គណបក្សប្រជាជនកម្ពុជា
គណបក្សនយោបាយកម្ពុជា / From Wikipedia, the free encyclopedia
បក្សប្រជាជនបដិវត្តន៍ខ្មែរ ក្រុមប្រឹក្សាប្រជាជន បក្សពលករកម្ពុជា បក្សកុម្មុយនីស្តកម្ពុជា បក្សប្រជាជនបដិវត្តន៍កម្ពុជា គណបក្សប្រជាជនកម្ពុជា ៕
គណបក្សប្រជាជនកម្ពុជា | |
---|---|
អក្សរកាត់ | គ.ប.ក. ឬ CPP |
ស្ថាបនិក | ចុះចេញទៅ គណបក្សយួន |
ប្រធានគណបក្ស | ហ៊ុន សែន |
អនុប្រធានគណបក្ស | ស ខេង សាយ ឈុំ ទៀ បាញ់ ម៉ែន សំអន |
បង្កើត | ២៨ មិថុនា ១៩៥១[1] |
ទីស្នាក់ការកណ្ដាល | មហាវិថីព្រះនរោត្តម ២០៣, រាជធានីភ្នំពេញ |
ស្លាបយុវជន | យុវជនគណបក្សប្រជាជនកម្ពុជា |
សមាជិកភាព (២០២០) | ![]() |
មនោគមវិជ្ជា | ពីឆ្នាំ១៩៩១៖ អភិរក្សនិយមសង្គម[3] ជាតិនិយមខ្មែរ[4] ១៩៥១–១៩៩១៖ កុម្មុយនីស្តនិយម[5] ម៉ាក្ស–លេនីននិយម[5] |
ទំនាក់ទំនងអន្តរជាតិ | មជ្ឈមណ្ឌលនយោបាយប្រជាធិបតេយ្យអន្តរជាតិ |
ពណ៌ផ្លូវការ | ខៀវផ្ទៃមេឃ |
ព្រឹទ្ធសភា | ៥៨ / ៦២
|
រដ្ឋសភា | ១២៥ / ១២៥
|
ឃុំ | ១៦៤៥ / ១៦៤៦
|
ក្រុមប្រឹក្សាឃុំសង្កាត់ | ១១០៥១ / ១១៥៧២
|
ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ[6] | ៤០៣៤ / ៤១១៤
|
គេហទំព័រ | |
cpp.org.kh | |
នយោបាយនៅកម្ពុជា គណបក្សនយោបាយ ការបោះឆ្នោត |
គណបក្សប្រជាជនកម្ពុជា (ភាសាអង់គ្លេស៖ Cambodian People's Party, CPP) ឬអាចសរសេរកាត់ថា គ.ប.ក. គឺជាគណបក្សនយោបាយកំពុងកាន់អំណាចនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ។ គណបក្សនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយលោកសឺង ង៉ុកមិញ ដែលនាពេលនោះមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ (ប.ប.ខ)។
ក្រោយពីបានផ្តួលរំលំរបបខ្មែរក្រហមដោយមានជំនួយពីពួកវៀតណាម គណបក្សនេះត្រូវបានវៀតណាមតាងជាបក្សកាន់អំណាចនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩–១៩៨៩) និងរដ្ឋកម្ពុជា (១៩៨៩–១៩៩១) ។ ឈ្មោះថា «គណបក្សប្រជាជនកម្ពុជា» ត្រូវបានចាប់យកមកប្រើប្រាស់នៅឆ្នាំចុងក្រោយនៃរដ្ឋកម្ពុជាពោលគឺបន្ទាប់ពីគណបក្សនេះបានបោះបង់ប្រព័ន្ធឯកបក្សក៏ដូចជាមនោគមវិជ្ជាម៉ាក្ស-លេនីននិយមចោល ។ ដោយដើមឡើយបានប្រកាន់យកលទ្ធិកុម្មុយនីស្តនិងម៉ាក្ស-លេនីននិយមជាមនោគមវិជ្ជារបស់ខ្លួនមែន តែគណបក្សនេះបានចាប់ធ្វើកំណែទម្រង់ដ៏ធំមួយនៅពាក់កណ្តាលសតវត្សឆ្នាំ១៩៨០ នៅក្រោមការគ្រប់គ្រងរបស់លោកហេង សំរិន ។ នៅឆ្នាំ១៩៩១ CPP បានផ្តាច់លះបង់នូវគំនិតសង្គមនិយមចោលហើយមកចាប់យកសេដ្ឋកិច្ចទីផ្សារសេរីវិញ ។