ខេត្តពោធិ៍សាត់ជាខេត្តមួយនៅភាគខាងលិចនៃប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់បឹងទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ខេត្តពោធិ៍សាត់មានប្រជារាស្ត្រ ៣៦០ ៤៤៥ នាក់ ក្នុងនោះ ប្រុស ១៧២ ៨៩០ នាក់ ស្រី ១៨៧ ៥៥៥ នាក់ ។ ស្រ្តី ៥២,០ ភាគរយនៃប្រជារាស្ត្រសរុបក្នុងខេត្ត [២]។ ស្ថិតនៅភាគខាងលិចនៃប្រទេស និងមានព្រំប្រទល់ពីខាងជើងជាប់ខេត្តបាត់ដំបង បឹងទន្លេសាប ខាងលិចជាប់ខេត្តកំពង់ឆ្នាំង ខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខាងលិចជាប់នឹងប្រទេសថៃ។ ហើយក៏ស្ថិតនៅចន្លោះ បឹងទន្លេសាប និងចុងខាងជើងនៃជួរភ្នំក្រវាញ។ ទន្លេពោធិសាត់កាត់ខេត្តនេះហូរពីជួរភ្នំក្រវាញនៅភាគខាងលិចទៅទន្លេសាបខាងកើត។
ខេត្តពោធិ៍សាត់ | |
---|---|
ខេត្ត | |
ទិដ្ឋភាពភ្នំក្រវាញ | |
ផែនទីប្រទេសកម្ពុជាបង្ហាញទីតាំងខេត្តពោធិ៍សាត់ | |
កូអរដោនេ: 12°32′N 103°55′E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត (ក្រុង) | ក្រុងពោធិ៍សាត់ |
រដ្ឋាភិបាលរដ្ឋបាលខេត្តពោធិ៍សាត់ | |
• ប្រភេទ | ក្រុមប្រឹក្សាខេត្ត |
• អភិបាលខេត្ត | ជាវ តាយ(គបក) (គបក) |
• អភិបាលរងខេត្ត | កើត-ឆែ អភិបាលរង អ៊ឹង-គឹមលាង ចេង-ឡៃ ជុក-សុផានី ខូយ-រីដា |
ផ្ទៃក្រឡា | |
• សរុប | ១២៦៩២ គម2 (៤៩០០ ម៉ាយ ការ) |
ប្រជាជន (២០០៨)[១] | |
• សរុប | ៣៩៧ ១០៧នាក់ |
ល្វែងម៉ោង | UTC+០៧ |
លេខកូដហៅទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-១៥ |
ស្រុក | ៦ |
ឃំុ | ៤២ |
ភូមិ | ៤៩៥ |
ខេត្តនេះរួមមាន ៦ស្រុក ៧សង្កាត់ ៤២ឃុំ និង ៤៩៥ភូមិ ។ ប្រជារា្រស្តនៅក្នុងខេត្តនេះមាន ៣,២ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្តរបស់ខេត្ត គឺ២៨ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េទាបជាង ដង់ស៊ីតេថ្នាក់ជាតិដែលមានតែ ៦៤នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។
តាមពាក្យពីព្រេងនាយដំណាលថា មានដើមពោធិ៍មួយដើមរសាត់ច្រាសទឹកដ៏ប្លែកអស្ចារ្យ ឃើញដូច្នេះអ្នកស្រុកក៏នាំគ្នាយកខ្សែពួរទៅទាក់ចងតែមិនជាប់ ហើយបន្តរសាត់ដល់កន្លែងមួយត្រង់ខាងមុខទីប្រាសាទព្រះខ័ន។ រសាត់មកដល់ទីនេះ ព្រះសង្ឃ និងអ្នកស្រុក បានរៀបចំគ្រឿងពលីការបូជាទៀន ធូប ផ្កាភ្ញី ដោយអធិដ្ឋានបួងសួងសុំយាងដើមពោធិ៍ ដើម្បីប្រតិដ្ឋានដាំទុកនៅទីតាំងនោះ។
