From Wikipedia, the free encyclopedia
ព្រះកែវហ្វាទី៣ ឬ អង្គអុឹម (អង់គ្លេស: Preah Keo Fa III/2nd reign) or (Ang Em) (ប្រ.ស|គ.ស ១៦៥៧-១៧២៩) រជ្ជកាលគ្រងរាជ (គ.ស ១៧១០-១៧២២) ក្រោយពេលធ្វើរដ្ឋប្រហារយោធា ទម្លាក់ព្រះបាទ ធម្មរាជាទី៣ ចេញពីរាជបល្ល័ងក្នុងឆ្នាំ ១៧០៩ នៃគ.សករាជ ព្រះអង្គអុឹម មិនទាន់ប្រកាសរាជជាផ្លូវការណ៍នោះទេ ទ្រង់បានពន្យាពេលឡើងសោយរាជរយៈពេល ៤ឆ្នាំ ដែលគិតចាប់ពីឆ្នាំ ១៧០៩ ដល់ឆ្នាំ ១៧១២ នៃគ.សករាជ ទើបទ្រង់ធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២ នៅរាជធានីឧដុង្គ ព.សករាជ ២២៥៦ ត្រូវនិង គ.សករាជ ១៧១២ ត្រូវនិង មហាសករាជ ១៦៣៥ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះកែវហ្វារាមារធិបតី" [1]
ព្រះកែវហ្វាទី៣ (រជ្ជកាលទី២) | ||||
រជ្ជកាល | ១៧១០-១៧២២ | |||
គ្រងរាជ |
| |||
រាជសម័យ | សម័យកាលឧដុង្គ | |||
ព្រះនាមពេញ | ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះកែវហ្វារាមារធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ធម្មរាជាទី៣ (រជ្ជកាលទី២) | |||
រាជបន្ត | ព្រះសត្ថាទី២ | |||
សន្តិវង្ស | រាជវង្សឧដុង្គ | |||
ប្រសូត្រ | ១៦៥៧ | |||
បុត្រ | អង្គយ៉ង | |||
ចូលទីវង្គត់ | ១៧២៩ | |||
ជំនឿសាសនា | ពុទ្ធសាសនា និកាយថេរវាទ
(Buddha Theravada) |
Khmer-Siamese War, 1715 AD
គ.សករាជ ១៧១៤ ស្ដេចសៀមព្រះនាម "បរមមកុដ" (Borommakot) បានចាត់បេសកជន ២រូបនាម ចៅពញ្ញាពលទេព និង មួយរូបទៀតនាម ចៅពញ្ញាធិរាជ មកទាមទារព្រះដង្វាយពីព្រះចៅក្រុងកម្ពុជា ក្នុងរាជព្រះកែវហ្វាទី៣ អង្គអុឹម ព្រះរាជាកម្ពុជាបានធ្វើការបដិសេធមិនព្រមដាក់ប្រទេសកម្ពុជាចំណុះឱ្យនៅគរសៀមនោះទេ ។ មួយឆ្នាំក្រោយមក នៅគ.សករាជ ១៧១៥ ស្ដេចសៀមបានបញ្ជូនទ័ព ១០,៥០០០ (ជាង១សែននាក់) ចូលឈ្លានពានកម្ពុជាត្រង់ ខេត្តបាត់ដំបង, ដោយព្រះកែវហ្វាទី៣ មិនទាន់ប្រមូលកងទ័ពគ្រប់គ្រាន់សម្រាប់ទប់ទល់និងពួកសៀម ទ្រង់បានសុំជំនួយទ័ពពីពួកអណ្ណាម ។ អណ្ណាមបានបញ្ជូនទ័ព ២៥,០០០ (ជាង២មុឺននាក់) បូករួមទាំងកងទ័ពរបស់ព្រះកែវហ្វាផ្ទាល់ចំនួន ៧០,០០០ (៧មុឺននាក់) សរុបទាំងអស់ប្រមាណ ៩៥,០០០ (ជាង៩មុឺននាក់) ច្បាំងនិងកងទ័ពសៀម ផ្ទះប្រជាពលរដ្ឋខ្មែរ ១៥០០ខ្នង (1,500 Home) ត្រូវបានទ័ពសៀមដុតបំផ្លាញ ទោះជាយ៉ាងណាកងទ័ពសៀមមិនអាចវាយយកខេត្តបាត់ដំបង បាននោះទេ ត្បិតកងទ័ពទាំងពីរមានចំនួនប្រហាក់ប្រហែលគ្នា ។[2] [3]
