From Wikipedia, the free encyclopedia
ធម្មរាជាទី៣ (រជ្ជកាលទី៣) ឬ ស្រីធម្មរាជ (អង់គ្លេស: Dhamma Reachea III/3rd reign) or (Srei Dhamma Reach) (ប្រ.ស|គ.ស ១៦៩០-១៧៤៧) រជ្ជកាលគ្រងរាជ (គ.ស ១៧៣៨-១៧៤៧) ព្រះស្រីធម្មរាជ បានឡើងគ្រងរាជជាលើកទី៣ ដោយការធ្វើរដ្ឋប្រហារយោធាបណ្ដេញ ព្រះសត្ថាទី២ ចេញពីរាជបល្ល័ង ព្រះស្រីធម្មរាជឡើងសោយនៅរាជធានីឧដុង្គ ក្នុងឆ្នាំ ១៧៣៨ នៃគ.សករាជ ដែលយកព្រះនាមពេញហៅថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស្រីធម្មរាជ" ។[1]
ធម្មរាជាទី៣ (រជ្ជកាលទី៣) | ||||
រជ្ជកាល | ១៧៣៨-១៧៤៧ | |||
គ្រងរាជ |
| |||
រាជសម័យ | សម័យកាលឧដុង្គ | |||
ព្រះនាមពេញ | ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស្រីធម្មរាជ | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ព្រះសត្ថាទី២ (រជ្ជកាលទី២) | |||
រាជបន្ត | ធម្មរាជាទី៤ | |||
សន្តិវង្ស | រាជវង្សឧដុង្គ | |||
ប្រសូត្រ | ១៦៩០ | |||
បុត្រ | ||||
ចូលទីវង្គត់ | ១៧៤៧ | |||
ជំនឿសាសនា | ពុទ្ធសាសនា និកាយថេរវាទ
(Buddha Theravada) |
Handing over of Nokor Reachseima to Siam
ក្រោយពេលព្រះស្រីធម្មរាជ ទ្រង់បានឡើងសោយរាជជាលើកទី៣ ដោយមានជំនួយពីទ័ពសៀមក្នុងការធ្វើរដ្ឋប្រហារយោធា បណ្ដេញ ព្រះសត្ថាទី២ ចេញពីរាជបល្ល័ងរួចមក ទ្រង់បានឡាយព្រះហស្តលេខាកាត់ ខេត្តនគររាជសីមា ទៅឱ្យសៀមជាផ្លូវការណ៍ ក្នុងឆ្នាំ ១៧៣៨ នៃគ.សករាជ ។ ព្រះធម្មរាជាទី៣ ទ្រង់បានតែងតាំង ព្រះអង្គឯម ដែលជាបុត្រច្បង មានឋានៈជាឧភយោរាជ (អ្នកស្នងរាជ) ទ្រង់បានតែងតាំង ព្រះអង្គទងទី២ ដែលជាបុត្រ ព្រះពញ្ញាយ៉ង ជាមហាឧបរាជ ហើយទ្រង់លើក ចៅពញ្ញាចន្ទ ប្ដូរព្រះនាមឱ្យជា ព្រះឧទ័យ "ដើម្បីកុំឱ្យបរមនាមក្សត្រខ្មែរជាន់គ្នា និង សម្ដេចព្រះឧទ័យ ដែលជាបុត្រ ព្រះស្រីសុរិយោពណ៌ ដូចនេះ ក្រុមអ្នកប្រវត្តិវិទូសម្គាល់ហៅទ្រង់ថា ឧទ័យរាជាទី២" ។ ព្រះធម្មរាជាទី៣ ទ្រង់ក៏បានយកស្នំមួយអង្គទៀត មានព្រះនាមថា អ្នកម្នាង-ស ហើយប្រសូត្របានបុត្រាមួយអង្គទៀតព្រះនាម អង្គស្ងួន ។[2]
Battle at Ba Phnom (Prey Veng Province)
