កម្ពុជាប្រជាធិបតេយ្យ
របបកុម្មុយនិស្តនៅកម្ពុជាពីឆ្នាំ១៩៧៥–១៩៧៩ / From Wikipedia, the free encyclopedia
ប្រទេសកម្ពុជា ដែលកាលនុះមានឈ្មោះជាផ្លូវការថា៖ កម្ពុជាប្រជាធិបតេយ្យ (ឬត្រូវប្រជាជនខ្មែរជាទូទៅសម្តៅថា៖ របបប្រល័យពូជសាសន៍) គឺជាឈ្មោះតំណាងឱ្យរបបផ្តាច់ការនៅប្រទេសកម្ពុជាពីចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ដែលដឹកនាំដោយពួកខ្មែរក្រហម។ វាត្រូវបានបង្កើតឡើងបន្ទាប់ពីកងកម្លាំងខ្មែរក្រហមវាយដណ្តើមបានទីក្រុងភ្នំពេញពីកងទ័ពសាធារណរដ្ឋរបស់សេនាប្រមុខលន់ នល់។
កម្ពុជា (១៩៧៥–១៩៧៦) កម្ពុជាប្រជាធិបតេយ្យ (១៩៧៦–១៩៨២) | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
១៩៧៥–១៩៧៩ (របប) ១៩៧៥–១៩៨២ (អត្ថិភាពរដ្ឋ) | |||||||||||
ទីតាំងនៃកម្ពុជាប្រជាធិបតេយ្យ (ក្រហម) នៅលើភូគោល | |||||||||||
រដ្ឋធានី | ភ្នំពេញ | ||||||||||
ភាសាទូទៅ | ភាសាខ្មែរ | ||||||||||
សាសនា | អទេវនិយមរដ្ឋ[1] | ||||||||||
រដ្ឋាភិបាល | ១៩៧៥–១៩៧៦៖ រដ្ឋឯកភូត រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅក្រោមអំណាចផ្តាច់ការម៉ាក្ស–លេនីន ១៩៧៦–១៩៨១៖ រដ្ឋឯកបក្សប្រកាន់លទ្ធិម៉ាក្ស–លេនីន សាធារណរដ្ឋសង្គមនិយមនៅក្រោមអំណាចផ្តាច់ការ[2][3][4] ១៩៨១–១៩៨២៖ រដ្ឋឯកបក្ស សាធារណរដ្ឋសង្គមនិយមនៅក្រោមរដ្ឋាភិបាលបណ្តោះអាសន្ន | ||||||||||
អគ្គលេខាធិការបក្ស | |||||||||||
▪ ១៩៧៦–១៩៧៩ | ប៉ុល ពត | ||||||||||
គណៈប្រធានរដ្ឋ | |||||||||||
▪ ១៩៧៥–១៩៧៦ | នរោត្តម សីហនុ | ||||||||||
▪ ១៩៧៦–១៩៧៩ | ខៀវ សំផន | ||||||||||
នាយករដ្ឋមន្រ្តី | |||||||||||
▪ ១៩៧៥–១៩៧៦ | ប៉ែន នុត | ||||||||||
▪ ១៩៧៦ | ខៀវ សំផន | ||||||||||
▪ ១៩៧៦–១៩៧៩ | ប៉ុល ពត | ||||||||||
នីតិបញ្ញត្តិ | សភាតំណាងប្រជាជនបដិវត្តន៍ | ||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមត្រជាក់ | ||||||||||
▪ ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ | ១៧ មេសា ១៩៧៥ | ||||||||||
▪ ប្រកាសរដ្ឋធម្មនុញ្ញ | ៥ មករា ១៩៧៦ | ||||||||||
៧ មករា ១៩៧៩ | |||||||||||
▪ រ.ច.ក.ប. បានបង្កើតឡើង | ២២ មិថុនា ១៩៨២ | ||||||||||
ក្រឡាផ្ទៃ | |||||||||||
១៨១០៣៥ គ.ម២ (៦៩៨៩៨ ម៉ាយ ក.) | |||||||||||
រូបិយវត្ថុ | គ្មាន (ពេលនោះលុយត្រូវបានគេបំបាត់ចោល) | ||||||||||
ទិសបើកបរ | ស្តាំ | ||||||||||
កូដហៅទូរសព្ទ | ៨៥៥ | ||||||||||
| |||||||||||
ឥឡូវជាផ្នែកនៃ | កម្ពុជា |
រវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្មែរក្រហមគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈការបង្ខំឱ្យធ្វើពលកម្មធ្ងន់ៗ និងអំពើប្រល័យពូជសាសន៍ខ្មែរគ្នាឯង។ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងភាគច្រើននៃទឹកដីកម្ពុជាទៅក្រោមការកាន់កាប់របស់វៀតណាម រដ្ឋនេះក៏បានក្លាយជារដ្ឋស្រមោលដែលគាំទ្រដោយប្រទេសចិន។ នៅខែមិថុនា ឆ្នាំ១៩៨២ ខ្មែរក្រហមបានបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យជាមួយក្រុមបក្សសម្ព័ន្ធមិនមែនកុម្មុយនីស្តចំនួនពីរទៀតហើយបានការទទួលស្គាល់ពីសំណាក់អន្តរជាតិ។[5]