ក្រុមជនជាតិនៅកម្ពុជា

From Wikipedia, the free encyclopedia

ក្រុមជនជាតិនៅកម្ពុជា

ក្រុមជនជាតិដែលមានចំនួនច្រើនជាងគេក្នុង ព្រះរាជាណាចក្រកម្ពុជា គឺ ជនជាតិខ្មែរ ដែលមានប្រមាណ ៩៥.៨% នៃចំនួនប្រជាជនសរុប[១] ភាគច្រើនរស់នៅវាលទំនាបអនុតំបន់ទន្លេមេគង្គ និងវាលទំនាបកណ្តាល។ ខ្មែរមានប្រវត្តិសាស្ត្ររស់នៅក្បែរ ទន្លេមេគង្គក្រោម ក្នុងខ្សែបន្ទាត់ជាប់គ្នាដែលលាតសន្ធឹងចេញពី ខ្ពង់រាបកូរ៉ាត់ (នរគរាជ) ភាគខាងត្បូងនៃ ប្រទេសថៃ ឡាវ និង កម្ពុជា បច្ចុប្បន្នជួបគ្នានៅភាគឦសាន លាតសន្ធឹងដល់ភាគនិរតីកាត់តាមដីជុំវិញ បឹងទន្លេសាប រហូតដល់ ជួរភ្នំក្រវាញ និង បន្ត​ត្រឡប់​ទៅ​ភាគ​អាគ្នេយ៍​ទៅ​មាត់​ទន្លេ​មេគង្គ​ភាគ​អាគ្នេយ៍ ​ប្រទេស​វៀតណាម

Thumb
ទីតាំងនៃក្រុមជនជាតិផ្សេងៗនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៧២

ក្រៅពីជនជាតិខ្មែរដែលមានឥទ្ធិពលផ្នែកសង្គម និងនយោបាយ ក្រុមជនជាតិក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជា "ជនជាតិដើមភាគតិច" ឬ "ជនជាតិភាគតិចមិនមែនជនជាតិដើមភាគតិច"។ ជនជាតិដើមភាគតិច ភាគច្រើនគេហៅថា ខ្មែរលើ ដែលភាគច្រើនរស់នៅក្នុងខេត្តដាច់ស្រយាលដូចជា រតនគិរី មណ្ឌលគិរី ព្រះវិហារ និង ស្ទឹងត្រែង និងនៅតាមបណ្ដាខេត្តផ្សេងទៀតដូចជា ខេត្តក្រចេះ កំពង់ធំ កំពង់ស្ពឺ ពោធិ៍សាត់ កោះកុង ព្រះសីហនុ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ[២]

មានក្រុមជនជាតិភាគតិចចំនួនប្រមាណ ២២-២៤ ក្រុមដាច់ដោយឡែកពីគ្នា ដែលភាគច្រើននិយាយ ភាសាអូស្ត្រូអាស៊ី មានទំនាក់ទំនងនឹងភាសា ខ្មែរ ត្រូវបានបញ្ចូលជាក្រុម ខ្មែរលើ ដែលមានជនជាតិដូចជា កួយ ពូនង (ព្នង) ទំពួន ព្រៅ គ្រឹង កាវ៉ែត កាចក់ ចារ៉ាយ លុន សួយ (ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ) ស្អូច (ភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ) ជង (ស្រុកថ្មបាំង ខេត្តកោះកុង) ព័រ ស្ទៀង ក្រោល ចាអុង មិល ថ្មូន កាជ្រូក ខោញ រដែ មន។ ជាតិជន​ទាំងនេះ​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាត់ទុកថា​ជា​ជនជាតិដើម​នៃ​ទឹកដី​នេះ​។ ក្រុម​ជនជាតិ រ៉ាដេ និង ​ចារ៉ាយ គឺជាក្រុមជនជាតិដែល​និយាយ អំបូរភាសាអូស្ត្រូណេស៊ី ដែល​មាន​ដើម​កំណើត​មក​ពី ​ចាមបុរាណ ​។ ជនជាតិដើមភាគតិចទាំងនេះ មិនមានទំនាក់ទំនងនឹងវប្បធម៌ខ្មែរ និងមាន ជំនឿ សាសនាប្រពៃណីរបស់ពួកគេទៅលើអារុក្ខ អារក្ស អ្នកតា (វិញ្ញាណនិយម)។

ជនជាតិភាគតិចដែលមិនមែនជាជនជាតិដើមភាគតិច រួមមានជនអន្តោប្រវេសន៍ និងកូនចៅរបស់ពួកគេ បានរស់នៅក្នុងចំណោមជនជាតិខ្មែរ ហើយបានទទួលយក យ៉ាងហោចណាស់តាមឈ្មោះ វប្បធម៌ និងភាសាខ្មែរ។ ក្រុម​បី​ដែល​រួម​បញ្ចូល​ជា​ញឹក​ញាប់​គឺ ​ជនជាតិ​ខ្មែរ ចិន យួន និង ​ជនជាតិ​ចាមជនជាតិចិន បានធ្វើអន្តោប្រវេសន៍មកប្រទេសកម្ពុជាពីតំបន់ផ្សេងៗគ្នានៃប្រទេសចិនក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដោយរួមបញ្ចូលទៅក្នុងសង្គមកម្ពុជា ហើយសព្វថ្ងៃនេះ ជនជាតិចិន ឬខ្មែរដែលមានពូជពង្សចិន-ខ្មែរចម្រុះបានគ្រប់គ្រងសហគមន៍អាជីវកម្ម នយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ។ ជនជាតិចាម​ជា​កូនចៅ​របស់​ជនភៀសខ្លួន​ពី​សង្គ្រាម​ផ្សេងៗ​នៃ​នគរ​ចាម្ប៉ាក្នុងប្រវត្តិសាស្ត្រចាម្ប៉ា ។ ជនជាតិចាមរស់នៅក្នុងចំណោមខ្មែរនៅតំបន់ទំនាបកណ្តាល ប៉ុន្តែផ្ទុយពីជនជាតិខ្មែរដែលកាន់ព្រះពុទ្ធសាសនាថេរវាទ ជនជាតិចាមភាគច្រើនកាន់សាសនាឥស្លាម។

ក៏មានក្រុមជនជាតិភាគតិចដទៃទៀតដែរ។ ជនជាតិតៃ នៅក្នុងប្រទេសកម្ពុជារួមមាន ឡាវ តាមដងទន្លេមេគង្គនៅព្រំដែនភាគឦសាន ជនជាតិថៃ (ទីក្រុង និងជនបទ) និងជនជាតិភូមាដែលមានវប្បធម៌ កូឡា ដែលមានឥទ្ធិពលលើវប្បធម៌នៅ ខេត្តប៉ៃលិន ។ សូម្បីតែជនអន្តោរប្រវេសន៍ ជនជាតិ ហ្មុង ថ្មីៗមួយចំនួនតូចដែលរស់នៅតាមព្រំដែនឡាវ និង ជនជាតិភូមា ផ្សេងៗបានធ្វើអន្តោប្រវេសន៍មកកាន់រាជធានីភ្នំពេញ។

ជនជាតិខ្មែរ

ជនជាតិចាម

វៀតណាម

ជនជាតិចិន

ក្រុមជនជាតិផ្សេងទៀត

សូមមើលផងដែរ

ឯកសារយោង

Wikiwand - on

Seamless Wikipedia browsing. On steroids.