កៀគីស្ថាន
From Wikipedia, the free encyclopedia
ប្រទេសកៀគីស្ថាន ឬអាចសរសេរបានថា កៀហ្ស៊ីស៊ីស្ថាន (ភាសាកៀគីស៖ Кыргызстан និងភាសារុស្ស៊ី៖ Кыргызстан) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋកៀគីស្ថាន គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីកណ្ដាល។ ប្រទេសកៀគីស្ថានមានព្រំប្រទល់ជាប់ជាមួយប្រទេសកាហ្សាក់ស្ថាននៅភាគខាងជើង អ៊ូសបេគីស្ថាននៅភាគខាងលិច តាហ្ស៊ីគីស្ថាននៅភាគខាងត្បូង និងប្រទេសចិននៅភាគខាងកើត។ រដ្ឋធានី និងទីក្រុងធំបំផុតរបស់ប្រទេសនេះគឺ ប៊ីស្កេក។ កៀគីស្ថានមានចំនួនប្រជាជនសរុប ៦ លាននាក់ដោយភាគច្រើនជាជនជាតិកៀគីស ហើយមានជនជាតិភាគតិចសំខាន់ៗដូចជា ជនជាតិអ៊ូសបេក និងជនជាតិរុស្ស៊ីជាដើម។ ភាសាកៀគីសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមភាសាតួកគីកផ្សេងទៀត។
Кыргыз Республикасы (ភាសាកៀគីស) Кыргызская Республика (ភាសារុស្ស៊ី) | |
---|---|
ភ្លេងជាតិ "Кыргыз Республикасынын Мамлекеттик Гимни (កៀគីស) ( "ភ្លេងជាតិកៀគីស្ថាន") | |
ទីតាំងប្រទេសកៀគីស្ថាន (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ប៊ីស្កេក 42°52′N 74°36′E |
ភាសាផ្លូវការ | ភាសាកៀគីស |
សហផ្លូវការ | ភាសារុស្ស៊ី[1] |
ភាសានិយាយ | កៀគីស • អ៊ូសបេក • អ៊ុយហ្គឺរ • រុស្ស៊ី • គីបឆាក់ • ភាសាផ្សេងៗទៀត |
ក្រុមជនជាតិ (ឆ្នាំ ២០១៩)[2] |
|
សាសនា |
|
រដ្ឋាភិបាល | សាធារណរដ្ឋអាស្រ័យសភាឯកភូត |
- ប្រធានាធិបតី | សាដៀ ចាប៉ារូវ |
- ប្រធានគណៈរដ្ឋមន្ត្រី | អាគីលប៉េក ចាប៉ារូវ |
- ប្រធានក្រុមប្រឹក្សាកំពូល | តាឡង់ ម៉ាមីតូវ |
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាកំពូល |
និម្មិតកម្ម | |
- ខាហ្កានចក្រកៀគីស | ៨៤០ |
២៧ វិច្ឆិកា ១៩១៧ | |
- សាធារណរដ្ឋសង្គមនិយមសូវៀត | ៥ ធ្នូ ១៩៣៦ |
៣១ សីហា ១៩៩១ | |
- ចូលជាសមាជិកនៃសហគមន៍នៃរដ្ឋឯករាជ្យ | ២១ ធ្នូ ១៩៩១ |
- ទទួលស្គាល់ | ២៦ ធ្នូ ១៩៩១ |
- ចូលជាសមាជិកនៃអង្គការសហប្រជាជាតិ | ២ មីនា ១៩៩២ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១៩៩,៩៥១ គ.ម២ (ទី៨៥) |
- ផ្ទៃទឹក (%) | ៣.៦ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៦,៥៨៦,៦០០[3] (ទី១១០) |
- ជំរឿន (ឆ្នាំ ២០០៩) | ៥,៣៦២,៨០០ |
- ដង់ស៊ីតេ | ២៧.៤ នាក់/គ.ម២ (ទី១៧៦) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ៣៥.៣២៤ ពាន់លានដុល្លារ[4] (ទី១២៧) |
- ក្នុងម្នាក់ | ៥,៤៧០ ដុល្លារ[4] (ទី១៣៤) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ៨.៤៥៥ ពាន់លានដុល្លារ[4] (ទី១៤១) |
- ក្នុងម្នាក់ | ១,៣០៩ ដុល្លារ[4] (ទី១៥៨) |
ជីនី (២០១៨) | ២៧.៧[5] ទាប |
HDI (២០១៩) | ០.៦៩៧[6] មធ្យម · ទី១២០ |
រូបិយវត្ថុ | សុម (c) (KGS) |
ល្វែងម៉ោង | UTC+៦ (KGT) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៩៩៦ |
កូដ ISO 3166 | KG |
ដែនកម្រិតខ្ពស់ | .kg |
ភាសារុស្ស៊ីនៅតែត្រូវប្រជាជនកៀគីសទូទៅយកមកអនុវត្តនិយាយជាភាសាសហផ្លូវការ។ ៩០% នៃប្រជាជនកៀគីសទាំងអស់គឺជាអ្នកកាន់សាសនាឥស្លាម ហើយពួកគេភាគច្រើនជាអ្នកប្រតិបត្តិនិកាយឥស្លាមស៊ុននី។[7] ក្រៅពីមានដើមកំណើតម៉ុងហ្គោលលាយជាមួយតួកគីក វប្បធម៌កៀគីសបានផ្សំឡើងពីប្រពៃណីស្លាវ និងទទួលឥទ្ធិពលច្រើនពីប្រទេសរុស្ស៊ី។[ត្រូវការអំណះអំណាង]