សម្ព័ន្ធអារ៉ាប់
From Wikipedia, the free encyclopedia
សម្ព័ន្ធអារ៉ាប់ (ភាសាអារ៉ាប់៖ الجامعة العربية (ស្តាប់) , ភាសាអង់គ្លេស៖ Arab League) ដោយមានឈ្មោះជាផ្លូវការថា សម្ព័ន្ធរដ្ឋអារ៉ាប់ (ភាសាអារ៉ាប់៖ جامعة الدول العربية) គឺជាអង្គការថ្នាក់តំបន់មួយនៅពិភពអារ៉ាប់ ដែលមានទីតាំងគ្របដណ្ដប់លើតំបន់អាហ្វ្រិកខាងជើង អាហ្រ្វិកខាងលិច អាហ្វ្រិកខាងកើត និងអាស៊ីខាងលិច។ សម្ព័ន្ធអារ៉ាប់ត្រូវបានបង្កើតឡើងនៅទីក្រុងគែរក្នុងថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៤៥ ដោយមានសមាជិកដំបូងចំនួនប្រាំមួយដូចជា៖ ត្រង់ហ្សកដានី (ប្តូរឈ្មោះមកហ្សកដានីក្នុងឆ្នាំ១៩៤៩) លីបង់ ស៊ីរី អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប។ ប្រទេសយេម៉ែនបានចូលរួមជាសមាជិកបន្ទាប់បន្សំនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៤៥។ បច្ចុប្បន្ន អង្គការនេះមានសមាជិកសរុបចំនួន ២២ ប្រទេសប៉ុន្តែរដ្ឋស៊ីរីត្រូវបានគេព្យួរពីសម្ព័ន្ធចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១១ មកម្លេះ។[4]
جامعة الدول العربية (ភាសាអារ៉ាប់) League of Arab States (ភាសាអង់គ្លេស) | |
---|---|
រដ្ឋសមាជិក (បៃតងចាស់) រដ្ឋសមាជិកដែលត្រូវបានព្យួរ (បៃតងខ្ចី) | |
មជ្ឈមណ្ឌលរដ្ឋបាល | គែរ, អេហ្ស៊ីប |
ភាសាផ្លូវការ | |
ប្រភេទ | អង្គការតំបន់ |
សមាជិក |
|
មេដឹកនាំ | |
- អគ្គលេខាធិការ | អាម៉េដ អាប៊ុល ហ្កេត |
- ប្រធានសភាតំណាង | អាលី អាល់-ដាក្កបាស៊ី |
- ប្រធានក្រុមប្រឹក្សា | ស៊ូដង់ |
នីតិបញ្ញត្តិ | សភាតំណាងអារ៉ាប់ |
- កិច្ចព្រមព្រៀងអាឡិចសង់ឌ្រី | ២២ មីនា ១៩៤៥ |
[[ |ក្រឡាផ្ទៃ]] | |
- ផ្ទៃសរុប | ១៣,១៣២,៣២៧ គ.ម២ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០១៨) | ៤០៦,៧០០,០០០[2] |
- ដង់ស៊ីតេ | ២៧.១៧ នាក់/គ.ម២ |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ២.៧ ទ្រីលានដុល្លារ[3] |
- ក្នុងម្នាក់ | ៦,៦០០ ដុល្លារ |
រូបិយវត្ថុ | |
ល្វែងម៉ោង | UTC+០ ទៅ +៤ |
គេហទំព័រ www.LasPortal.org | |
|
គោលដៅចម្បងរបស់អង្គការនេះគឺ "ពង្រឹងទំនាក់ទំនងរបស់រដ្ឋជាសមាជិកឱ្យកាន់តែមានភាពជិតស្និទ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងសមាជិកខ្លួនដើម្បីការពារឯករាជ្យភាព និងអធិបតេយ្យភាព ហើយគិតពិចារណាអំពីកិច្ចការទូទៅ និងផលប្រយោជន៍នៃប្រជាជាតិអារ៉ាប់"។[5] ប៉ុន្តែបើក្រឡេកមើលទៅក្នុងប្រវត្តិសាស្ត្រវិញ កិច្ចសហប្រតិបត្តិការនៅក្នុងអង្គការមួយនេះគឺនូវមានកម្រិតទាបនៅឡើយ។[6]