នៅគ.សករាជ ១៧៣៩ ព្រះអង្គយ៉ង ដែលរត់ភៀសខ្លួនទៅអណ្ណាម អំឡុងពេលព្រះស្រីធម្មរាជធ្វើរដ្ឋប្រហារយោធា ទ្រង់បានប្រមូលទ័ពបានជាង ១២,០០០ (ជាង១មុឺននាក់់) ចូលវាយដណ្ដើមយកខេត្តបាភ្នំ (ខេត្តព្រៃវែង) យកមកគ្រប់គ្រង ឃើញដូចនេះ ព្រះធម្មរាជាទី៣ ទ្រង់បានចាត់ឱ្យរាជបុត្រទី២គឺ ឧទ័យរាជាទី២ លើកទ័ព ២០,០០០ (២មុឺននាក់) ទៅច្បាំងយកខេត្តបាភ្នំ ត្រឡប់មកវិញ អំឡុងពេលច្បាំងគ្នា ព្រះអង្គយ៉ង បានស្នើសុំកងទ័ពជំនួយអណ្ណាម ប៉ុន្តែត្រូវបានពួកអណ្ណាមបដិសេធមិនបញ្ជូនទ័ពជំនួយមកជួយព្រះអង្គយ៉ងនោះទេ ក៏ព្រោះតែ ពួកយួនដាយវៀត (Dai Veit) បានលើកទ័ព ៧០,០០០ (៧មុឺននាក់) ចូលឈ្លានពាននគរអណ្ណាម ដោយសារមិនមានទ័ពជំនួយរបស់អណ្ណាម ព្រះអង្គយ៉ង បានបរាជ័យហើយដកថយទៅជ្រកនៅដែនអណ្ណាមវិញ ។[3]
Cambodia recaptures Kramuon Sar province 1742 AD
គ.សករាជ ១៧៤២ ព្រះធម្មរាជាទី៣ ដោយដឹងថាពួកអណ្ណាមជាប់រវល់ច្បាំងជាមួយពួកយួនដាយវៀតភាគខាងជើង ទ្រង់ក៏បានចាត់ឱ្យបុត្រទី២ របស់ខ្លួនគឺ ឧទ័យរាជាទី២ លើកទ័ព ៣០,០០០ (៣មុឺននាក់) ចូលច្បាំងដណ្ដើមយក ខេត្តក្រមួន-ស ត្រឡប់មកវិញ ក្រោមការកាន់កាប់របស់កូនស្ដេចត្រាញ់ចិន ម៉ក់កូវ (Mạc Cửu) ឈ្មោះ ម៉ក់ធានតូ (Mạc Thiên Tứ) ដោយសារតែ ម៉ក់ធានតូ មិនមានពួកអណ្ណាមមកជួយច្បាំងការពារ ខេត្តក្រមួន-ស ត្រូវបានភាគីកម្ពុជាដណ្ដើមបានមកវិញ ម៉ក់ធានតូ បានថយទ័ពទៅដល់ ខេត្តពាម (Hà Tiên) ហើយឈរជើងកាន់កាប់តំបន់ពាមនេះជាបន្ត ។ ព្រះធម្មរាជាទី៣ ទ្រង់ឡើងសោយរាជចាប់ពីឆ្នាំ ១៧៣៨ នៃគ.សករាជ រហូតដល់ទ្រង់សោយទីវង្គត់ក្នុងឆ្នាំ ១៧៤៧ នៃគ.សករាជ ក្រុមប្រឹក្សារាជសម្បត្តិ ក៏លើកបុត្រច្បងរបស់ទ្រង់គឺ ព្រះអង្គឯម ឱ្យឡើងសោយរាជបន្តដោយមានព្រះនាមថា សម្ដេចព្រះរាជឱង្កាព្រះស្រីធម្មរាជាព្រះបរមបរពិត្រ ដោយត្រូវបានក្រុមអ្នកប្រវត្តិវិទូខ្មែរហៅសម្គាល់ថា ព្រះធម្មរាជាទី៤ ។[4]
នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
ធម្មរាជាទី៣ (រជ្ជកាលទី៣) (គ.ស ១៦៩០-១៧៤៧) | ||
មុនដោយ ព្រះសត្ថាទី២ (រជ្ជកាលទី២) |
រាជាណាចក្រកម្ពុជា ១៧៣៨-១៧៤៧ |
តដោយ ធម្មរាជាទី៤ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.