Khmer-Siamese War, 1717 AD
គ.សករាជ ១៧១៧ ស្ដេចសៀមបានបញ្ចេញកងទ័ពមកឈ្លានពានកម្ពុជាជាលើកទី២ សៀមបានលើកទ័ពចំនួន ១៦០,០០០ (១៦មុឺននាក់) ចែកចេញជាបួនកងពល កងពលទី១ ដឹកនាំដោយ ស្រីធម្មរាជ ជាអតីតព្រះមហាក្សត្រកម្ពុជាដែលប៉ងដណ្ដើមរាជបល្ល័ង ពីព្រះកែវហ្វាទី៣ត្រឡប់មកវិញ ព្រះស្រីធម្មរាជ ដឹកនាំកងពលទី១ វាយចូល ខេត្តបាត់ដំបង, កងពលទី២ ដឹកនាំដោយ ព្រះអង្គទងទី២ ដែលជាបុត្ររបស់ ពញ្ញាយ៉ង វាយចូល ខេត្តពោធិសាត់, កងពលទី៣ ជាកងទ័ពជើងទឹក ដឹកនាំដោយ ពញ្ញាកាសា វាយចូលស្រុកបន្ទាយមាស ខេត្តកំពត, កងពលទី៤ ជាកងទ័ពជើងទឹក ដឹកនាំដោយពញ្ញាតេជោ វាយចូលកំពង់ផែ ខេត្តពាម កម្ពុជាក្រោម កងទ័ពសៀមក្នុងមួយកងពលមានចំនួន ៤០,០០០ (៤មុឺននាក់) ។ ព្រះកែវហ្វាទី៣ បានសុំជំនួយកងទ័ពពីអណ្ណាមជាលើកទី២ អណ្ណាមបានយល់ព្រមដោយបញ្ជូនកងទ័ពចំនួន ៥០,០០០ (៥មុឺននាក់) មកជួយច្បាំងកម្ពុជា ដោយមិនមានការអល់អែកនោះទេ ។ នៅក្នុងចិត្តគំនិតស្ដេចអណ្ណាម គឺមិនចង់ឃើញសៀមលេបយកកម្ពុជានោះទេ ព្រោះបើសៀមលេបកម្ពុជាបានសម្រេចក្នុងពេលនេះ មានន័យថាមុននិងក្រោយសៀមនិងអណ្ណាម និងច្បាំងគ្នាទ្រង់ទ្រាយធំដើម្បីលេបយកទឹកដីគ្នាជាបន្តទៀត ដូចនេះការគិតរបស់ស្ដេចអណ្ណាមពេលនោះគឺចង់យកកម្ពុជាធ្វើជារបងដើម្បីការពារឥទ្ធិពលសៀមប៉ុនណោះ ។ ព្រះកែវហ្វាទី៣ បានប្រមូលកងទ័ពបានចំនួន ៩០,០០០ (៩មុឺននាក់) បូករួមទាំងទ័ពជំនួយរបស់អណ្ណាម មានចំនួន ៥មុឺននាក់ទៀត ដូចនេះកងទ័ពសរុបរបស់កម្ពុជាដែលត្រៀមទប់ទល់និងកងទ័ពសៀមមានចំនួន ១៤០,០០០ (១៤មុឺននាក់) ។ ព្រះកែវហ្វាអង្គអុឹម ត្រាសបង្គាប់ឱ្យកងទ័ពជំនួយអណ្ណាម ៥០,០០០ (៥មុឺននាក់) ចូលច្បាំងនិងកងទ័ពសៀម ដែលដឹកនាំព្រះអង្គទងទី២ នៅព្រៃឬស្សាញ់ ខេត្តពោធិ៍សាត់ ។ ចំណែកឯកងទ័ពជើងទឹកសៀម ដឹកនាំដោយ ពញ្ញាកាសា ចូលមកស្រុកបន្ទាយមាស ខេត្តកំពត ត្រូវច្បាំងនិងកងទ័ពកម្ពុជាចំនួន ៥មុឺននាក់ទៀត ។ រីឯកងទ័ពសៀមមួយកងពលទៀត ដឹកនាំដោយ ព្រះស្រីធម្មរាជ ត្រូវច្បាំងនិងកងទ័ពកម្ពុជា ៤០,០០០ (៤មុឺននាក់) ជាមួយនិងទ័ពដំរីកម្ពុជា ២៥០ នៅ ខេត្តបាត់ដំបង ។ កងទ័ពជើងទឹកសៀមមួយកងពលទៀត