ព្រះសង្ឃបានយកខ្សែអំបោះ ៧សរសៃទៅចងដើមពោធិ៍ រួចប្រគំភ្លេងពិណពាទ្យថ្វាយដើមពោធិ៍ ស្រាប់តែដើមពោធិ៍នោះ ត្រូវបានអ្នកស្រុកអូសតាមជម្រាលដីឡើងច្រាំងខាងកើតប្រាសាទព្រះខ័ន បានដោយងាយ។ អ្នកស្រុកក៏ស្រែកអឺងកងឡើងថា "បានការ...បានការ" ហើយទួលនេះបានជាប់ឈ្មោះ "ទួលបានការ" តរៀងមក ដែលបច្ចុប្បន្នទួលនេះ ឋិតនៅខាងកើតវត្តបាកាន ក្នុងទឹកដីស្រុកបាកាន។
ដោយសារប្រាសាទព្រះខ័ន មានបារមីខ្លាំងពូកែ និងបួងសួងសុំកំណប់ទ្រព្យអ្វីបាននោះ ដំណឹងបានលេចឮដល់កងទ័ពសៀម ដែលនៅក្បែរព្រំដែនស្វាយដូនកែវ និងចង់មកជីកយកវត្ថុមានតម្លៃទាំងនោះ។ អ្នកស្រុក និងព្រះសង្ឃក៏នាំគ្នាលើកដីពូនលុបប្រាសាទ ក្នុងបំណងលាក់ទុកអាថ៌កំបាំងដោយយកដើមពោធិ៍ទៅដាំលើចំហៀងកូនភ្នំ និងប្ដូរឈ្មោះមកជា "បាកាន" វិញ ដែលបច្ចុប្បន្នគេហៅថា ស្រុកបាកាន។
ក្រៅពីខ្លឹមសារដកស្រង់ចេញពីសៀវភៅកម្ពុជសុរិយាឆ្នាំ២០០៣ ត្រង់ទំព័រ ៦២នេះ នៅក្នុងវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ត្រង់ទំព័រ ៧៧៩ បញ្ជាក់ថា ពោធិ៍សាត់ គឺជាឈ្មោះខេត្តមួយក្នុងកម្ពុជារដ្ឋ នៅជាប់ខាងកើតខេត្តបាត់ដំបង។ តាមពាក្យដំណាលពីព្រេងនាយថា មានដើមពោធិ៍តូចមួយរសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក ហើយគេបានស្រង់យកទៅដាំនៅកន្លែងមួយ។ ដោយហេតុដូច្នេះ ទើបឲ្យឈ្មោះភូមិប្រទេសនោះថា ពោធិ៍សាត់ ព្រោះពាក្យថា រសាត់ និងសាត់ ជាពាក្យតែមួយអាចប្រើជួសគ្នាបាន។ លុះសំណេរជាយូរអង្វែងមក បានក្លាយជា "ពោធិ៍សាត់" រហូតដល់សព្វថ្ងៃ។
ខេត្តពោធិ៍សាត់ ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា មាន ៥ស្រុក ១ក្រុង ៤០ឃុំ ១០សង្កាត់ និង ភូមិ÷
កូដស្រុក | ស្រុក | ជាអក្សរឡាតាំង | ឃុំ សង្កាត់ | ភូមិ |
---|---|---|---|---|
១៥០១ | បាកាន | Bakan District | ១០ | ១៥៣ |
១៥០២ | កណ្តៀង | Kandieng District | ៩ | ១១០ |
១៥០៣ | ក្រគរ | Krakor District | ១១ | ១០៥ |
១៥០៤ | ភ្នំក្រវាញ | Phnom Kravanh District | ៧ | ៥៧ |
១៥០៥ | ក្រុងពោធិ៍សាត់ | Pursat Municipality | ៧ | ៦៦ |
១៥០៦ | វាលវែង | Veal Veng District | ៥ | ២០ |
១៥០៧ | តាលោសែនជ័យ | Talo Sen Chey District | ២ | ៣៥ |
- បើគ្រាន់តែចូលមកកែអត្ថបទនេះហើយបំផ្លាញ កូដ និងលុបកូដចេញសូមយកពេលវេលាដ៏ថោកទាបអ្នកទៅធ្វើរឿងអត់ប្រយោជន៍របស់អ្នកចុះ
ក្រុងពោធិ៍សាត់
សាកលវិទ្យាល័យ
