ខេត្តកំពង់ធំ
ខេត្តនៃព្រះរាជាណាចក្រកម្ពុជា From Wikipedia, the free encyclopedia
ខេត្តនៃព្រះរាជាណាចក្រកម្ពុជា From Wikipedia, the free encyclopedia
កំពង់ធំ (អ.ស.អ.: [kɑmpɔːŋ tʰom]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា ។ វាមានព្រំប្រទល់ជាប់ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារ នៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងស្ទឹងសែន ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០ ០០០ នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាមបណ្តោយនៃច្រាំងដងស្ទឹងសែន។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ[២]។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់សម្រាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ។ ក្រុមប្រាសាទទាំងនេះមានការទាក់ទាញទេសចរណ៍ និង អ្នកស្រាវជ្រាវដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែរ ហើយដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានទៅ ទស្សនាផ្ទាល់។ មានស្ថានីយ៍បុរាណសម័យអង្គរគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងតំបន់នេះ រួមមានប្រាសាទសំបូរព្រៃគុក និង ប្រាសាទអណ្ដែត។ ជាពិសេសនៅពេលបានទៅកំសាន្តហើយៗបានស្នាក់នៅ ១ យប់ ឬ ពីរយប់ជាមួយប្រជាជននៅទីនោះ ជាពិសេសនៅភូមិកំពង់ឈើទាលនាមាត់ស្ទឹងសែន។ នោះគឺ ផ្ទះស្នាក់ របស់សហគមន៍នៅទីនោះ។ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយ ១២៦ សហាតិមាត្រ។ ខេត្តកំពង់ធំជាខេត្តមួយផងដែរដែលសំបូរទៅដោយសក្តានុពលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិដូចជាការកម្រនិងអសកម្មបឹង, ទន្លេ, ព្រៃភ្នំនិងប្រាសាទបុរាណចំនួនជាង 200 ។ ក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលមានព្រំប្រទល់ជាប់បឹងទន្លេសាបដែរ កំពង់ធំជាប៉ែកនៃឋបនីយដ្ឋានជីវមណ្ឌលបឹងទន្លេសាប។[៣]
កំពង់ធំ | |
---|---|
ខេត្ត | |
ប្រាសាទសម្បូរព្រៃគុកដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ | |
ផែនទីប្រទេសកម្ពុជាដែលផ្ដិតចំទីតាំងនៃខេត្តកំពង់ធំ | |
កូអរដោនេ: 12°42′N 104°53′E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | ស្ទឹងសែន |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | ងួន រតនៈ (2021-បច្ចុប្បន្ន) (គ.ប្រ.ក.) |
ផ្ទៃក្រឡា | |
• សរុប | ១៣៨១៤ គម2 (៥៣៣៤ ម៉ាយ ការ) |
ប្រជាជន (២០១៤)[១] | |
• សរុប | ៧០៨៣៩៨ |
• សន្ទភាព | ៥១/km2 (១៣០/sq mi) |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមវាយទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-៦ |
ស្រុក-ក្រុង | ៨ |
ខាងលិចនៃផ្នែកមួយនៃផ្លូវជាតិលេខ ៦ គ្របដណ្តប់ 30% ផ្ទៃធម្មតានេះគឺជាតំបន់ពង្រីកទៅដល់បឹងទន្លេសាប។ តំបន់នេះគឺជាការល្អសម្រាប់ការដាំដុះស្រូវនិងការនេសាទត្រីសម្រាប់គាំទ្រដល់តម្រូវការនៃខេត្តនេះនិងនាំចេញទៅទៀត
ខេត្តកំពង់ធំមានផ្ទៃក្រលា ១៣ ៨១៤ គីឡូម៉ែត្រការ៉េ ត្រូវបានចែកចេញជា ៨ ក្រុង-ស្រុក, ៨១ សង្កាត់-ឃុំ និង ៧៣៤ ភូមិ៖
ក្រមស្រុក-ក្រុង | ស្រុក-ក្រុង | ឈ្មោះជាអក្សរឡាតាំង | ចំនួនឃុំ | ចំនួនភូមិ |
---|---|---|---|---|
០៦០១ | បារាយណ៍ | Baray District | ១៨ | ១៨១ |
០៦០២ | កំពង់ស្វាយ | Kampong Svay | ៩ | ៨២ |
០៦០៣ | ស្ទឹងសែន | Stueng Saen | ១១ | ៥៥ |
០៦០៤ | ប្រាសាទបល្ល័ង្ក | Prasat Balang | ៧ | ៦៤ |
០៦០៥ | ប្រាសាទសំបូរ | Prasat Sambour | ៥ | ៦៥ |
០៦០៦ | សណ្ដាន់ | Sandan | ៩ | ៨០ |
០៦០៧ | សន្ទុក | Santuk | ៩ | ៧២ |
០៦០៨ | ស្ទោង | Stoung | ១៣ | ១៣៣ |
សរុប | ៨១ | ៧៣៤ |
កំពង់ពស់ធំ ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះដែល គេហៅថា កំពង់ធំ។ ពីដើមជាយូរយារណាស់មកហើយ នៅឯកំពង់ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។ អំឡុងពេលមានពួក អាណានិគមនិយមបារាំង ត្រួតត្រាលើ ប្រទេសកម្ពុជាមក ច្បាប់បារាំង ហើយនិងទឹកដី ប្រទេសកម្ពុជា ត្រូវបានបែងចែកជា ព្រំប្រទល់ខេត្តនានា ហើយបានដាក់ឈ្មោះខេត្ត ដែលប្រជាជនរស់នៅក្បែរនោះធ្លាប់បានហៅពីមុនមក។ កំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេ នៅភាគអាស៊ីអាគ្នេយ៍ នៅសម័យនគរភ្នំ។ កំពង់ធំ មាន ប្រាសាទសំបូរព្រៃគុក ដែលជាកន្លែងល្បីល្បាញនៅ សម័យចេនឡា។[ប្រភព?]