ដឹកនាំដោយ ពញ្ញាតេជោ បានចូលវាយកំពង់ផែ ខេត្តពាម កាន់កាប់ដោយស្ដេចត្រាញ់ចិន ម៉ក់កូវ (Mac Cuu) កងទ័ពទាំងពីរច្បាំងគ្នាយយ៉ាងសាហាវនៅដែន កម្ពុជាក្រោម ដោយសារសៀមមានកាំភ្លើងធំច្រើនបានបាញ់ប្រហារមកលើផ្ទះប្រជាពលរដ្ឋខ្មែរ និង ផ្ទះប្រជាជនអណ្ណាម ផ្ទះចំនួន ៥០០០ខ្នង ត្រូវបានកងទ័ពសៀមដុតបំផ្លាញ ។ អំឡុងពេលកងទ័ពសៀមកំពុងបាញ់កាំភ្លើងធំដុតបំផ្លាញផ្ទះប្រជាជនយ៉ាងសាហាវព្រៃផ្សៃ ស្រាប់តែមានសំពៅឈ្មួញមួយបានមកដល់ដោយចៃដន្យ ហើយនេះជាសំពៅឈ្មួញរបស់ពួក ប៉ទុយហ្គាល់ (Portugal) ដឹកនាំដោយកាប់ពីទែន "អេឡិចសាន់ដឺ ហាមីលតុន" (Alexander Hamilton) បានឆ្លងកាត់តំបន់នេះ ក៏បានចូលមកសម្របសម្រួលនិងភាគីសៀមដើម្បីបញ្ឈប់ការវាយប្រហារនេះ សំពៅពួកប៉ទុយហ្គាល់នេះមានទំហំធំជាងទូកចម្បាំងសៀមរហូតដល់ទៅ ២០ដង ដោយខាងសៀមខ្លាចប៉ះទង្គិចនិងពួកប៉ទុយហ្គាល់ សៀមក៏បានផ្អាកចម្បាំងហើយធ្វើការចរចារជាមួយនិងស្ដេចត្រាញ់ ម៉ក់កូវ ។ ចំណែកឯកងទ័ពសៀម ដឹកនាំដោយ ព្រអង្គទង ដែលច្បាំងនិងកងទ័ពអណ្ណាមនៅ ខេត្តពោធិ៍សាត់ បានច្បាំងចាញ់កងទ័ពអណ្ណាម ហើយព្រះអង្គទងក៏ត្រូវរបួសផងដែរ ការប្រយុទ្ធគ្នារវាងកងទ័ពសៀម និង កងទ័ពជំនួយអណ្ណាម នៅខេត្តពោធិ៍សាត់នេះ បានដុតបំផ្លាញផ្ទះប្រជាពលរដ្ឋខ្មែរប្រមាណជា ១០,០០០ (១មុឺនខ្នង) ។ កងទ័ពសៀម ទាំងបួនកងពលដែលលើកមកឈ្លានពានកម្ពុជាត្រូវបានបរាជ័យទាំងបួនកងពល កងទ័ពសៀមប្រមាណជា ៩០,០០០ (៩មុឺននាក់) ត្រូវបានច្បាំងស្លាប់នៅកម្ពុជា ហើយកងទ័ពសៀមដែលសេសសល់ត្រូវបានដកទ័ពត្រឡប់ទៅដែនអាយុធ្យាវិញ ។[4] [5] [6]
Transfer of the Throne
ក្រោយពេលកងទ័ពកម្ពុជាបានយកឈ្នះកងទ័ពសៀមរួចមក ព្រះកែវហ្វាអង្គអុឹម ដែលបានសុំជំនួយទ័ព អណ្ណាម មកច្បាំងនិងទ័ពសៀម បានសម្រេចចិត្តចុះនូវសន្ធិសញ្ញា ទទួលស្គាល់ជាផ្លូវការណ៍ នូវការកាន់កាប់ទឹកដីកម្ពុជាក្រោម ៦តំបន់ ដែលពួកអណ្ណាម បានចូលកាន់កាប់តាំងពីអតីតព្រះមហាក្សត្រកម្ពុជាពីមុនមកដូចជា៖ ១.ខេត្តទួលតាមោក, ២.ខេត្តកំពង់ស្រកាត្រី, ៣.ខេត្តរោងដំរី, ៤.ខេត្តកំពង់ក្របី, ៥.ក្រុងព្រៃនគរ, ៦.ខេត្តព្រះសួគ៌ា ។ គ.