From Wikipedia, the free encyclopedia
ផ្លែស្វាយ គឺជា ផ្លែឈើមួយដែលមានប្រភពមកពីតំបន់រវាងភាគពាយ័ព្យនៃ ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស និងភាគឦសាននៃ ប្រទេសឥណ្ឌា ។ [1] ផ្លែស្វាយត្រូវបានដាំដុះនៅ អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ តាំងពីបុរាណកាលមកម្ល៉េះ។ [2] [3] មានប្រភេទផ្សេងទៀតដែលផលិតផ្លែឈើដែលអាចបរិភោគបាន ។ [4]
មានច្រើនប្រភេទស្ទើររាប់ឈ្មោះពុំអស់ : ស្វាយកែវ, ស្វាយក្បាលដំរី, ស្វាយខ្ទិះ, ស្វាយចេក, ស្វាយទុរេន, ស្វាយពងត្រង, ស្វាយពុំសែន, ស្វាយមាស, ស្វាយមីង, ស្វាយស ។ល។
ស្វាយជាផ្លែឈើដ៏ពេញនិយមមួយប្រភេទរបស់ប្រជាជនខ្មែរ ដោយសារតែវាមានរសជាតិឆ្ងាញ់ ហើយអាចទទួលទានបានទាំងនៅខ្ចី និងពេលទុំ។ ប៉ុន្តែក្រៅពីរសជាតិឆ្ងាញ់ពិសា ស្វាយនៅមានអត្ថបទប្រយោជន៍ចំពោះសុខភាពជាច្រើនទៀត។
ផ្លែស្វាយគឺជាផ្លែឈើស្រស់ទី២របស់កម្ពុជាដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់បន្ទាប់ពីផ្លែចេក។ ផ្លែស្វាយស្រស់កម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសចិន ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសទាំងពីរ ចិននិងកម្ពុជា បានចុះហត្ថលេខារួមគ្នា ។[5]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.