ក្រុងកំពង់ចាម គឺជា​ទីរួមខេត្តនៃខេត្តកំពង់ចាមនៅភាគខាងកើតនៃប្រទេសកម្ពុជា។ ក្រុងនេះជាទីក្រុងធំជាងគេលំដាប់ទី១២ ក្នុងប្រទេសកម្ពុជា ដែលមានប្រជាជនចំនួន ៦១,៧៥០នាក់ (គិតត្រឹមឆ្នាំ២០២១) ហើយមានទីតាំងនៅលើដងទន្លេមេគង្គ។ កំពង់ចាម​មាន​ចម្ងាយ ១២៤គីឡូម៉ែត្រ​ភាគ​ឦសាន​ពី​រាជធានី​ភ្នំពេញ ហើយ​អាច​ទៅ​បាន​ដោយ​ទូក ឬ​តាម​ផ្លូវ​កៅស៊ូ។ ដោយត្រូវចំណាយពេលប្រហែល ២,៥ ម៉ោង​តាម​រថយន្ត ឬ ២,៥ ម៉ោង​តាម​ទូក​ពី​ភ្នំពេញ​ទៅ​ក្រុង​កំពង់ចាម។ ទីក្រុងនេះត្រូវបានតភ្ជាប់ទៅស្រុកត្បូងឃ្មុំ ដោយស្ពានគីហ្សូណា ដែលជាស្ពានទីមួយក្នុងប្រទេសកម្ពុជា ដែលលាតសន្ធឹងតាមដងទន្លេមេគង្គ។

ព័ត៌មានសង្ខេប ក្រុងកំពង់ចាម, ប្រទេស ...
ក្រុងកំពង់ចាម
ក្រុង
Thumb
ទិដ្ឋភាពស្ពានគីហ្សូណានៅទីក្រុងកំពង់ចាម
ទិដ្ឋភាពស្ពានគីហ្សូណានៅទីក្រុងកំពង់ចាម
Thumb
ក្រុងកំពង់ចាម
ទីតាំងនៃកំពង់ចាម កម្ពុជា
កូអរដោនេ: 12°00′N 105°27′E
ប្រទេស កម្ពុជា
ខេត្តកំពង់ចាម
ស្រុកស្រុកកំពង់ចាម
រដ្ឋាភិបាល
  ប្រភេទសាលាក្រុង
រយៈកំពស់២០ m (៧០ ft)
ប្រជាជន (2008)[1]
  សរុប១១៨២៤២
ល្វែងម៉ោងកម្ពុជា (ម.ស.ស.+7)
បិទ

ក្រុងកំពង់ចាម

ការវិវត្តន៍អត្តន័យនៃពាក្យកំពង់ចាមក្លាយមកពីពាក្យថាកំពង់ចាំ ដោយសារភាសានិយាយពាក្យថារង់ចាំអាចជំនួសពាក្យចាំ ទើបប្រជាជនយើងរស់នៅទីនេះទម្លាប់ហៅតៗគ្នាថាកំពង់ចាំ។ ក្រោយមកប្រជាជនចេះតែប្រផ្តុំគ្នាច្រើនមករស់នៅទីនេះបង្កើតជាមជ្ឃមណ្ឌលពាណិជ្ជកម្មផ្លូវទឹកយ៉ាងសំខាន់នៅសម័យនោះ ហើយពាក្យកំពង់ចាំបានក្លាយជាកំពង់រង់ចាំក្រោយមកក្លាយជាទៅជាកំពង់ចាមមកដល់សព្វថ្ងៃនេះ។ សូមបញ្ជាក់ថា សម័យនោះកំពង់ចាមជាដីកោះ ឬជាទួលដែលជាកន្លែងសំចតមានសំពៅ ទូកក្តោង ដើម្បីចាំគ្នាតែប៉ុណ្ណោះយូរៗទៅគេនាំគ្នានិយាយតៗគ្នាថាកំពង់ចាំ ឬកំពង់រង់ចាំ រហូតត្រឹមពាក្យកំពង់ចាម។ ឈ្មោះកំពង់ចាមមិនមានទាក់ទងឈ្មោះជនជាតិភាគតិចរស់នៅតាមដងទន្លេមេគង្គទេ[2]

