រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០
From Wikipedia, the free encyclopedia
រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០ រឺ រដ្ឋប្រហារកម្ពុជា១៩៧០ គឺសំដៅទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ក្នុងកំឡុងឆ្នាំ១៩៧០ ដែលព្រះប្រមុខរដ្ឋ សម្តេចនរោត្ដម-សីហនុត្រូវបានទម្លាក់ពីតំណែង បន្ទាប់ពីការបោះឆ្នោតនៅក្នុងរដ្ឋសភានៅថ្ងៃទី ១៨ មីនា។ ក្រោយមក សិទ្ធិអំណាចជាបណ្ដោះអាសន្នត្រូវបានយកមកប្រើដោយលោកនាយករដ្ឋមន្ត្រីលន់-ណុល ដែលលោកក៏បានក្លាយជាប្រមុខរដ្ឋជាធរមានផងដែរ។ រដ្ឋប្រហារនេះនៅទីបំផុតបាននាំទៅដល់ការប្រកាសសាធារណរដ្ឋខ្មែរ (République khmère) នៅពេលក្រោយក្នុងឆ្នាំនោះដដែល ហើយនិងក៏ជាចំណុចរបត់មួយនៅក្នុងសង្គ្រាមរដ្ឋប្បវេណីកម្ពុជា។ មិនមែនថារបបរាជាធិបតេយ្យលែងមានទាល់តែសោះនោះឡើយ កម្ពុជាបានទទួលឈ្មោះហៅក្រៅពាក់កណ្ដាលជាផ្លូវការថា "État du Cambodge" (រដ្ឋកម្ពុជា) នៅក្នុងការអន្តរាគមប្រាំមួយខែបន្ទាប់ពីរដ្ឋប្រហារនេះ រហូតដល់សាធារណរដ្ឋនេះត្រូវបានប្រកាសឡើង។[1]
វាក៏បានកត់សំគាល់ដល់ចំណុចមួយនេះផងដែរ នៅក្នុងប្រទេសកម្ពុជាដែលប្រទេសនេះបានចូលទៅជាប់ទាក់ទិនយ៉ាងសំខាន់ទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ គ្រានោះលោកលន់-ណុលបានចេញឱសានវាទមួយទៅកាន់កងកម្លាំងវៀតណាមដើម្បីអោយចាកចេញពីកម្ពុជា។