- សកលវិទ្យាល័យ អង្គរខេមរា
- សកលវិទ្យាល័យ យូអឹមអ៊ី
- សកលវិទ្យាល័យអាយ អែម ឌី
បឋមសិក្សា
1.រ៉ា 2.ទាចំរាត់ 3.កោះជុំ 4.ស្វាយអាត់ 5.ពោធិ៏សាត់ 6.ចំការចេក 7.ព្រែកស្ដី 8.លលកស 9.ផ្សារលើ 10.វត្តហ្លួង 11.សូភី 12.បន្ទាយដី 13.ព្រៃញី 14.ក្រាំងតាសែន 15.ស្ទោង 16.ស្ទឹងតូច 17.សុរិយា 18.វត្តឯក 19.រលាប 20.ទួលគ្រួស 21.ថ្មបីដុំ
អនុវិទ្យាល័យ
- អនុវិទ្យាល័យវត្តហ្លួង
- អនុវិទ្យាល័យព្រែកស្ដី
- អនុវិទ្យាល័យទាចំរាត់
- អនុវិទ្យាល័យពោធិ៏សាត់
- អនុវិទ្យាល័យបន្ទាយដី
- អនុវិទ្យាល័យក្រាំងតាសែន
- អនុវិទ្យាល័យថ្មបីដុំ
- អនុវិទ្យាល័យទួលគ្រួស
វិទ្យាល័យ
- វិទ្យាល័យពោធិ៍សាត់
- វិទ្យាល័យទាចំរ៉ាត់
- វិទ្យាល័យតាលោ
- វិទ្យាល័យព្រះម្លូរ
ស្រុកភ្នំក្រវាញ
បឋមសិក្សា
ឃុំលាច
- លាច
- ស្បូវរីក
- បាក់ត្រកួន
អនុវិទ្យាល័យ
- អនុវិទ្យាល័យសម្ដេចឪម៉ែ ភ្នំក្រវាញ
- វិទ្យាល័យហ៊ុនសែន ភ្នំក្រវាញ
ឃុំសំរោង
1.អន្លង់ប៉ែន 2.សំរោង 3.អូរហេង 4.ព្រែក1 5.ព្រែក2 6.វាល 7.វាលនិន្ទ្រា 8.អង្គ្រង 9.ដូនម៉ៅខាងកើត 10.រវៀង 11.កោះរកគោ 12.
អនុវិទ្យាល័យ
- អនុវិទ្យាល័យ សំរោង
- អនុវិទ្យាល័យអង្គ្រង
ឃុំបាក់ចិញ្ចៀន
1.អូររំចង់ 2.បាក់ចិញ្ចៀន 3.ពពេច 4.ចាន់សេរី
អនុវិទ្យាល័យ
- អនុវិទ្យាល័យបាក់ចិញ្ចៀន
ឃុំផ្ទះរុង
1.បត់រំដួល 2.ក្រញ៉ាំ 3.តាសាស 4.ដំណាក់កន្សែង 5.ស្លាបប្រជា 6.ត្រពាំងខ្ទុំ 7.ថ្លុកដង្កោ 8.ជង្រុក 9.ផ្ទះរុង 10.បឹងព្រះពន្លៃ 11.ព្រហស្ថក្បាល
អនុវិទ្យាល័យ
- អនុវិទ្យាល័យ កោះស្វាយ
- អនុវិទ្យាល័យ ថ្លុកដង្កោ
ឃុំព្រងិល
1.ព្រងិល 2.សាយ 3.ស្វាយប៉ាក 4.កំពែង 5.បាក់ត្រា 6.បក្សីចាំក្រុង
អនុវិទ្យាល័យ
- អនុវិទ្យាល័យ ព្រងិល
ឃុំសន្រែ្ទ
1.សន្រែ្ទ 2.ក្សេតបុរី 3.មល
អនុវិទ្យាល័យ
- អនុវិទ្យាល័យ ន្រ្ទែ
|ឃុំរកាត: 1.ព្រៃខ្លុង 2.វាលវង់ 3.អូរសោម 4.ស្រែពង្រូល
- ស្រុកវាលវែង:
វិទ្យាល័យ ប្រមោយ អនុវិទ្យាល័យ ប្រមោយ អនុវិទ្យាល័យ អូរសោម អនុវិទ្យាល័យ តាំងយ៉ បឋមសិក្សា: 1.ស្ទឹងថ្មី 2.ដូននាគ 3.តាំងយ៉ 4.ប្រម៉ោយ 5.អន្លង់រាប 6.ថ្មដា 7.អូរសោម 8.ក្រពើពីរ
កណ្ដៀង
- វិទ្យាល័យ កណ្ដៀង
- វិទ្យាល័យ នទីសេដ្ឋា
អនុវិទ្យាល័យ
- អនុវិទ្យាល័យនទីសេដ្ឋា
- អនុវិទ្យាល័យកំពង់ក្រសាំង
- អនុវិទ្យាល័យកណ្ដៀង
- អនុវិទ្យាល័យវាល
បឋមសិក្សា
ពោធិ៏កំបោរ កណ្ដៀង កញ្ជរ កំពង់ក្រសាំង
ស្រុកក្រគរ
វិទ្យាល័យ