=
ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖
ពីរក្នុងចំណោមតំបន់ស្នូលទាំងបីនៅក្នុងឋបនីយដ្ឋានជីវមណ្ឌលទន្លេសាប ស្ថិតនៅកំពង់ធំ។
ចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨ ៣៩៨ នាក់ ឬក៏ ៤,៥ ភាគរយ នៃចំនួនសរុប ជាមួយនិងការរីកចម្រើននៃចំនួនប្រជាជន ក្នុងនោះមានចំនួនបុរស ៣៤៣ ៤៧៨ នាក់ ឬ ៤៨,៣ ភាគរយ និង ចំនួនស្ត្រី ៣៦៤ ៩២០ នាក់។ ចំនួនប្រជាជនសរុបទាំងអស់នោះ ក្នុងនោះមានចំនួនប្រជាកសិករ ៥១៧ ០៧២ នាក់ ឬ ៨៥ ភាគរយនិង ២៨ ១៥០ នាក់ ឬ ៤,៦ ភាគរយ គឺជាអ្នកនេសាទ រីឯ ៩១ ២៤៨ នាក់ ឬ ១៥ ភាគរយ ជាគ្រូបង្រៀន និង ៥ ៨៨៤ ឬ ០,៩៧ ភាគរយ ជាមន្រី្តរាជការ ឬការងាររដ្ឋាភិបាល។
នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមកនូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជា ការផ្ទុះភ្នំភ្លើង ឬបណ្តាលមកពីខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖
ខេត្តនេះគឺមានបណ្តាញផ្លូវជាតិ ដែលភ្ជាប់ពី ក្រុងភ្នំពេញ ចម្ងាយ ១៦៨ គីឡូម៉ែត និង ខេត្តសៀមរាបចម្ងាយ ១៥០ គីឡូម៉ែត ជាមួយនិងផ្លូវជាតិលេខ៦ ហើយ និង មានផ្លូវបំបែកចេញពីខេត្ត ទៅ ខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦៤ ដោយមានចម្ងាយ ១២៦ គីឡូម៉ែត។ នៅទីនេះគឺមានក្រុមហ៊ុនរថយន្តក្រុងជាច្រើនទៅមកពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប។ ក្រុមហ៊ុនរថយន្តក្រុង មានដូចជា សូរិយា នៅជិតផ្សារកណ្តាល, ជីអេសធី ឬ កាប់ពីតូ ជាធម្មតា គឺធ្វើដំណើរពី ម៉ោង ៧, ៨, ៩ ពេលព្រឹក ហើយនិង ម៉ោង ១២, ១, ២ ពេលល្ងាច ទៅ ខេត្តសៀមរាប ក្នុងតម្លៃ ប្រមាណ ៣ ដល់ ៥ ដុល្លារ។
ប្រសិនបើ លោកអ្នកធ្វើ ដំណើររយៈពេលខ្លីទៅ ខេត្តកំពង់ធំ អ្នកអាចធ្វើដំណើរបានតាមរថយន្តឈ្នួលបាន ដោយចេញដំណើរពីផ្សារថ្មី ប៉ុន្តែវាពុំសូវមានសុវត្តិភាព ដូចការ ធ្វើដំណើរតាមរថយន្តក្រុងនោះទេ។
ខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ ហើយនិង ប្រាសាទបុរាណ ជាច្រើនជាង ២០០ ប្រាសាទទៀតផង។ កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លេសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គេបានចាប់ទុកថាជាខេត្តនៃប្រភពត្រីដ៏ច្រើនលើសលុបប្រហែល (១៨ ៨០០ តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើនជាងគេបំផុត ដែលអាចចិញ្ចឹមប្រទេសកម្ពុជាបាន (១ ៨០០ តោន)។ ត្រីភាគច្រើនដែល បានកើនឡើងគឺដោយសារមានការចិញ្ចឹមនៅតាម គ្រួសារនានា ជាមួយនិងការខិតខំប្រឹងប្រែងចិញ្ចឹម នៅតាមវាលស្រែ។[៥] កំពង់ធំក៏ជាផ្នែកមួយដ៏ធំបំផុតចំពោះ ផលិផល គ្រាប់ស្វាយចន្ទី នៅក្នុង ប្រទេសកម្ពុជា ជាមួយផ្ទៃដីដាំដុះនៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ ប្រមាណ ៦ ៣៧១ ហិកតា។[៦] នៅក្នុងខេត្តនេះក៏មានផ្សារតាមឃុំ ស្រុក ជាច្រើនដែលជាកន្លែងចែកចាយផលិតផលនានា រួមមានឈ្មោះផ្សារដូចតទៅ៖