សករាជ ១៧១៨ ព្រះកែវហ្វាអង្គអុឹម បានពង្រីកការធ្វើជំនួញរបស់កម្ពុជាជាមួយនិងពួកប៉ទុយហ្គាល់ តាមរយៈលោកកាប់ពីទែន "អេឡិចសាន់ដឺ ហាមីលតុន" (Alexander Hamilton) កម្ពុជាបាននាំចេញអំបិល គ្រឿងទេស ស្បែកសត្វ និង ក្រណាត់សូត្រ ។ លោក អេឡិចសាន់ដឺ ហាមីលតុន លោកមិនត្រឹមតែធ្វើជំនួញពាណិជ្ជកម្មនិងកម្ពុជានោះទេ លោកក៏បានធ្វើជំនួញនិង ពួកអណ្ណាម ផងដែរ ។ ក្រោយពេលកម្ពុជាស្ងប់ស្ងាត់ពីការផ្ទុះសង្គ្រាមមួយរយៈ ព្រះកែវហ្វាអង្គអុឹម បានសម្រេចព្រះទ័យផ្ទេររាជបល្ល័ងទៅឱ្យរាជបុត្ររបស់ខ្លួន គឺព្រះអង្គយ៉ង ក្នុងឆ្នាំ ១៧២២ នៃគ.សករាជ ព្រះអង្គយ៉ង យកព្រះនាមក្នុងរាជថា ព្រះសត្ថា ដែលត្រូវបានក្រុមប្រវត្តិវិទូកម្ពុជា សម្គាល់ហៅថា ព្រះសត្ថាទី២ ។[7]
នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
បញ្ចាក់ ប្រវត្តិសាស្ត្រពិតកម្ពុជា រៀបរៀងដោយរាជបណ្ឌិតមិនស៊ែរ ក្នុងឯកសារមហាបុរសខ្មែរ ដែលមានចំនួន ៣ ភាគ ចេញផ្សាយក្នុងឆ្នាំ ១៩២៨ និង ឆ្នាំ ១៩២៩ គឺជាឯកសារផ្លូវការណ៍ដែលចេញផ្សាយដោយព្រះរាជបណ្ណាល័យកម្ពុជា ហើយត្រូវបានប្រែសម្រួលដោយលោក អេងស៊ុត ក្នុងឆ្នាំ ១៩៦៩ ចេញផ្សាយដោយក្រសួងអប់រំ កម្ពុជា ។ រាល់ការចងក្រង ឬ តាក់តែនិពន្ធប្រវត្តិសាស្ត្រកម្ពុជា ពីសំណាក់ គ្រូបង្រៀន ឬ អ្នកនិពន្ធ ឬ បណ្ឌិតជំនាន់ក្រោយ រូបណាដែលបន្ថែមខ្លឹមសារអត្ថបទប្រវត្តិសាស្ត្រកម្ពុជាដោយចិត្តឯង ផ្ទុយនិងប្រភពដើម ហើយធ្វើការបោះពុម្ពចេញផ្សាយ ដោយចិត្តឯងនោះ មានន័យថា វាជាអត្ថបទអារម្មកថា របស់បុគ្គលប៉ុនណោះ មិនឆ្លុះបញ្ចាំងជាប្រវត្តិសាស្ត្រពិតកម្ពុជានោះទេ ។ គួរបញ្ចាក់ផងដែរថាចំពោះប្រវត្តិសាស្ត្រកម្ពុជា ដោយដាក់ឈ្មោះថា ពង្សាវតារ គឺជាឯកសារចងក្រងដោយសម្ដេចវាំងជួន ជាប្រភេទរឿងព្រេងនិទានអក្សរសីល៍ប៉ុនណោះ មិនឆ្លុះបញ្ចាំងជាប្រវត្តិសាស្ត្រពិតកម្ពុជានោះទេ ។
ដែលបញ្ចូលក្នុងប្រព័ន្ធអប់រំកម្ពុជាបច្ចុប្បន្ននេះ ត្រឹមត្រូវឬទេ ? ក្រុមបុរាណាចារ្យ សូមឆ្លើយថា មិនត្រឹមត្រូវទេ , ក្រុមបុរាណាចារ្យ សង្ឃឹមថាក្រសួងអប់រំកម្ពុជា និង ធ្វើការត្រួតពិនិត្យកែប្រែខ្លឹមសារអត្ថបទប្រវត្តិសាស្ត្រជាតិកម្ពុជាឡើងវិញ ក្នុងកម្មវិធីសិក្សាថ្មី ឆ្នាំ 2025 ។
ព្រះកែវហ្វាទី៣ (រជ្ជកាលទី២) (គ.ស ១៦៥៧-១៧២៩) | ||
មុនដោយ ធម្មរាជាទី៣ (រជ្ជកាលទី២) |
រាជាណាចក្រកម្ពុជា ១៧១០-១៧២២ |
តដោយ ព្រះសត្ថាទី២ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.