- វិទ្យាល័យ ក្រគរ
- វិទ្យាល័យ 10មករាបឹងកន្ទួត
- វិទ្យាល័យ ឈើតុំ
អនុវិទ្យាល័យ
កោះរំដួល ឈើតុំ ព្រះសីហនុ អន្លង់ត្នោត យាកាប ឈូកស កំរែង បឋមសិក្សា: ក្រគរ កោះរំដួល អូរសណ្ដាន់ កំពង់ពោធិ៏ អន្លង់ត្នោត ស្នាអន្សា អន្សាចំបក់
បឋមសិក្សា
យសវិន័យ
ស្រុកបាកាន
វិទ្យាល័យ
- វិទ្យាល័យបាកាន
- វិទ្យាល័យព្រះម្លូរ
- វិទ្យាល័យអូរតាប៉ោង
- វិទ្យាល័យរំលេច
- វិទ្យាល័យតាលោ
អនុវិទ្យាល័យ
បាកាន បាក់រទេះ បឹងខ្នារ ព្រះម្លូរ អូរតាប៉ោង ស្រះម្កាក់ ស្វាយដូនកែវ រំលេច កោះវត្ត តាលោ បឹងបត់កណ្ដោល មេទឹក រហាទិល
បឋមសិក្សា
ព្នៅ ទួលលៀប កោះខ្សាច់ អង្គាញ់ ត្រាង ជ្រែ ឃ្លាំងមឿង ស្នាមព្រះ អណ្ដូងក្រសាំង បាកាននិតបដ៧ ត្រពាំងជង ត្រាំសេះ ព្រះចំបក់ ពោធិល្យំ ខ្នារទទឹង តាលោ រំលេច កោះវត្ត រហាទិល ប្រហាល ស្វាយដូនកែវ អូរតាប៉ោង ស្រះម្កាក់ ព្រៃស្វាយ ស្ដុកឃ្លោក បឹងខ្នារ ព្រះម្លូរ មេទឹក ក្ដាត ព្រៃផ្ដៅ កោះស្វាយ
- បូជនីយដ្ឋានអ្នកតាឃ្លាំងមឿង៖ បូជនីយដ្ឋានអ្នកតាឃ្លាំងមឿងជាបូជនីដ្ឋានប្រវត្តិសាស្ត្រនិងជាទីសក្ការបូជារបស់ប្រជាជនខ្មែរ ស្ថិតតនៅចម្ងាយ៦គីឡូម៉ែត្រពីទីរួមខេត្ដ ក្នុងឃុំស្នាមព្រះ ស្រុកបាកាន។ ទីនេះជាតំបន់ប្រវត្ដិសាស្ដ្រមួយយ៉ាងសំខាន់ ជាតំបន់ដែលរំលឹកឡើងវិញចំពោះវីរភាពអង់អាចក្លាហាន ហ៊ានបូជាជីវិតរបស់បុព្វបុរសខ្មែរយើង ក្នុងបុព្វហេតុការពារទឹកដី មាតុភូមិ ពីពួកចោរឈ្លានពាន។
- តំបន់បាក់ត្រា៖ តំបន់បាក់ត្រាជារមណីយដ្ឋានធម្មជាតិ មានចម្ងាយ១៦គីឡូម៉ែត្រពីទីរួមខេត្ដតាមផ្លូវលេខ៥៦។ រមណីយដ្ឋាននេះមានកូនភ្នំ មានព្រៃ មានទឹកអូរធម្មជាតិ ដែលមានទឹកជាប្រចាំ និងសម្បូរដោយរុក្ខជាតិហូបផ្លែព្រៃដូចជា គុយ សិរមាន់ ជាដើម។
- ភ្នំបាឃ្នះ៖ ភ្នំបាឃ្នះជារមណីយដ្ឋានវប្បធម៌ និង ធម្មជាតិ មានទីតាំងស្ថិតនៅ ភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកក្រគរ ចម្ងាយ២០គីឡូម៉ែត្រ ពីទីរួមខេត្ដ តាមផ្លូវជាតិលេខ៥
- កំពង់ហ្លួង៖ កំពង់ហ្លួងមានទីតាំងស្ថិតនៅលើផ្ទៃបឹងទន្លេសាប ក្នុង ឃុំកំពង់ហ្លួង ស្រុកក្រគរ ចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមខេត្ដ។ តំបន់នេះមានជ្រោយខ្សាច់ដែលជាទីសំរាប់ងូតទឹកលេងកំសាន្តនៅរដូវប្រាំងនៃផ្ទៃបឹងទន្លេសាប។ ចំណែកនៅរដូវវស្សាវិញ ជាពិសេសពេលបុណ្យភ្ជុំបិណ្ឌ គេឃើញមានប្រជាជននាំគ្នាលេងល្បែងកំសាន្តចោលទឹកល័ក្ខដាក់គ្នាលើផ្ទៃបឹងទន្លេសាប។
