើយប្រកាសគុណកថាមួយថា ចិត្ត និងកាយគ្មានកំលាំងរឹងមាំ ព្រោះតែព្រះជនយូរអង្វែងរបស់ព្រះអង្គ។ ថ្ងៃទី២៨ កុម្ភៈ ២០១៣ ការលះបង់របស់ព្រះអង្គបានក្លាយជាសក្ត័សិទ្ធិ។ ព្រះអង្គ គឺជាសម្ដេចប៉ាបទី១ដែលលះបង់សិទ្ធចាប់តាំងពីសម្ដេចប៉ាបហ្គ្រីហ្គូរីទី១២នៅឆ្នាំ១៤១៥ ហើយជាលើកទី១ ដើម្បីធ្វើដូច្នេះអំពីគំនិតផ្ទាល់ខ្លួនរបស់ព្រះអង្គចាប់តាំងពីសម្ដេចប៉ាបសែលឡែសស្ទីនទី៥ នៅឆ្នាំ១២៩៤។ គាត់ គឺត្រូវបានគិតរំពឹងទុកថាប្ដូរទៅក្នុងការកែប្រែថ្មីៗអំពីជីវភាពម្ដាយនៃសហធម្មិកសម្រាប់ការចូលនិវត្តរបស់ព្រះអង្គ។ នៅថ្ថៃទី១៣ នីនា ២០១៣ ព្រះអង្គត្រូវបានទទួលជោគជ័យដោយសារសម្ដេចប៉ាបហ្រង់ស្វ័រ។