អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ជាភាសាអង់គ្លេស៖ The North Atlantic Treaty Organization, ភាសាបារាំង៖ Organisation du traité de l'Atlantique nord) ត្រូវបានគេហៅថា "សម្ព័ន្ធអាត្លង់ទិកខាងជើង" (North Atlantic Allance) ។ ជាទូទៅវាត្រូវបានគេហៅកាត់ជាភាសាអង់គ្លេសថា "ណាតូ" (NATO) ឬ តាមភាសាបារាំងថា "អូតង់" (OTAN) គឺជាបក្សសម្ព័ន្ធយោធាមួយ ត្រូវបង្កើតឡើងតាមរយៈសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលបានចុះហត្ថលេខានាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៤៩។ ណាតូ មានទីបញ្ជាការនៅទីក្រុងប្រ៊ូស្សែល ប្រទេសបែលហ្ស៊ិក ហើយណាតូ បានធ្វើបតិដ្ឋាប័នលើប្រព័ន្ធការពាររួមគ្នា ដែលមានន័យថា រដ្ឋជាសមាជិកទាំងអស់ត្រូវធ្វើអន្តរាគមន៍ការពារគ្នាទៅវិញទៅមកតាមដែលអាចធ្វើបាន នៅពេលដែលមានការវាយប្រហារណាមួយពីសំណាក់ភាគីខាងក្រៅ។
Flag of NATO[1] | |
NATO countries shown in green | |
ស្ថាបនា | 4 April 1949 |
---|---|
ប្រភេទ | Military alliance |
ទីស្នាក់ការកណ្ដាល | Brussels, Belgium |
សមាជិកភាព | ២៨រដ្ឋ
|
ភាសាផ្លូវការ | អង់គ្លេស បារាំង[2] |
Secretary General | Anders Fogh Rasmussen |
Chairman of the NATO Military Committee | Knud Bartels |
គេហទំព័រ | nato.int |
រយៈពេលពីរ-បីឆ្នាំដំបូង ណាតូពុំមានអ្វីជាជាងសមាគមនយោបាយមួយប៉ុណ្ណោះ។ ទោះយ៉ាងណា សង្គ្រាមកូរ៉េ បានដាស់ស្មារតីរដ្ឋជាសមាជិក និងរចនាសម្ព័ន្ធយោធារួមគ្នាមួយ ត្រូវបានបង្កើតឡើង ក្រោមបញ្ជាការផ្ទាល់របស់មេបញ្ជាការកំពូលរបស់សហរដ្ឋអាមេរិកពីររូប។ អគ្គលេខាធិការទីមួយ របស់ណាតូ ឡត អ៊ីស្មាយ បានប្រសាសន៍នូវពាក្យសម្ដីដ៏ល្បីរន្ទឺថាគោលដៅរបស់ណាតូគឺ "រក្សាទុក រុស្ស៊ី ឲ្យនៅខាងក្រៅ, សហរដ្ឋអាមេរិក នៅខាងក្នុង ហើយអាល្លឺម៉ង់ ត្រូវធ្លាក់ចុះ" ("to keep the Russians out, the Americans in, and the Germans down") ។ ឆ្លងកាត់សង្គ្រាមត្រជាក់ ដោយមានមន្ទិលសង្ស័យចំពោះកម្លាំងនៃទំនាក់ទំនងរវាងបណ្ដាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានធ្លាក់ចុះ ជាមួយនឹងភាពមន្ទិលសង្ស័យចំពោះជំនឿចិត្តលើការការពាររបស់ណាតូ ទល់នឹងការឈ្លានពានរបស់សហភាពសូវៀត ជាហេតុបណ្ដាលឲ្យប្រទេសបារាំងធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងដកកងទ័ពបារាំងចេញពីរចនាសម្ព័ន្ធយោធាអង្គការណាតូ នៅឆ្នាំ១៩៦៦។
ក្រោយការដួលរលំជញ្ជាំងប៊ែរឡាំង នាឆ្នាំ១៩៨៩ ណាតូបានពង្រីកខ្លួនទៅតំបន់បាលកង់ នៅខណៈដែលការសាងនូវទំនាក់ទំនងជាមួយអតីតបច្ចាមិត្តដ៏ខ្លាំងរបស់ខ្លួននៅខាងកើត បានប្រសើរជាងមុនហើយនោះ ហើយមានសន្ទុះខ្លាំងក្លានៅឆ្នាំ ១៩៩៩ និង ២០០៤ ដោយអតីតប្រទេសសមាជិកកតិកាសញ្ញាវ៉ាសូវីជាច្រើន បានចូលរួមក្នុងបក្សសម្ព័ន្ធនេះដែរ។ ចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារថ្ងៃ១១ កញ្ញា ២០០១ មក ណាតូបានព្យាយាមរំលឹកនូវធម្មនុញ្ញការពាររបស់ខ្លួនឡើងវិញ ដោយបានបញ្ជូនកងទ័ពទៅអាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.