ប្រាសាទ អង្គរវត្ត
ខេត្តសៀមរាប ប្រទេសកម្ពុជា / From Wikipedia, the free encyclopedia
ប្រាសាទ អង្គរវត្ត ឬ នគរវត្ត (អង់គ្លេស: Angkor Wat) or (Nokor Wat) ជាប្រាសាទ ដែលធំបំផុត នៅក្នុងប្រទេសកម្ពុជា ដែលមានមាឌដ្ឋានលើផ្ទៃដីទំហំ ១៦២,៦ ហិចតា ដោយស្មើនឹង (1,626,000 m2) ។ រចនាសម្ព័ននៃសំណង់ប្រាសាទត្រូវ បានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូល នៃ អច្ឆរិយៈវត្ថុរបស់ពិភពលោក ដែលត្រូវបានសាងសង់ឡើងក្នុងស.វទី១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រ នាសម័យកាល ចក្រភពខ្មែរ ប្រាសាទនេះសាងសង់ ដើម្បីឧទ្ទិសឱ្យ ព្រហ្មញ្ញសាសនា នៃលទ្ធិជំនឿលើ ព្រះវិស្ណុ ដូចនេះហើយ ប្រាសាទអង្គរវត្តត្រូវបានគេសន្មតថា ជាប្រាសាទសាសនា ដែលធំបំផុតនៅលើពិភពលោក ដែលជាប់ក្នុងកំណត់ត្រាពិភពលោក "ហ្គីនណេស" (Guinness World Records) ក្នុងអំឡុងឆ្នាំ ១៩៨៥ ។[1] [2]
ព័ត៌មានសង្ខេប
ប្រាសាទ អង្គរវត្ត | ||||
ប្រាសាទ អង្គរវត្ត សាសង់ដោយព្រះបាទ សូរ្យវរ្ម័នទី២
(គ.ស ១១២២) | ||||
ឈ្មោះ | ប្រាសាទ អង្គរវត្ត | |||
អ្នកសាងសង់ | សូរ្យវរ្ម័នទី២ | |||
ឆ្នាំសាងសង់ | គ.ស (១១២២) | |||
ស្ថាប័ត្យកម្ម | អង្គរទី២ | |||
សិល្បៈក្បាច់លម្អ | រចនាបថ អង្គរវត្ត | |||
កំណត់ត្រាពិភពលោក | Guinness World Records (1985) | |||
ឆ្នាំប្រកាស UNESCO | ថ្ងៃ ១៤ ខែ ធ្នូ ១៩៩២ | |||
ជាប់ជាសម្បត្តិ បេតិកភណ្ឌពិភពលោក | World Heritage Site | |||
Link | Angkor World Heritage Site- UNESCO |
បិទ