ប្រវត្តិសាស្ត្រចិន
From Wikipedia, the free encyclopedia
អរិយធម៌ចិនមានដើមកើតនៅមជ្ឈមណ្ឌលក្នុងតំបន់ផ្សេងៗតាមដងទន្លេពីរគឺទន្លេលឿង និង ទន្លេឆាងជាំង នៅយុគថ្មរំលីង ក៏ប៉ុន្តែទន្លេលឿងត្រូវបានគេនិយាយថាគឺជាអណ្ដូងនៃអរិយធម៌ចិន។ ជាមួយប្រវត្តិសាស្ត្របន្តរាប់ពាន់ឆ្នាំមក ចិនជាអរិយធម៌មួយក្នុងចំណោមអរិយធម៌ចំណាស់បំផុតនៃពិភពលោក។[1] ប្រវត្តិសាស្ត្រចិនជាសំណេរត្រូវបានគេដឹងថាបានសរសេរនៅដើមសម័យរាជវង្សសាង (រ.១៧០០-១០៤៦ មស) ទោះបីយ៉ាងណាក៏ដោយ ក៏អត្ថបទប្រវត្តិសាស្ត្របុរាណៗមួយចំនួនដូចជា កំណត់ត្រាមហាប្រវត្តិវិទូ (រ.១០០ មគ) និង វស្សប្បវត្តិឫស្សី បានពោលអះអាងថាធ្លាប់មានសម័យរាជវង្សសៀមុនសម័យរាជវង្សសាងទៅទៀត។[2][3] វប្បធម៌ អក្សរសាស្ត្រ និង ទស្សនវិជ្ជាចិនភាគច្រើន បានរីកចម្រើនច្រើនកំឡុងសម័យរាជវង្សចូវ (១០៤៥-២៥៦មគ.)។
- រាជវង្សចុវបានចាប់ផ្ដើមដាំក្បាលចុះដោយសារសម្ពាធខាងក្រៅនិងខាងក្នុងនៅសតវត្សទី៨ម.គ. និងនគរនេះនៅទីបំផុតបានបែកខ្ញែកទៅជារដ្ឋតូចៗ ដោយផ្ដើមឡើងនៅសម័យរដូវស្លឹកឈើលាស់និងរដូវស្លឹកឈើជ្រុះ និងឈានដល់ការស្ដែងឱ្យឃើញមែនទែននៅក្នុងសម័យនគរចម្បាំង។ នេះគឺជារឿងមួយក្នុងចំណោមសម័យកាលនៃរដ្ឋភាពបរាជ័យក្នុងប្រវត្តិសាស្ត្រចិន (ថ្មីៗបំផុតនៃរឿងនោះគឺសង្គ្រាមរដ្ឋប្បវេណីចិន)។
អត្ថបទនេះមានអក្សរចិន។ ប្រសិនបើមិនមានពុម្ពអក្សរត្រឹមត្រូវទេ នោះអ្នកអាចនឹងឃើញសញ្ញាសួរ ប្រអប់ជ្រុងៗ ឬសញ្ញាចំឡែកដទៃទៀត ជំនួសឲ្យតួអក្សរចិន។ |
ប្រវត្តិសាស្ត្រចិន | |||||||
---|---|---|---|---|---|---|---|
សម័យបុរាណ | |||||||
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ. | |||||||
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ. | |||||||
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ. | |||||||
រាជវង្សចូវ រ.១០៤៥–២៥៦ មគ. | |||||||
ចូវខាងលិច | |||||||
ចូវខាងកើត | |||||||
សម័យផ្ការីកនិងស្លឹកឈើជ្រុះ | |||||||
សម័យនគរចម្បាំង | |||||||
សម័យអធិរាជ | |||||||
រាជវង្សឈិន ២២១ មគ.–២០៦ មគ. | |||||||
រាជវង្សហាន ២០៦ មគ.–២២០ គស. | |||||||
