អានីមេ
From Wikipedia, the free encyclopedia
អានីមេ (「アニメ」 anime) ជាពាក្យភាសាជប៉ុនដែលមកពីពាក្យភាសាអង់គ្លេសថា «animation» ពាក្យភាសាបារាំងថា «animé» និងពាក្យភាសាឡាតាំង ដែលមានន័យថា «ចលនា» ប៉ុន្តែអត្ថន័យបានក្លាយថាពាក្យជាក់លាក់នៅភាសាជប៉ុន មានន័យថា «ភាពយន្តគំនូរជីវចល»។ នៅខាងក្រៅប្រទេសជប៉ុន អានីមេមានន័យថាភាពយន្តគំនូរជីវចលសញ្ជាតិជប៉ុន ដោយមានលក្ខណៈផ្លូវសិល្បៈដែលខុសគ្នាពីភាពយន្តគំនូរជីវចលដែលមកពីប្រភពផ្សេងទៀត។[1][2] ជាមួយរឿងសម្រួលពីអក្សរសិល្ប៍ប្រភេទផ្សេងៗគ្នា ទាំងរឿងប្រឌិត ឬពីសៀវភៅម៉ាងង៉ះប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើឱ្យខ្សែអានីមេមានភាពទូលំទូលាយនៃរឿងរ៉ាវដែលគ្របដណ្ដប់លើអក្សរសាស្ត្រស្ទើរតែគ្រប់ប្រភេទ រួមទាំងប្រភេទរូបភាពអាសអាភាស អានីមេត្រូវបានបង្កើតឡើងជាញឹកញាប់នៅក្នុងភាគប្រចាំសប្តាហ៍ដើម្បីបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ ផ្នែកខ្លះនៃខ្សែភាពយន្តអានីមេត្រូវបានផលិតជាខ្សែភាពយន្តពេញដែលនឹងត្រូវចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ហើយផ្នែកផ្សេងទៀតត្រូវបានធ្វើឡើងជាស៊េរី សម្រាប់ការលក់ដោយផ្ទាល់ជាទ្រង់ទ្រាយឌីវីឌី វីស៊ីឌី និងវីដេអូ ដែលជាភាគជាក់លាក់ដែលមិនត្រូវបានចាក់ផ្សាយ បានហៅ អូវីអេ (Original Video Animation) ហើយឥឡូវនេះមានមាតិកាដែលត្រូវបានផ្សព្វផ្សាយដោយផ្ទាល់តាមអ៊ីនធឺណិត បានហៅ អូអិនអេ (Original Net Animation) វាក៏មានខ្សែអានីមេដែលត្រូវបានគេកែសម្រួលជាស៊េរីទូរទស្សន៍ផងដែរ បច្ចុប្បន្នមានខ្សែអានីមេប្រហែល ៥០០ កំពុងត្រូវបានផលិតនៅក្នុងប្រទេសជប៉ុនក្នុងមួយឆ្នាំ
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/8/88/Chara01.png/200px-Chara01.png)