រដ្ឋបាល

ក្រុងកំពង់ចាមចែកចេញជា៤សង្កាត់មានចំនួន៣១ភូមិ ដែលស្ថិតនៅជាប់ដងទន្លេមេគង្គត្រើយខាងលិចតភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គនៃស្រុកត្បូងឃ្មុំរបស់ខេត្តត្បូងឃ្មុំ ដោយស្ពានគីហ្សូណា ដែលកជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ហើយស្ពាននេះអាចសម្រួលដល់ការធ្វើដំណើរទៅបណ្តាលខេត្តនានាដូចជា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនៈគីរី និថខេត្តមណ្ឌលគីរី។ ក្រុងកំពង់ចាម ត្រូវ​បាន​បែង​ចែក​ជា​ ៤ សង្កាត់ រួម​មាន​ ៖

ប្រវត្តិ

ក្រុង​កំពង់ចាម ត្រូវ​បាន​បង្កើត​ឡើង​តាម​ដំណាក់​កាល​ដូច​ខាង​ក្រោម ៖

  • ស្រុក​កំពង់ចាម​ ត្រូវ​បាន​កាត់​ចេញ​ពី​ ស្រុកកំពង់​សៀម ដោយ​យក​ឃុំ​ចំនួន​៤ មាន​ឃុំ​បឹងកុក ឃុំ​កំពង់ចាម ឃុំ​វាល​វង់ និង ឃុំ​សំបួរមាស ។ ទីតាំង​សាលា​ស្រុក​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ទល់​មុខ​មន្ទីរ​ពេទ្យ​កុមារ​ខេត្តកំពង់ចាម ។
  • ស្រុក​កំពង់ចាម​ ត្រូវ​បាន​ផ្លាស់​ឈ្មោះ​ទៅ​ជា ក្រុង​កំពង់ចាម​ រីឯ​ឃុំ​ត្រូវ​ផ្លាស់​ឈ្មោះ​ទៅ​ជា​សង្កាត់​ ដែល​មាន​៤​សង្កាត់ សង្កាត់​បឹងកុក សង្កាត់កំពង់ចាម សង្កាត់​វាលវង់ និង សង្កាត់​សំបួរមាស ។ ចំណែក​សាលា​ក្រុង​ស្ថិត​នៅ​ទី​តាំង​សាលា​ស្រុក​ចាស់ ។

វិស័យអប់រំ

  • សាលា​បឋម​សិក្សា​ឧត្តរ
  • សាលាបឋម​សិក្សា​ទក្សិណ
  • សាលា​បឋម​សិក្សា​វាលវង់
  • វិទ្យាល័យព្រះសីហនុ
  • វិទ្យា​ល័យ​ សំបួរ​មាស​
  • វិទ្យា​ល័យ​ហ៊ុនសែនបឹងកុក
  • សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តកំពង់ចាម
  • សាលាជាតិកសិកម្ម​ កំពង់ចាម
  • សាកលវិទ្យាល័យ​គ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តកំពង់ចាម
  • សាកលវិទ្យាល័យ​កំពង់ចាម

វិស័យពុទ្ធចក្រ

  • វត្តដីដុះ
  • វត្តសុទស្សនារាម​ជ្រោយថ្ម
  • វត្ត​បឹង​ស្នាយ

សេដ្ឋកិច្ច

  • ផ្សារ​ធំ​កំពង់ចាម​
  • ផ្សារ​បឹងកុក
  • ផ្សារ​សាមគ្គី
  • ផ្សារ​៧មករា
  • ផ្សារ​ថ្មគោល

កន្លែកំសាន្ត

  • សួន
  • សួន​សន្តិភាព

តំណក្រៅ

ឯកសារពិគ្រោះ

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.