ហានខាងលិច | |||||||
រាជវង្សថ្មី | |||||||
ហានខាងកើត | |||||||
នគរបី ២២០–២៨០ | |||||||
អ៊ួយ ស៊ូ និង អ៊ូ | |||||||
រាជវង្សជិន ២៦៥–៤២០ | |||||||
ជិនខាងលិច | នគរ១៦ ៣០៤–៤៣៩ | ||||||
ជិនខាងកើត | |||||||
រាជវង្សខាងត្បូងនិងខាងជើង ៤២០–៥៨៩ | |||||||
រាជវង្សសួយ ៥៨១–៦១៨ | |||||||
រាជវង្សថាង ៦១៨–៩០៧ | |||||||
( ចូវទី២ ៦៩០–៧០៥ ) | |||||||
រាជវង្ស៥ និង នគរ១០ ៩០៧–៩៦០ |
រាជវង្សលៀវ ៩០៧–១១២៥ | ||||||
រាជវង្សសុង ៩៦០–១២៧៩ |
|||||||
សុងខាងជើង | សៀខាងលិច | ||||||
សុងខាងត្បូង | ជិន | ||||||
រាជវង្សយាន ១២៧១–១៣៦៨ | |||||||
រាជវង្សមិង ១៣៦៨–១៦៤៤ | |||||||
រាជវង្សឈិង ១៦៤៤–១៩១១ | |||||||
សម័យទំនើប | |||||||
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន | |||||||
សាធារណរដ្ឋប្រជាមានិត ចិន ១៩៤៩–បច្ចុប្បន្ន |
សាធារណរដ្ឋ ចិន (តៃវ៉ាន់) ១៩១២–បច្ចុប្បន្ន | ||||||
អត្ថបទទាក់ទង
ប្រវត្តិលេខន៍ចិន | |||||||
នៅចន្លោះសម័យនៃនគរជាច្រើននិងស្ដេចត្រាញ់និយម រាជវង្សចិននានាបានគ្រប់គ្រងប៉ែកមួយចំនួន រឺក៏ចិនទាំងមូល នៅក្នុងសម័យខ្លះ រួមមានសម័យបច្ចុប្បន្ន ការត្រួតត្រាបានលាតសន្ធឹងទៅឆ្ងាយដល់ស៊ិនជាំង និង/រឺ ទីបេ។ ការអនុវត្តបែបនេះបានចាប់ផ្ដើមជាមួយរាជវង្សឈិន: នៅឆ្នាំ២២១ម.គ. អធិរាជស្ដេចឈិនឝ៊ឺបានបង្រួបបង្រួមនគរចម្បាំងផ្សេងៗ ហើយបានបង្កើតឡើងនូវអធិរាជាណាចក្រចិនទីមួយដំបូងគេ។ រាជវង្សសោយរាជ្យបន្តៗនៅក្នុងប្រវត្តិសាស្ត្រចិនបានអភិវឌ្ឍប្រព័ន្ធការិយាធិបតេយ្យជាច្រើនដែលអាចឱ្យអធិរាជចិនគ្រប់គ្រងដោយផ្ទាល់លើទឹកដីដ៏ធំធេងល្វឹងល្វើយ។
ទិដ្ឋភាពសាមញ្ញនៃប្រវត្តិសាស្ត្រចិនគឺថាសម័យកាលផ្លាស់ប្ដូរជាច្រើននៃការបង្រួបង្រួមនិងបែកបាក់នយោបាយ រួមជាមួយនោះចិនជាចៃដន្យក៏ត្រូវបានត្រួតត្រាដោយពួកមនុស្សមកពីវាលស្តិប ភាគច្រើននៃពួកគេ ដែលនៅពេលនោះបានធ្វើសមានកម្មទៅជាប្រជាជនហានចិនរួចទៅហើយ។ ឥទ្ធិពលវប្បធម៌និងនយោបាយមកពីប៉ែកជាច្រើននៃអាស៊ី បាននាំមកដោយរលកបន្តៗនៃអន្តោប្រវេសន៍ ការវាតទី និងសមានកម្មវប្បធម៌ គឺជាផ្នែកនៃវប្បធម៌ចិនទំនើបនេះ។