From Wikipedia, the free encyclopedia
ស្រេតដ្ឋា ទវីសិន (ថៃ៖ เศรษฐา ทวีสิน, ប្រកប៖ ស្រេត-ថា ថា-វី-ស៊ីន, កើតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦២) នាមហៅក្រៅថា និដ (ថៃ៖ นิด, អានថា៖ នីត) គឺជាអ្នកជំនួញអចលនទ្រព្យ និងអ្នកនយោបាយថៃមួយរូប ដែលធ្លាប់បានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសថៃចាប់ពីឆ្នាំ២០២៣[1] រហូតដល់ពេលត្រូវតុលាការធម្មនុញ្ញថៃដកហូតតំណែងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយសារតែលោកបានតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានទោសជាប់ពន្ធនាគារជាសមាជិកនៃគណៈរដ្ឋមន្ត្រី។[2] លោកធ្លាប់ធ្វើជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ សែនសិរី។[3]
ឯកឧត្តម ស្រេតដ្ឋា ទវីសិន | |
---|---|
เศรษฐา ทวีสิน | |
នាយករដ្ឋមន្ត្រីថៃទី៣០ | |
ក្នុងការិយាល័យ ២២ សីហា ២០២៣ – ១៤ សីហា ២០២៤ | |
ព្រះមហាក្សត្រ | វជិរាលង្ករណ៍ |
រង | បញ្ជី
|
មុន | ប្រយុទ្ធ ច័ន្ទ្រ៍ឱជា |
បន្ទាប់ | ភូមិថាម វិជាយជ័យ (ស្ដីទី) |
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ | |
ក្នុងការិយាល័យ ១ កញ្ញា ២០២៣ – ២៧ មេសា ២០២៤ | |
នាយករដ្ឋមន្ត្រី | ខ្លួនលោក |
រង | ក្រិតសេតា ចិណាវិជ្ជារនា ជល់ផាន អមនវិវត្ត |
មុន | អាគម ទើមពិត្យផៃសិដ្ឋ |
បន្ទាប់ | ពិជ័យ ឆុនហវជិរ |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | បាងកក, ថៃ | 15 កុម្ភៈ 1962
គណបក្សនយោបាយ | ភឿថៃ |
ពន្ធភាព | បក្សរ៍ពិឡៃ ទវីសិន |
កូន | ៣ |
ការអប់រំ |
|
ហត្ថលេខា |
លោកបានក្លាយជាសហស្ថាបនិកនៃក្រុមហ៊ុនសែនសិរីនៅក្នុងឆ្នាំ១៩៨៨ ដែលសព្វថ្ងៃត្រូវជាក្រុមហ៊ុនជំនួញអចលនទ្រព្យដ៏ធំបំផុតនៅប្រទេសថៃ ពោលជាហេតុនាំឱ្យលោកស្រេតដ្ឋាក្លាយជាមហាសេដ្ឋីអចលនទ្រព្យថៃដ៏លេចធ្លោម្នាក់។[4] មិនតែប៉ុណ្ណោះ លោកគឺជាមនុស្សម្នាក់ដែលគេតែងស្គាល់ថាជាអ្នកជំនិតនឹងអតីតនាយករដ្ឋមន្ត្រីថៃ ទក្សិណ ជិនវ័ត្រ។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.