- កំពែង៖ កំពែងមានទីតាំងស្ថិតនៅក្នុងភូមិព្រងិល ឃុំព្រងិល ស្រុកក្រវ៉ាញ ចម្ងាយ២០គីឡូម៉ែត្រពីទីរួមខេត្ដ។
- ភ្នំដាក់ព្រះ៖ ភ្នំដាក់ព្រះមានចម្ងាយ១០គីឡូម៉ែត្រពីទីរួមខេត្ដ ក្នុងភូមិរលាប ][ឃុំរលាប]] ស្រុកពោធិ៍សាត់។
- កោះសំពៅមាស៖ កោះសំពៅមាសមានទីតាំងស្ថិតនៅចំពីមុខសាលាខេត្ដពោធិ៍សាត់ មានផ្ទៃប្រមាណជាង ២ហិចតា។
- ព្រះធាតុ៖ ព្រះធាតុមានទីតាំងស្ថិតនៅភូមិស្រែស្ដុក ឃុំស្រែស្ដុក ស្រុកកណ្ដៀង ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្ដ។
- រមណីយដ្ឋានធម្មជាតិច្រកល្អៀង៖ មានទីតាំងស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តតពោធិ៍សាត់
- ទឹកធ្លាក់ថ្មដារតូច ស្ថិតនៅភ្នំ1500 ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
- ល្បាយកំរោញ: មានចម្ងាយប្រមាណ ៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥៥ ដល់ភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ រួចបត់ចូលតាមផ្លូវគ្រួសក្រហមចម្ងាយ៧៥០ម៉ែត្រ
- បឹងព្រះពន្លៃ: តំបន់នេះគឺជាតំបន់ដែរមានហ្វូងសត្វកុករាបពាន់ក្បាល ដែរអ្នកទេសចរអាចទស្សនាបានដែរស្ថិត នៅបឹងព្រះពន្លៃ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
- ភ្នំទំព័រ: មានកម្ពស់១៥៥១ ម៉ែត្រជាភ្នំខ្ពស់ជាងគេលំដាប់ទី៣នៅកម្ពុជាបន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុសស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (អ្នកស្រុកមួយចំនួនហៅថាភ្នំសំព័រ)
- ផ្សារ៖
- 1.កណ្ដាល
- 2.កណ្ដៀង
- 3.ក្រោលក្របី
- 4.ក្បាលហុង
- 5.ក្រគ
- 6.ចំការចេក
- 7.ចំបក់
- 8.ត្រពាំងជង
- 9.ថ្មីពោធិ៍សាត់
- 10.បត់រំដួល
- 11.បាក់ចិញ្ចៀន
- 12.បាកាន
- 13បឹងខ្នារ
- 14.បំណក់
- 15.យាកាបលើ
- 16.លាច
- 17.សំពៅមាស
- 18.ស្វាយដូនកែវ
- 19.អូរតាប៉ោង
- 20.តាលោ
- 21.ផ្សាដើមគ
- 22.វត្តហ្លួង
- 23.ថ្លុកដង្កោ
- 24.ស្តុកត្នោត
- 25.អន្លង់រាប
- 26.ស្បូវរីក
- 27.កំពែង
- 28.ស្វាយប៉ាក
- 29.ក្បាលត្រាច
- 30.ស្នាមព្រះ
- 31.អ៊ីផា ឬក្បាលថ្នល់
- 32.មេទឹក
- 33.រំលេច
- 34.ត្រាំសេះ
- 35.ស្រះម្កាក់
- 36.ប្រមោយ
- 37.សំរោង
- 38.ទួលគ្រួស
- 39.វត្តស្រោង
- 40.បឹងកន្ទួត
- 41.ផ្សារទំនើបភួពុយ
- 42.ផ្សារចាស់
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.