From Wikipedia, the free encyclopedia
វត្ត គឺជាទីកន្លែងសម្រាប់គោរពបូជា ជាកន្លែងសម្រាប់ព្រះសង្ឃគង់នៅ។ វត្តអារាមមានន័យថាជាទីរីករាយ ។[1] វត្តអារាម គឺជាប្រភេទនៃទីកន្លែងនៃប្រាសាទ ដែរបូជានូវព្រះពុទ្ធសាសនា និងប្រាសាទព្រហ្មញ្ញសាសនាដែរយើងហៅថាវត្តអារាមហើយក៏ស្ថិតនៅក្នុង ប្រទេសកម្ពុជា ប្រទេសឡាវ រដ្ឋសានខាងកើត ខេត្តយូណាន និង ប្រទេសថៃ។វត្ត គឺជាទីដែលមានវត្តប្រតិបត្តិ អាវាសឬអារាមជាទីនៅអាស្រ័យរបស់ពួកសមណៈ[2]ពាក្យនេះមានអត្ថន័យខុសៗគ្នាតាមតំបន់នីមួយៗ ជួនកាលសំដៅទៅលើប្រភេទជាក់លាក់នៃប្រាសាទដែលទទួលស្គាល់ដោយរដ្ឋាភិបាល ឬប្រាសាទធំៗ ពេលខ្លះសំដៅទៅលើប្រាសាទពុទ្ធសាសនា ឬព្រាហ្មណ៍ណាមួយ។ ឧ.ទា ប្រាសាទអង្គរវត្ត ។
វត្តអារាមគឺជាឬសគល់នៃព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា វត្តអារាមជាទីកន្លែងស្ងប់ស្ងាត់ត្រជាក់ត្រជុំជាឧទ្យានប្រកបដោយប្រឹក្សានិងជាទីស្នាក់អាស្រ័យរបស់អ្នកបួសដើម្បីកាត់ផ្ដាច់ការជំពាក់និងជីវភាពរស់នៅរបស់មនុស្សនិងជាកន្លែងសក្ការៈបូជា។ វត្តអារាមមានតួនាទីសំខាន់ៗដូចជា:
• ជាកន្លែងស្ងប់រំងាប់ចិត្តឲ្យផុតពីកង្វល់ក្នុងជីវិត
• កន្លែងបណ្ដុំសីលធម៌ គុណធម៌ និង បណ្ដុះបណ្ដានៃបុណ្យកុសល
• ជាមន្ទីរពេទ្យសម្រាប់ព្យាបាលខាងផ្លូវចិត្តរបស់ពួកបរិស័ទនិងប្រជាជន
• ជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌អក្សរសាស្ត្រជាតិ
• ជាកន្លែងអប់រំខាងវិជ្ជាជីវៈផ្សេងៗ
• កន្លែងជ្រកកោនរស់នៅរបស់អ្នកក្រទុរគត សិស្សនិស្សិតដែលត្រូវបន្តការសិក្សា។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.