នរាយណ៍រាជាអង្គតន់ទី២ (អង់គ្លេស: Noreay Reachea) or (Ang Ton II) (ប្រ.ស|គ.ស ០០០០-១៧៧៥) រជ្ជកាលគ្រងរាជ (គ.ស ១៧៥៧-១៧៧៥) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២៣០១ ត្រូវនិង គ.សករាជ ១៧៥៧ ត្រូវនិង មហាសករាជ ១៦៨០ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះនរាយណ៍រាជា រាមាធិបតី ព្រះអង្គជាបុត្រ ព្រះរាមាធិបតីទី២ នៃ អង្គទងទី២ ទ្រង់ឡើងសោយរាជបន្តពីព្រះបិតារបស់ទ្រង់ ។ [1]

ព័ត៌មានសង្ខេប

នរាយណ៍រាជា

Thumb
រជ្ជកាល ១៧៥៧-១៧៧៥

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៧៥៧
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះនរាយណ៍រាជា រាមាធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន រាមាធិបតីទី២
(រជ្ជកាលទី២)
រាជបន្ត ឧទ័យរាជាទី៣
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ មិនមានកំណត់ត្រា
បុត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១៧៧៥
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

បិទ

អណ្ណាមឈ្លានពានកម្ពុជា គ.សករាជ ១៧៥៨

Annam invaded Cambodia, 1758 AD

គ.សករាជ ១៧៥៨ អណ្ណាមលើកទ័ពចំនួន ៨០,០០០ (៨មុឺននាក់) ចូលឈ្លានពានទឹកដីកម្ពុជា នៅឯកម្ពុជាក្រោម ព្រះនរាយណ៍រាជា ពេលនោះបានបញ្ជូនកងទ័ព ៤០,០០០ (៤មុឺននាក់) ទៅច្បាំងទប់ទល់និងពួកអណ្ណាម ដោយចំនួនទ័ពភាគីកម្ពុជាតិចជាង នៅទីបំផុតពួកអណ្ណាមបានច្បាំងឈ្នះភាគីកម្ពុជាយកបានខេត្តចំនួនពីរ គឺ ខេត្តបាសាក់, (Hậu Giang) និង ខេត្តព្រះត្រពាំង (Tra Vinh) ។ អណ្ណាមបានបន្តពង្រីកទឹកដីដោយច្បាំងយកតំបន់ ហាទៀង (Ha tien) ដែលកាន់កាប់ដោយដោយស្ដេចត្រាញ់ចិននៃគ្រួសារ ម៉ក់កូវ (Mac Cuu Family) ដែលជាអតីត ខេត្តពាម របស់កម្ពុជា ។ នៅអំឡុងចុងឆ្នាំ ១៧៥៨ នៃគ.សករាជ អណ្ណាមលើកទ័ពមកឈ្លានកម្ពុជាម្ដងទៀត ដោយចូលច្បាំងយក ខេត្តកំពត ព្រះនរាយណ៍រាជា ដោយខ្លាចបាត់បង់ទឹកដីជាបន្តបន្ទាប់ ទ្រង់ បានទៅពឹងពាក់សៀម ក្នុងការផ្ដល់នូវសម្ភារវុធ ដើម្បីច្បាំងទប់ទល់និងពួកអណ្ណាមជាបន្តទៀត ដូចនេះពួកអណ្ណាម មិនអាចច្បាំងយកខេត្តកំពតបាននោះទេ ។[2]

កម្ពុជាកាត់ខេត្ត៣ ទៅឱ្យសៀម គ.សករាជ ១៧៦៩

Cambodia cuts 3 provinces to Siam 1769 AD

ក្រោយពេលអណ្ណាម ឈ្លានពានកម្ពុជា ជាច្រើនលើកច្រើនសារ ព្រះនរាយណ៍រាជា ដែលបានពឹងពាក់សៀមក្នុងការទប់ទល់ និង ពួកអណ្ណាម ត្រូវស្ដេចសៀមថ្មី ដែលមានឈាមជ័រជាជនជាតិចិន ព្រះនាម ព្យាតាក (Phya Tak) ដែលជាមេទ័ពធំប្រចាំនៅធនបុរី បានដណ្ដើមរាជ ពីរាជវង្សសៀមអាយុធ្យា ក្រោយពេលភូមាលើកទ័ពដុតក្រុងអាយុធ្យា នៅឆ្នាំ ១៧៦៧ ស្ដេចសៀមថ្មីអង្គនេះ បានទាមទារសគុណដែលខ្លួនបានផ្ដល់សម្ភារវុធជួយដល់ ព្រះចៅក្រុងកម្ពុជា ។ ដូចនេះ ព្រះនរាយណ៍រាជា ដោយមិនចង់ជំពាក់គុណសៀម ទ្រង់ក៏កាត់ទឹកដីកម្ពុជាចំនួន ៣ខេត្ត ទៅឱ្យសៀមដូចជា៖ ខេត្តបុរីរម្យ (Buriram), ខេត្តសុរិន្ទ (Surin), ស្រីស្លាកែត (Sisaket) នៅឆ្នាំ ១៧៦៩ នៃគ.សករាជ ។ ព្រះនរាយណ៍រាជា ទ្រង់បានឡើងសោយរាជពីឆ្នាំ ១៧៥៧ រហូតដល់សោយទិវង្គត ដោយការបះបោរដណ្ដើមរាជរបស់ ព្រះអង្គណន ក្នុងឆ្នាំ ១៧៧៥ នៃគ.សករាជ ។[3]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

នរាយណ៍រាជា
(គ.ស ០០០០-១៧៧៥)
មុនដោយ
រាមាធិបតីទី២ (រជ្ជកាលទី២)
រាជាណាចក្រកម្ពុជា
(១៧៥៧-១៧៧៥)
តដោយ
ឧទ័យរាជាទី៣

ឯកសារយោង

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.