កន្លែងដែលធ្វើសិប្បកម្មថ្ម គឺមានទីតាំងស្តិតនៅ ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ដែលមានចម្ងាយពីទីរួមខេត្តកំពង់ធំ ១៦ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៦។ សិប្បករបានយកថ្មពីជើងភ្នំសន្ទុក មកធ្វើជារូបចម្លាក់ និងរូបរាងផ្សេងៗគ្នា សម្រាប់ជាគ្រឿងលំអតាមគេហដ្ឋាន។ ចម្លាក់ថ្មនេះបានលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ក្រៅពីថ្មចម្លាក់ ខេត្តកំពង់ធំក៏មានការកែច្នៃដោយដៃដូចជា៖ ក្រមា ហូល ផាមួង អាវចាក់ និងសម្លៀកបំពាក់ កាបូប តាមបែបប្រពៃណីខ្មែរផងដែរ។
ខេត្តកំពង់ធំមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវទេសចរណ៍ ទៅដើរកំសាន្តសំខាន់ៗចំនួន ៣ កន្លែង ដូចជា :
បន្ទាប់ពីចុះពីលើភ្នំមកគេអាចទៅដើរកំសាន្តនៅ តាមប្រាសាទបុរាណវិញ គឺនៅប្រាសាទសំបូរព្រៃគុក ។
បន្ទាប់ពីការធ្វើដំណើរកំសាន្ត ហត់នឿយអស់កម្លាំងមក ខេត្តកំពង់ធំ មានកន្លែងសម្រាប់បំបាត់ការនឿយហត់ដែរ គឺស្ទឹងព្រៃប្រស់។
ស្ទឹងសែនជាស្ទឹងមួយដែលហូរកាត់ខេត្តកំពង់ធំ មានប្រភពមកពីទីខ្ពង់រាប។ វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាជន រស់នៅតំបន់នោះ ដូចជា ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម ដំណាំស្រូវ ដំណាំចម្ការទាំងប្រាំង និងវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារប្រចាំថ្ងៃ ជាផ្លូវគមនាគមន៍ ផ្តល់ទឹកសម្រាប់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាកន្លែងទេសចរណ៍ និង ផ្តល់នូវគ្រប់តម្រូវការផ្សេងៗ។ [៩]
ក្រៅពីតំបន់ទេសចរណ៍ធំៗទាំង៣ មានតំបន់ទេសចរណ៍តូចៗផ្សេងៗទៀតដែរដូចជា:
នៅថ្ងៃមានពិធីបុណ្យជាតិធំៗ ខេត្តកំពង់ធំកាន់តែសប្បាយ ព្រោះមានមនុស្សជាច្រើនវិលត្រលប់មក ស្រុកកំណើតរបស់ពួកគេវិញដែលធ្វើឲ្យមានសភាពអ៊ូអរខុសពីធម្មតា។ មានន័យថាចំនួនអ្នកដើរកំសាន្ត ក៏កាន់តែច្រើនដូចគ្នា គឺពាសពេញកន្លែងទេសចរណ៍ទាំងអស់ ទាំងតំបន់ទេសចរណ៍ធំៗ និងកន្លែងផ្សេងទៀត។ ភាគច្រើនការធ្វើដំណើរគឺដោយ ម៉ូតូ មិនសូវមាន រថយន្ត ប៉ុន្មានទេ ព្រោះផ្លូវពិបាកធ្វើដំណើរបើជិះរថយន្ត ត្រូវចំណាយពេលយូរ និងលំបាកជាងជិះម៉ូតូ។
សរុបមក ខេត្តកំពង់ធំ ក៏មានតំបន់ទេសចរណ៍ច្រើនមិនចាញ់ ខេត្តដទៃទៀតដែរ ក្នុងចំណោមខេត្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេសជាតិ។
==វត្ត==វត្តព្រះនាង
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.