From Wikipedia, the free encyclopedia
ប្រទេសសូម៉ាលី (ភាសាសូម៉ាលី៖ Soomaaliya, អក្សរអូស្មាញ្ញា៖ 𐒈𐒝𐒑𐒛𐒐𐒘𐒕𐒖; ភាសាអារ៉ាប់៖ الصومال) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធសូម៉ាលី[7] (សូម៉ាលី៖ Jamhuuriyadda Federaalka Soomaaliya; អារ៉ាប់៖ جمهورية الصومال الفيدرالية) គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់ស្នែងអាហ្វ្រិក។ ប្រទេសនេះមានព្រំដែនខាងលិចជាប់នឹងប្រទេសអេត្យូពី ខាងពាយព្យជាប់នឹងប្រទេសជីប៊ូទី ខាងជើងជាប់នឹងឈូងសមុទ្រអាដិន ខាងកើតជាប់នឹងមហាសមុទ្រឥណ្ឌា និងខាងនិរតីជាប់នឹងប្រទេសកេនយ៉ា។ សូម៉ាលីជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាងគេបំផុតនៅឯអាហ្វ្រិកដីគោក។[8] ប្រទេសសូម៉ាលីច្រើនគ្របដណ្តប់លើតំបន់ខ្ពង់រាប វាលទំនាប និងតំបន់ភ្នំខ្ពស់ៗ។[1] អាកាសធាតុក្តៅតែងកើតមានពេញមួយឆ្នាំ បូករួមជាមួយខ្យល់មូសុងតាមរដូវ និងភ្លៀងធ្លាក់មិនទៀងទាត់។[9] សូម៉ាលីមានចំនួនប្រជាជនប្រមាណ ១៥ លាននាក់[3][4] ដែលក្នុងនោះមានជាង ២ លាននាក់រស់នៅក្នុងរដ្ឋធានី និងជាទីក្រុងធំបំផុតគឺ មូកាឌីស៊ូ ហើយត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានវប្បធម៌ឯកពន្ធុបំផុតនៅទ្វីបអាហ្វ្រិក។[10][11] ប្រហែល ៨៥% នៃប្រជាជនសរុបទាំងអស់ជាជនជាតិសូម៉ាលី[1] ដែលច្រើននិយមរស់នៅតាមភាគខាងជើងនៃប្រទេស។ ជនជាតិភាគតិចតែងប្រមូលផ្តុំគ្នារស់នៅលើដែនដីភាគខាងត្បូង។[12] ភាសាផ្លូវការរបស់ប្រទេសនេះគឺ ភាសាសូម៉ាលី និងភាសាអារ៉ាប់។[1] ប្រជាជនប្រទេសសូម៉ាលីភាគច្រើនជាអ្នកកាន់សាសនាឥស្លាម[13] ដោយក្នុងនោះមានមួយភាគធំបានប្រតិបត្តិតាមនិកាយស៊ុននី។[14]
Jamhuuriyadda Federaalka Soomaaliya (សូម៉ាលី) جمهورية الصومال الفيدرالية (អារ៉ាប់) | |
---|---|
ភ្លេងជាតិ Qolobaa Calankeed علم أي امة "ប្រជាជាតិនីមួយៗតែងមានទង់ជាតិរៀងៗខ្លួន" | |
ទីតាំងប្រទេសសូម៉ាលី (ក្រហម) នៅលើភូគោល រីឯទឹកដីដែលមានឆ្នូតក្រហមគឺជាដែនដីជម្លោះដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋសូម៉ាលីឡង់ | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ម៉ូកាឌីស៊ូ 2°2′N 45°21′E |
ភាសាផ្លូវការ | ភាសាសូម៉ាលី និងភាសាអារ៉ាប់[1] |
ភាសាជាតិ | ភាសាអង់គ្លេស និងភាសាអ៊ីតាលី[1] |
ក្រុមជនជាតិ |
|
សាសនា | ឥស្លាមស៊ុននី[1] |
រដ្ឋាភិបាល | សាធារណរដ្ឋអាស្រ័យសភាសហព័ន្ធ |
- ប្រធានាធិបតី | មហាម៉េដ អាប់ឌុលឡាហ៊ី មហាម៉េដ |
- នាយករដ្ឋមន្ត្រី | មហាម៉េដ ហ៊ូសេន រ៉ូប្លេ |
នីតិបញ្ញត្តិ | សភាសហព័ន្ធ |
និម្មិតកម្ម | |
- សូម៉ាលីអ៊ីតាលី | ១៨៨៩ |
- ឯករាជ្យភាព និងសហភាពជាមួយរដ្ឋសូម៉ាលីឡង់ | ១ កក្កដា ១៩៦០ |
២០ កញ្ញា ១៩៦០ | |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ១ សីហា ២០១២ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៦៣៧,៦៥៧ គ.ម២ (ទី៤៣) |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ១៥,៨៩៣,២១៩[3][4] (ទី៧២) |
- ដង់ស៊ីតេ | ១៩.៣១[5] នាក់/គ.ម២ (ទី១៩៩) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ១៣.៣២៤ ពាន់លានដុល្លារ |
- ក្នុងម្នាក់ | ៨៨៨ ដុល្លារ[6] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ៥.២១៨ ពាន់លានដុល្លារ[6] (ទី១៨៤) |
- ក្នុងម្នាក់ | ៣៤៨ ដុល្លារ[6] (ទី១៩៣) |
HDI (២០១៩) | ០.៣៦១ ទាប |
រូបិយវត្ថុ | ស៊ីលិញសូម៉ាលី (SOS) |
ល្វែងម៉ោង | UTC+៣ (EAT) |
- រដូវក្តៅ (DST) | UTC+៣ |
ទម្រង់កាលបរិច្ឆេទ | ថ្ងៃ-ខែ-ឆ្នាំ (dd/mm/yyyy) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +២៥២ |
ដែនកម្រិតខ្ពស់ | .so |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.