![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/km/thumb/5/5f/H_4_ill_639759_cambodia-phnom_penh-1979-61.jpg/640px-H_4_ill_639759_cambodia-phnom_penh-1979-61.jpg&w=640&q=50)
សង្គ្រាមកម្ពុជា-វៀតណាម
សង្គ្រាមរវាងកម្ពុជា និងវៀតណាមពីឆ្នាំ១៩៧៧–១៩៩១ / From Wikipedia, the free encyclopedia
សង្គ្រាមកម្ពុជា–វៀតណាម គឺជាជម្លោះប្រដាប់អាវុធរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយប៉ុល ពត។ សង្គ្រាមនេះបានចាប់ផ្ដើមជាមួយការប៉ះទង្គិចផ្សេងៗគ្នាតាមបណ្ដោយព្រំដែនគោក និងសមុទ្រវៀតណាមនិងកម្ពុជារវាងឆ្នាំ១៩៧៥ និង១៩៧៧ ជួនកាលមានការពាក់ព័ន្ធនឹងភាគកងទ័ពយោធានានាដែលមានទំហំស្មើនឹងកងពលធំ។ ថ្ងៃ ២៥ធ្នូ ១៩៧៨ វៀតណាមបានផ្ដើមការលុកលុយកម្ពុជាពេញទី និងជាបន្តបន្ទាប់ក៏បានកាន់កាប់ប្រទេសនេះ បន្ទាប់ពីខ្មែរក្រហមត្រូវបានដកចេញពីអំណាច។
| ||||||||||||||||||||||||||||||||||
កំឡុងសង្គ្រាមវៀតណាម ពួកកុម្មុយនិស្តវៀតណាម និងខ្មែរក្រហមបានបង្កើតសម្ព័ន្ធភាពមួយដើម្បីប្រឆាំងនឹងរបប ដែលមានស.រ.នៅពីក្រោយខ្នងក្នុងប្រទេសពួកគេរៀងៗខ្លួន។ ទោះបីជាមានការបង្ហាញជាចំហរបស់ខ្លួននូវការសហការជាមួយពួកវៀតណាមក៏ពិតមែន ក៏ពួកមេដឹកនាំខ្មែរក្រហមបានភ័យខ្លាចថាពួកកុម្មុយនិស្តវៀតណាមកំពុងតែមានគម្រោងដើម្បីបង្កើតសហព័ន្ធឥណ្ឌូចិនដែលមានវៀតណាមជាកម្លាំងត្រួតត្រាក្នុងតំបន់នេះ។ ដើម្បីដណ្ដើមអោយបានការប៉ុនប៉ងជាមុនដោយពួកវៀតណាមត្រួតត្រាខ្លួន ពួកមេដឹកនាំខ្មែរក្រហមក៏បានចាប់ផ្ដើមធ្វើបន្សុទ្ធកម្មបុគ្គលិកដែលបង្វឹកដោយវៀតណាម ក្នុងជួររបស់ខ្លួន ពេលដែលរបបលន់-ណុលបានចុះចាញ់នៅឆ្នាំ១៩៧៥។ បន្ទាប់មក នៅខែ ឧសភា ១៩៧៥ កម្ពុជាប្រជាធិបតេយ្យដែលបានបង្កើតថ្មីមួយនេះ បានត្រួតត្រាដោយពួកខ្មែរក្រហម បានចាប់ផ្ដើមបង្កសង្គ្រាមប្រឆាំងនឹងវៀតណាម ដែលត្រូវបានកត់សម្គាល់តាមរយៈការវាយប្រហារលើកោះវៀតណាមភូគុក (កោះត្រល់)។ ទោះបីជាការប្រយុទ្ធគ្នាដែលបានកើតឡើងរវាងប្រទេសទាំងពីរនេះក៏ដោយ ក៏ពួកមេដឹកនាំវៀតណាមនិងកម្ពុជាបានរួបរួមគ្នាឡើងវិញដែលបង្កើតជាការដោះដូរការទូតជាសាធារណៈច្រើនលើកច្រើនសា ពេញមួយឆ្នាំ១៩៧៦ ដើម្បីធ្វើឱ្យលេចឡើងទំនាក់ទំនងរឹងមាំដោយសង្ឃឹមទុករវាងប្រទេសទាំងពីរ។ នៅពីក្រោយឆាក យ៉ាងណាក៏ដោយ ក៏ពួកមេដឹកនាំកម្ពុជាបានបន្តភ័យនូវអ្វីដែលខ្លួនបានសង្កេតថាជាការវាតទីនិយម រឺ វិត្ថានិយមរបស់វៀតណាម។ ដូចគ្នាដែរ នៅថ្ងៃ ៣០មេសា ១៩៧៧ ពួកគេបានផ្ដើមការវាយប្រហារយោធាដ៏ធំមួយផ្សេងទៀតលើវៀតណាម។ ដោយតក់ស្លុតតាមរយៈការវាយសម្រុកចូលរបស់កម្ពុជា វៀតណាមក៏បានផ្ដើមការវាយប្រហារសងសឹកមួយវិញនៅចុងឆ្នាំ១៩៧៧ ក្នុងបំណងមួយដើម្បីបង្ខំអោយរដ្ឋាភិបាលកម្ពុជាចរចារ។ នៅខែ មករា ១៩៧៨ កងទ័ពវៀតណាមបានដកថយព្រោះគោលដៅនយោបាយរបស់ខ្លួនមិនបានសម្រេច។
ការវាយប្រហារគ្នាទ្រង់ទ្រាយតូចបានបន្តរវាងប្រទេសទាំងពីរពេញមួយឆ្នាំ១៩៧៨ ដូចគ្នាចិនបានព្យាយាមសម្រុះសម្រួលឱ្យមានការជជែកពិភាក្សាសន្តិភាពរវាងប្រទេសទាំងសងខាង។ យ៉ាងណាៗ ប្រទេសណាក៏ដោយក៏មិនអាចឈានដល់ការសន្យាដែលអាចទទួលយកបាននៅតុចរចារឡើយ។ នៅចុងឆ្នាំ១៩៧៨ ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តបណ្ដេញចេញរបបកម្ពុជាប្រជាធិបតេយ្យដែលត្រួតត្រាដោយខ្មែរក្រហម ដោយសង្កេតថារបបនេះជារបបនិយមចិន និងមានអរិភាពខ្លាំងចំពោះវៀតណាម។ ថ្ងៃ ២៥ធ្នូ ១៩៧៨ កងទ័ពវៀតណាម១៥០០០០នាក់បានលុកលុយកម្ពុជាប្រជាធិបតេយ្យ និងបានរាតត្បាតកងទ័ពបដិវត្តន៍កម្ពុជាក្នុងរយៈពេលត្រឹមតែពីរអាទិត្យតែប៉ុណ្ណោះ។ ថ្ងៃ ៨មករា ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជានិយមវៀតណាម (ស.ប.ក.)ត្រូវបានបង្កើតឡើងនៅភ្នំពេញ ដែលកត់សម្គាល់នូវការផ្ដើមការកាន់កាប់របស់វៀតណាមរយៈពេលដប់ឆ្នាំ។ អំឡុងសម័យកាលនោះ កម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិជារដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា ដូចគ្នាដែរ ក្រុមតស៊ូប្រដាប់អាវុធជាច្រើនត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការកាន់កាប់របស់វៀតណាម។ នៅពីក្រោយឆាកទាំងនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន-សែននៃរបបស.ប.ក.បានខិតជិតក្រុមនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប.)ដើម្បីចាប់ផ្ដើមការជជែកពិភាក្សាសន្តិភាព។ នៅក្រោមសម្ពាធការទូតនិងសេដ្ឋកិច្ចយ៉ាងធ្ងន់ពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលវៀតណាមបានអនុវត្តជាបន្តបន្ទាប់នូវកំណែទម្រង់សេដ្ឋកិច្ច និងគោលនយោបាយការបរទេស ដែលនាំទៅដល់ការដកទ័ពរបស់ខ្លួនពីកម្ពុជាក្នុងខែ កញ្ញា ១៩៨៩ ។