តាមរយៈស្ថាប័ននានា ជាពិសេសគឺ អង្គការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រនៃសម្ព័ន្ធអារ៉ាប់ (ALECSO) ហើយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃក្រុមប្រឹក្សាឯកភាពសេដ្ឋកិច្ចអារ៉ាប់ (CAEU) សម្ព័ន្ធនេះជាទូទៅបានជួយសម្រួលកម្មវិធីនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងសង្គមដែលបានរចនាឡើងដើម្បីលើកកម្ពស់ផលប្រយោជន៍នៃពិភពអារ៉ាប់។[7][8] វាបានបម្រើជាវេទិកាសម្រាប់រដ្ឋសមាជិកក្នុងការជួយសម្រួលគោលនយោបាយ រៀបចំការសិក្សាស្រាវជ្រាវ និងគណៈកម្មាធិការទាក់ទងនឹងបញ្ហានៃក្តីកង្វល់រួម ដោះស្រាយជម្លោះអន្តររដ្ឋ និងកម្រិតជម្លោះដូចជាវិបត្តិលីបង់ឆ្នាំ១៩៥៨ ជាដើម។ សម្ព័ន្ធនេះក៏បានបម្រើជាវេទិកាសម្រាប់ការតាក់តែង និងការសន្និដ្ឋាននៃឯកសារសំខាន់ៗជាច្រើនដែលលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ ឧទាហរណ៍៖ ធម្មនុញ្ញសកម្មភាពសេដ្ឋកិច្ចអារ៉ាប់រួម ដែលបានបង្ហាញពីគោលការណ៍សម្រាប់សកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់។
រដ្ឋសមាជិកនីមួយៗមានសម្លេងឆ្នោតចំនួនមួយរៀងៗខ្លួននៅក្នុងក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ ហើយវាជាកាតព្វកិច្ចរបស់រដ្ឋទាំងអស់ក្នុងការបោះឆ្នោតជ្រើសរើសសេចក្តីសម្រេចណាមួយ។ គោលដៅរបស់សម្ព័ន្ធអារ៉ាប់នៅក្នុងឆ្នាំ១៩៤៥ គឺពង្រឹង និងសម្របសម្រួលកម្មវិធីនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសង្គមរបស់សមាជិកខ្លួន និងជួយសម្រួលរាល់ជម្លោះទាំងឡាយនៅក្នុងចំណោម ឬរវាងសមាជិក ឬរវាងភាគីទីបី។ ជាងនេះទៀត ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការការពារជាតិរួម និងសេដ្ឋកិច្ច (JAF) នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៥០ បានធ្វើឱ្យប្រទេសហត្ថលេខីមានការប្តេជ្ញាសម្របសម្រួលវិធានការការពារយោធា។ នៅអំឡុងខែមីនា ឆ្នាំ២០១៥ អគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់បានប្រកាសបង្កើតកងកម្លាំងអារ៉ាប់រួមមួយក្នុងគោលបំណងទប់ទល់នឹងភាពជ្រុលនិយម និងការគំរាមកំហែងផ្សេងៗទៀតចំពោះរដ្ឋអារ៉ាប់។ ការសម្រេចចិត្តនេះត្រូវបានធ្វើទៅរួចខណៈពេលដែលប្រតិបត្តិការព្យុះកំណាចកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសយេម៉ែន។ ការចូលរួមនៅក្នុងគម្រោងនេះគឺធ្វើដោយស្ម័គ្រចិត្ត ហើយកងទ័ពចូលអន្តរាគមន៍តាមតែសំណើរបស់រដ្ឋជាសមាជិកមួយប៉ុណ្ណោះ។ កំណើនឃ្លាំងអាវុធយោធានៅក្នុងរដ្ឋជាសមាជិកជាច្រើន និងនៅក្នុងជួរក្រុមបក្សពួកតូចៗមួយចំនួន ជម្លោះសង្គ្រាមស៊ីវិល ក៏ដូចជាចលនាភេរវកម្ម គឺជាកម្លាំងរុញច្រានឱ្យ JAF មានបដិសន្ធិឡើងដោយមានការផ្តល់ហិរញ្ញប្បទានពីបណ្តាប្រទេសអ្នកមាននៅតាមឈូងសមុទ្រ។[9]