នៅក្នុងជំនួបក្រៅផ្លូវការចាកាតាលើកទីបីនៅឆ្នាំ១៩៩០ ក្រោមផែនការសន្តិភាពកម្ពុជាដែលឧបត្ថម្ភដោយអូស្ត្រាលី ពួកអ្នកតំណាងនៃរ.ច.ក.ប. និងស.ប.ក.បានយល់ព្រមការរៀបចំអោយមានការបែងចែកអំណាចគ្នាដោយការបង្កើតរដ្ឋាភិបាលរួបរួមគ្នាដែលគេស្គាល់ថាជាឧត្តមក្រុមប្រឹក្សាជាតិ (ឧ.ក.ជ.)។ តួនាទីឧ.ក.ជ.គឺដើម្បីតំណាងអធិបតេយ្យភាពកម្ពុជាលើឆាកអន្តរជាតិ ដែលកាលណោះអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ រឺ អ.អ.ស.ប.ក.) ត្រូវទទួលបន្ទុកជាមួយការត្រួតពិនិត្យគោលនយោបាយក្នុងស្រុករបស់ប្រទេសនេះរហូតដល់រដ្ឋាភិបាលកម្ពុជាត្រូវបានបោះឆ្នោតដោយប្រជាជនតាមរយៈដំណើរការសន្តិភាព ប្រជាធិបតេយ្យ។ ផ្លូវលំកម្ពុជាដើម្បីសន្តិភាពបានបង្ហាញថាមានការលំបាក ពេលដូចគ្នា ពួកមេដឹកនាំខ្មែរក្រហមបានសម្រេចចិត្តមិនចូលរួមនៅក្នុងការបោះឆ្នោតជាសកលទេ ប៉ុន្តែជំនួសមកវិញ ពួកគេបានជ្រើសយកការរំខានដំណើរការការបោះឆ្នោតដោយផ្ដើមការវាយប្រហារយោធាលើពួកអ្នកថែរក្សាសន្តិភាព និងសម្លាប់ជនអន្តោប្រវេសន៍ជនជាតិយួន។ នៅខែ ឧសភា ១៩៩៣ ចលនាហ៊្វុនស៊ិនប៉ិចរបស់ព្រះសីហនុបានផ្ដួលគណបក្សប្រជាជនកម្ពុជា (គ.ប.ក.) អតីតបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ដោយឈ្នះការបោះឆ្នោតជាសកល។ ក៏ប៉ុន្តែ ពួកមេដឹកនាំគ.ប.ក.បានបដិសេធទទួលយកការបរាជ័យ ហើយពួកគេបានប្រកាសខេត្តភាគខាងកើតកម្ពុជា ដែលជាទីដែលភាគច្រើននៃសម្លេងរបស់គ.ប.ក.ដែលស្រូបទាញបានពីទីនោះ នឹងធ្វើអបគមន៍ចេញពីកម្ពុជា។ ដើម្បីចៀសវាងលទ្ធផលដូច្នេះ ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ មេដឹកនាំហ៊្វុនស៊ិនប៉ិចបានយល់ព្រមអោយបង្កើតរដ្ឋាភិបាលចម្រុះជាមួយគ.ប.ក.។ រយៈពេលដ៏ខ្លីតមកទៀត រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានស្ដារឡើងវិញ ហើយពួកខ្មែរក្រហមត្រូវស្ថិតនៅក្រៅច្បាប់ដោយរដ្ឋាភិបាលកម្ពុជាបង្កើតថ្មី។